បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុងព្យុងយ៉ាងបានចែករំលែករូបភាពថ្មីនៃ នាវាមុជទឹកជាយុទ្ធសាស្ត្រដែលដើរដោយថាមពលនុយក្លេអ៊ែរ ដែលជិតរួចរាល់ជាលើកដំបូងរបស់ខ្លួនខណៈដែល មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានធ្វើដំណើរមកត្រួតពិនិត្យនាវាដោយផ្ទាល់។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េឬKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការសាងសង់របស់ខ្លួនថាជា ការផ្លាស់ប្តូរដ៏សំខាន់ដែលបង្កើតជាសម័យកាល។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ លោក គីម បានមើលការខុសត្រូវលើការសាងសង់ នាវាមុជទឹកដែលមានបំពាក់មីស៊ីលបញ្ជាពីចំងាយទម្ងន់ ៨៧០០ តោនហើយបានប្តេជ្ញាថានឹងបន្តបំពាក់ដល់កងទ័ពជើងទឹករបស់ កូរ៉េខាងជើងជាមួយនឹងមីស៊ីលបំពាក់នុយក្លេអ៊ែរផងដែរ។ លោកគីមក៏បានភ្ជាប់តម្រូវការ ក្នុងការពង្រឹងអំណាចវាយលុករបស់ប្រទេសជាមួយនឹង ផែនការរបស់កូរ៉េខាងត្បូងក្នុងការអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTការិយាល័យរដ្ឋទទួលបន្ទុកអាជ្ញាសាធារណៈរបស់ ទីក្រុងអ៊ីស្តង់ប៊ុលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលីសប្រឆាំងភេរវកម្មរបស់ប្រទេសតួគីបានចាប់ខ្លួនជនសង្ស័យរដ្ឋអ៊ីស្លាមIS ដែលពីមុនជា ISIS ចំនួន១១៥នាក់នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ជនសង្ស័យកំពុងរៀបចំផែនការវាយប្រហារក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ដោយផ្តោតជាពិសេសទៅលើជនដែលមិនមែនជាមូស្លីមនៅក្នុងទីក្រុង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ តាមសមត្ថកិច្ចបានចេញដីកាចំនួន ១៣៧ ដីកា បណ្ដាលឲ្យមនុស្ស ១១៥ នាក់ត្រូវបានចាប់ខ្លួន។ ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈបាននិយាយថាកាំភ្លើងខ្លី គ្រាប់រំសេវ និងឯកសារអង្គការជាច្រើនត្រូវបានរឹបអូសក្នុងអំឡុងពេលការវាយឆ្មក់ជាង១០០ដងនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល។វាបានបន្ថែមថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Tarique Rahman ដែលជាប្រធានស្តីទីនៃគណបក្សជាតិនិយមបង់ក្លាដែស ឬBNP ដែលជាបក្សប្រឆាំងក្នុងអំឡុងពេលការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានវិលត្រឡប់មកទីក្រុង Dhaka បន្ទាប់ពីជិត១៧ឆ្នាំ។ លោកRahman បានចុះចតនៅក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដែសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សយ៉ាងច្រើន ជាមួយនឹងសន្តិសុខត្រូវបានរឹតបន្តឹងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ចំពេលមានអំពើហិង្សា និងគ្មានច្បាប់នៅក្នុងប្រទេស។ ថ្លែងពីឆាក លោក...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ៨:៣៦នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ២គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ -នៅវេលាម៉ោង ៨:១៥នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ...
ភ្នំពេញ ៖ នាយប់ថ្ងៃទី ២៥ ខែធ្នូ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញ ឲ្យមានបទឈប់បាញ់ ឲ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែង...