បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាបានធ្វើការបើកភ្លើងខៀវ ដោយណែនាំច្បាប់ថ្មី ដើម្បីអនុញ្ញាតិ ឲ្យវិស័យនុយក្លេអ៊ែរ របស់ខ្លួនអាចរកស៊ី ជាមួយនឹងក្រុមហ៊ុនឯកជនបាន។ សភាជាន់ទាបរបស់ប្រទេសអាស៊ីខាងត្បូងនេះ កាលពីថ្ងៃពុធបានអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងការរីកចម្រើននៃថាមពលនុយក្លេអ៊ែរ សម្រាប់ការផ្លាស់ប្តូរប្រទេសឥណ្ឌា (SHANTI) ដែលមានគោលបំណងជំរុញការផលិតថាមពលអាតូមិកដល់ ១០០ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៤៧ខាងមុខ ។ លោក...
ថ្ងៃទី១៨ ខែធ្នូ ព្រឹត្តិការណ៍សហប្រតិបត្តិការផលិតផលច្នៃព្រឌិតខាងវប្បធម៌ ដែលមាន កម្មសិទ្ធិបញ្ញានៃ ““រដូវកាលរាត្រីសមោសរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន”ឆ្នាំ២០២៦នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និង ពិធីប្រកាសពីម៉ាស្កូត នៃកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំមមី២០២៦បានរៀបចំធ្វើនៅក្រុងប៉េកាំង ។ ភ្ញៀវកិត្តិយសបានរួមគ្នាប្រកាសពីផលិតផលច្នៃប្រឌិតខាងវប្បធម៌ដែលមានកម្មសិទ្ធិបញ្ញា និងចាប់ដំណើរការគម្រោងសហប្រតិបត្តិការអេកូឡូស៊ី និងច្នៃប្រឌិតថ្មីអំពីកម្មសិទ្ធិបញ្ញា នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Turk បានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាល នៃជម្លោះកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញ តំបន់មានប្រជាជន ស៊ីវិលរស់នៅ ។...
បរទេស ៖ សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោត ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងសកម្មភាពយោធា របស់ប្រធានាធិបតី Donald Trump ប្រឆាំងនឹងប្រទេស វេណេហ្ស៊ុយអេឡា ដោយបានច្រានចោលដំណោះស្រាយ ដែលដឹកនាំដោយគណបក្ស ប្រជាធិបតេយ្យចំនួនពីរ ដែលព្យាយាមកំណត់ ការប្រើប្រាស់កម្លាំងរបស់រដ្ឋបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥...
ប៊ែរឡាំង៖ គណៈកម្មាធិការថវិកា នៃសភាអាល្លឺម៉ង់ ដែលជាសភា ជាន់ទាប នៅថ្ងៃពុធនេះ បានអនុម័តគម្រោងផ្គត់ផ្គង់ សម្ភារៈការពារជាតិថ្មីចំនួន ៣០ សម្រាប់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដែលមានតម្លៃសរុបជិត ៥០ ពាន់លានអឺរ៉ូ (៥៨,៧៥ ពាន់លានដុល្លារអាមេរិក)។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ការពារជាតិ សហព័ន្ធអាល្លឺម៉ង់ គម្រោងដែលត្រូវបានអនុម័តនេះ គ្របដណ្តប់លើដែនគោក ដែនអាកាស...
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិម្នាក់ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការអត់ធ្មត់ និងកាត់បន្ថយភាពតានតឹង ជាបន្ទាន់នៅក្នុងតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីចលនាចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខ អង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាន...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កងទ័ពថៃ បន្តវាយប្រហារលើកម្ពុជា ដ៏ឃោរឃៅ តាមរយៈការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា ៖ យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ថៃគឺជារដ្ឋបំពានច្បាប់អន្តរជាតិ បំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ទាំងមូល ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៩ ធ្នូ លោកស្រីម៉ាលី សុជាតា បានលើកឡើងថា...
ភ្នំពេញ ៖ ម៉ោង ៩:៤៥នាទី នាព្រឹកថ្ងៃទី១៩ ធ្នូនេះ យោធាថៃ បានរន្ថើនការបន្តបាញ់ផ្លោង ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ អតីតពលករ និងពលករខ្មែរ កំពុងធ្វើការងារ នៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីការគាំពារ និងយកចិត្តទុកដាក់ ពីសំណាក់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅ។ បន្ទាប់ពីបញ្ចប់ការ ចូលរួមក្នុងទិវាអន្តរជាតិ សម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែធ្នូនេះ លោក ភាព ផា ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានប្រាប់ថា...