ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី៨ ស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន សរុបចំនួន ៤០ នាក់ ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោល នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា យោធាថៃនៅតែបន្តគឃ្លើនបំពាន ប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ មកលើកម្ពុជា រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីបើកការវាយប្រហារ លើកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជម្លោះកម្ពុជា-ថៃ នាថ្ងៃទី១៨...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូន នូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបន្តធ្វើសកម្មភាពវាយប្រហារ មកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ០៩:៥១នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង...
ភ្នំពេញ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជា មួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍បន្ទាន់ លើកិច្ចគាំពារបរិស្ថាន ចូលរួមថែទាំសុខភាពនិងអនាម័យបរិស្ថាន តាមតំបន់ នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈពេលដែលកម្ពុជា កំពុងរង នូវការធ្វើសង្រ្គាមរំលោភទឹកដី ពីសំណាក់ប្រទេសថៃ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួង បរិស្ថាន បានឱ្យដឹងថា ដោយមានការណែនាំ...
ភ្នំពេញ ៖ សារមន្ទីរសិល្បៈ អាស៊ីសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) បានសម្រេចប្រគល់វត្ថុ បុរាណខ្មែរចំនួន១៣រូបមកកម្ពុជាវិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៨ ខែធ្នូ បានឲ្យដឹងថា ការសម្រេចផ្តល់ឲ្យជាផ្លូវការនេះ បន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា តាមរយៈបណ្តាញសារព័ត៌មានអន្តរជាតិ កម្ពុជាបាននាំសំឡេង របស់ខ្លួនប្រាប់ពិភពលោកថា គឺក្រុមយោធាថៃ បានបើកការវាយប្រហារ មកលើកម្ពុជាមុន ដោយមិនរើសគោលដៅ ។យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២៥ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា...
ភ្នំពេញ: ដើម្បីតបស្នងនូវការលះបង់របស់វីរកងទ័ពជួរមុខក៏អង់អាចក្លាហាន និងទុក្ខវេទនា របស់ក្រុមគ្រួសារ បងប្អូនភៀសសឹក ក្រុមហ៊ុនឆេមពានគ្រុប បានឧបត្ថម អំបុក១៥តោន អង្ករ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស។ ការឧបត្ថម្ភនេះ គឺជាការផ្តល់កំលាំងចិត្តដល់វីរកងទ័ព នៅសមរភូមិមុខ ដ៏អង់អាចក្លាហាន លះបង់ឈាមស្រស់សាច់ស្រស់ កំពុងឈរជើងយ៉ាងមោះមុតការពារ ទឹកដី និងប្រជាជនយើង។ ទឹកចិត្តខ្មែរ ពិតជាផុសផុល រួបរួមសាមគ្គីគ្នា ក្នុងគ្រាដែលជាតិត្រូវការយើង គឺដោយសារយើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ដែលធ្វើអោយកូនខ្មែររួបរួមគ្នាជាធ្លុងមួយការពារ បូរណភាពទឹកដីរបស់យើង។ លោកស្រីអ្នកឧកញ៉ា សុខ សុភាព បានមានប្រសាសន៍ថា “ក្នុងនាមនាងខ្ញុំជាជនជាតិខ្មែរ យើងទាំងអស់គ្នា ពិតជារំជួលចិត្ត នៅពេលដែលបានឃើញការលះបង់ របស់បងៗវីរកងទ័ព និងទុក្ខលំបាករបស់បងប្អូន ភៀសសឹក ដែលក្នុងនោះមានទាំងមនុស្សចាស់ មានទាំងក្មេងៗតូចៗ ដែលកំពុងត្រូវការគ្រឿងឧបភោគបរិភោគជាបន្ទាន់ និងចាំបាច់ក្នុងគ្រាដ៏លំបាកមួយនេះ។ លោកស្រីអ្នកឧកញ៉ា និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប ព្រមទាំងបងប្អូនស្ម័គ្រចិត្តជាច្រើនបានជួបជុំ គ្នាលីងអំបុក និងវេចខ្ចប់ ដើម្បីយកទៅជូនបងៗវីរកងទ័ព និងបងប្អូនភៀសសឹក របស់យើង ដែលមានទីតាំងនៅកោះពេជ្យរយៈពេល៧ថ្ងៃចាប់ពីថ្អៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ តទៅ។ អំបុក ដែលក្រុមហ៊ុនឆេមពានគ្រុបបញ្ជាទិញទាំងអស់មានចំនួន១៥តោន នឹងត្រូវយកមកចម្អិន លាយជាមួយសាច់ផាត់ប្រកបដោយអនាម័យខ្ពស់ ជំនួយទាំងនេះនឹងផ្ញើរជូនវីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹកតាមរយៈ យុវជនគណបក្សថ្នាក់កណ្តាលជាបន្តបន្ទាប់ដែលតំណាងដោយ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។ លោកស្រីអ្នកឧកញ៉ាសូមបញ្ជាក់ជូនផងដែរថា ក្រៅពីអំបុក ក្រុមហ៊ុនឆេមពានគ្រុប ក៏បាននាំយកអង្ករចំនួន១៥តោន និងភេសជ្ជៈហ្រ្គីតចំនួន ១៥០០កេស ទៅប្រគល់ជូនដល់យុវជនថ្នាក់កណ្តាលផងដែរ កាលពី ព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រុមហ៊ុន ឆេមពានគ្រុប របស់លោកជំទាវ គឺជាក្រុមហ៊ុនខ្មែរ ១០០% ក្នុងនោះផលិតផល រួមមាន ភេសជ្ជៈ ប៉ូវកម្លាំង ហ្រ្គីត ស្រាបៀរហ្រ្គីត ភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយស៍ ឆេមពានហ្រ្គីន និង ថប់អាប់ ខ្មែរគាំទ្រផលិតផលខ្មែរ។ ក្នុងឱកាសនេះផងដែរលោកស្រីអ្នកឧកញ៉ា ក៏បានផ្ញើរសារផ្តាំផ្ញើរដល់បងប្អូន៖ សូមបងប្អូនខ្មែរបរួបរួមគ្នា បង្ហាញ បេះដូង សាមគ្គីជាតិខ្មែរតែមួយ។ បើបងប្អូនខ្មែរសាមគ្គីគ្នា នោះខ្មែរនឹងខ្លាំង ហើយខ្មែរនឹងឈ្នះគ្រប់សមរភូមិ។ ការលះបង់របស់បងៗវីរកងទ័ព គឺជាវីរភាពដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាន យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចនូវមហាគុណូបការ:ដ៏ថ្លៃថ្លានេះ។ ជាកិច្ចបញ្ចប់លោកស្រីអ្នកឧកញ៉ាក៏សូមបួងសួងដល់ ទេវតា វត្ថុសក្តិសិទ្ធក្នុងលោក បុព្វបុរសខ្មែរគ្រប់ជំនាន់ សូមតាមបីបាច់ ថែរក្សាវីរកងទ័ព និងបងប្អូនភៀសសឹកទាំងអស់ សូមទទួលបាននូវសុខសុវត្ថិភាព ជ័យជម្នះបណ្តេញសត្រូវឈ្លានពានចេញពីទឹកដីរបស់យើង៕
កំពង់ស្ពឺ ៖ គោរពតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភ តាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ដែលជាខឿនការពារជាតិរបស់កម្ពុជា ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានចេញសេចក្តីជូនដំណឹដល់អ្នកដំណើរថា អ្នកដំណើរអឺរ៉ុប មួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ។ ស្ថានទូត បន្ដថា ការជួបប្រទះនោះ ដូចជា៖ ការសួរ សំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញ ឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ,...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតញូវដេលីប្រចាំទីក្រុងមូស្គូ បាននិយាយថា ប្រទេសឥណ្ឌា និងរុស្ស៊ីកំពុងបង្កើតក្របខ័ណ្ឌមួយ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងច្រើនជាង ៦ដងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលលើសពី៦៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ នេះបើយោងតាមការប៉ាន់ស្មានផ្លូវការ។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសរុស្ស៊ី លោក Vinay Kumar បាននិយាយនៅឯកិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-ឥណ្ឌាលើកទី...