ភ្នំពេញ ៖ ក្នុងឱកាសបន្តអញ្ជើញ ចុះសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ជាតិ និងប្រជាជននៅជាមួយកងទ័ពជានិច្ច ឯប្រព័ន្ធសុខាភិបាល ទាំងមូលចលនាយ៉ាងពេញទំហឹង ក្នុងការសង្រ្គោះព្យាបាលគ្រប់វីរកងទ័ពកម្ពុជា ។ ក្នុងពិធីនោះ សាស្រ្តាចារ្យ បានឆ្លៀតពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ជូនពរជ័យពីសាធារណជន ក្រុមគ្រួសារអ្នកជំងឺដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់...
បរទេស ៖ យោងតាមការ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជំរុញឱ្យរដ្ឋបាលសហរដ្ឋអាមេរិក កុំធ្វើកំហុសធ្ងន់ធ្ងរ លើវេណេស៊ុយអេឡា ដោយព្រមានពីផលវិបាក ដែលមិនអាចទាយទុក ជាមុនបានសម្រាប់អឌ្ឍគោលខាងលិច ឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ី បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ជៀសវាងពីការកើនឡើង បន្ថែមទៀត នៃស្ថានភាពដែលអាចនាំឱ្យមានផលវិបាក ដែលមិនអាចទាយទុកជាមុនបានសម្រាប់អឌ្ឍគោលលោកខាងលិចទាំងមូល។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាបានធ្វើការបើកភ្លើងខៀវ ដោយណែនាំច្បាប់ថ្មី ដើម្បីអនុញ្ញាតិ ឲ្យវិស័យនុយក្លេអ៊ែរ របស់ខ្លួនអាចរកស៊ី ជាមួយនឹងក្រុមហ៊ុនឯកជនបាន។ សភាជាន់ទាបរបស់ប្រទេសអាស៊ីខាងត្បូងនេះ កាលពីថ្ងៃពុធបានអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងការរីកចម្រើននៃថាមពលនុយក្លេអ៊ែរ សម្រាប់ការផ្លាស់ប្តូរប្រទេសឥណ្ឌា (SHANTI) ដែលមានគោលបំណងជំរុញការផលិតថាមពលអាតូមិកដល់ ១០០ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៤៧ខាងមុខ ។ លោក...
ថ្ងៃទី១៨ ខែធ្នូ ព្រឹត្តិការណ៍សហប្រតិបត្តិការផលិតផលច្នៃព្រឌិតខាងវប្បធម៌ ដែលមាន កម្មសិទ្ធិបញ្ញានៃ ““រដូវកាលរាត្រីសមោសរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន”ឆ្នាំ២០២៦នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និង ពិធីប្រកាសពីម៉ាស្កូត នៃកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំមមី២០២៦បានរៀបចំធ្វើនៅក្រុងប៉េកាំង ។ ភ្ញៀវកិត្តិយសបានរួមគ្នាប្រកាសពីផលិតផលច្នៃប្រឌិតខាងវប្បធម៌ដែលមានកម្មសិទ្ធិបញ្ញា និងចាប់ដំណើរការគម្រោងសហប្រតិបត្តិការអេកូឡូស៊ី និងច្នៃប្រឌិតថ្មីអំពីកម្មសិទ្ធិបញ្ញា នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Turk បានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាល នៃជម្លោះកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញ តំបន់មានប្រជាជន ស៊ីវិលរស់នៅ ។...
បរទេស ៖ សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោត ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងសកម្មភាពយោធា របស់ប្រធានាធិបតី Donald Trump ប្រឆាំងនឹងប្រទេស វេណេហ្ស៊ុយអេឡា ដោយបានច្រានចោលដំណោះស្រាយ ដែលដឹកនាំដោយគណបក្ស ប្រជាធិបតេយ្យចំនួនពីរ ដែលព្យាយាមកំណត់ ការប្រើប្រាស់កម្លាំងរបស់រដ្ឋបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥...
ប៊ែរឡាំង៖ គណៈកម្មាធិការថវិកា នៃសភាអាល្លឺម៉ង់ ដែលជាសភា ជាន់ទាប នៅថ្ងៃពុធនេះ បានអនុម័តគម្រោងផ្គត់ផ្គង់ សម្ភារៈការពារជាតិថ្មីចំនួន ៣០ សម្រាប់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដែលមានតម្លៃសរុបជិត ៥០ ពាន់លានអឺរ៉ូ (៥៨,៧៥ ពាន់លានដុល្លារអាមេរិក)។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ការពារជាតិ សហព័ន្ធអាល្លឺម៉ង់ គម្រោងដែលត្រូវបានអនុម័តនេះ គ្របដណ្តប់លើដែនគោក ដែនអាកាស...
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិម្នាក់ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹង ជាបន្ទាន់នៅក្នុងតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីចលនាចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខ អង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាន...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កងទ័ពថៃ បន្តវាយប្រហារលើកម្ពុជា ដ៏ឃោរឃៅ តាមរយៈការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា ៖ យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ...