បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតនឹងឈប់ផ្តល់ជំនួយទៅដល់ប្រទេសតង់ហ្សានី ម៉ូសំប៊ិក ហ្ស៊ីមបាវ៉េ លីបេរីយ៉ា និងបូលីវី ហើយប្តូរទិសថវិកាទាំងនោះទៅកាន់ប្រទេសអ៊ុយក្រែនជំនួសវិញ។ ការលើកឡើងដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ និងពាណិជ្ជកម្មបរទេស Benjamin Dousa កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Dousa បាននិយាយថា ជំនួយដែលមានតម្លៃប្រហែល២ពាន់លានក្រូន័រឬប្រមាណជា២១២ លានដុល្លារ នឹងត្រូវកាត់បន្ថយចាប់ពីថ្ងៃទី៣១ខែសីហា ឆ្នាំ២០២៦។ ក្នុងនោះលោករដ្ឋមន្ត្រីបាននិយាយថា...
យេរូសាឡឹម៖ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ថវិកាការពារជាតិរបស់អ៊ីស្រាអែលសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកំណត់នៅត្រឹម ១១២ ពាន់លានសេកែល (ប្រហែល ៣៤,៧ ពាន់លានដុល្លារអាមេរិក)។ តួលេខនេះ ដែលត្រូវបានឯកភាពដោយក្រសួងទាំងពីរ តំណាងឱ្យការថយចុះពី ១១៧,៥ ពាន់លានសេកែល ដែលត្រូវបានបែងចែកក្នុងឆ្នាំ ២០២៤ និង ១៣៥,៧ ពាន់លានសេកែល នៅឆ្នាំនេះ...
មូស្គូ៖ អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយ “Neptune” ចំនួន ៥គ្រាប់ រ៉ុក្កែត HIMARS ផលិតនៅសហរដ្ឋអាមេរិកមួយគ្រាប់ និងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ១១២០ គ្រឿង។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីក៏បានបំផ្លាញទូកគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧គ្រឿងនៅភាគពាយ័ព្យនៃសមុទ្រខ្មៅផងដែរ។ ក្រសួងបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លើទីតាំងស៊ីវិលនៅលើទឹកដីរុស្ស៊ី ចាប់ពីថ្ងៃសៅរ៍សប្ដាហ៍ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ...
កាលពីយប់ថ្ងៃទី៥ ខែធ្នូ លោក He Lifeng អ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិនបានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Bessent អ្នកដឹកនាំភាគីអាមេរិកនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនិងលោក Greerតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅប្រកបដោយលក្ខណៈស្ថាបនាអំពីការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅជំហានបន្ទាប់និងដោះស្រាយឱ្យបានសមរម្យនូវក្តីកង្វល់របស់គូភាគីលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយផ្តោតលើការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចជំនួបនៅក្រុងប៊ូសាននិងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៤ ខែវិច្ឆិកា ។ ភាគីទាំងពីរបានវាយតម្លៃយ៉ាងសកម្មនូវសភាពការណ៍អនុវត្តនូវសមិទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកនៅទីក្រុងគូឡាឡាំពួរ ដោយបានថ្លែងថាក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ នឹងបន្តដើរតួនាទីឱ្យបានល្អនូវយន្តការកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការនិងកាត់បន្ថយបញ្ជីបញ្ហាជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកមានស្ថិរភាពនិងនិន្នាការល្អជានិរន្តរភាព៕
មូស្គូ៖ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយធនាគារកណ្តាលរុស្ស៊ី ទុនបម្រុងមាសរបស់រុស្ស៊ី បានកើនឡើងលើសពី ៣១០ ពាន់លានដុល្លារអាមេរិកជាលើកដំបូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។ របាយការណ៍នេះបានឲ្យដឹងថា ដោយកត់សម្គាល់ការកើនឡើងប្រចាំខែលើកទី៤ ជាប់ៗគ្នា តម្លៃនៃការកាន់កាប់មាសរបស់រុស្ស៊ីបានឈានដល់កំណត់ត្រា ៣១០,៧២ ពាន់លានដុល្លារ កើនឡើង ៣,៦ ភាគរយពីខែមុន។ មាសមានចំនួន ៤២,៣ ភាគរយនៃទ្រព្យសកម្មរបស់រុស្ស៊ីនៅក្នុងខែធ្នូ...
យេរូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តថវិការដ្ឋសម្រាប់ឆ្នាំ២០២៦ ដែលមានចំនួនសរុប ៦៦២ ពាន់លានសេកែល (ប្រហែល ២០៥ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងហិរញ្ញវត្ថុ។ ថវិកានេះ ដែលនៅតែត្រូវការការយល់ព្រមពីសភានៅខែមីនា ឆ្នាំ ២០២៦ តំណាងឱ្យការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងឆ្នាំបច្ចុប្បន្ន នៅពេលដែលថវិកាត្រូវបានកំណត់ដំបូងនៅ ៦១៩ ពាន់លានសេកែល ហើយក្រោយមកត្រូវបានកែសម្រួលនៅខែសីហាដល់ ៦៥០ ពាន់លានសេកែល...
ភ្នំពេញ ៖ ការអភិវឌ្ឍជីវភាពប្រជាសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព គឺជាការពង្រឹងការការពារនិងការអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ដែលជាទិសដៅនៃគម្រោងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថានកម្ពុជា។ ការដាក់ចេញទិសដៅការងាររួមគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោកស្រី Kanni Wignaraja អគ្គលេខាធិការរង និងជានាយិកាកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក...
ភ្នំពេញ៖ លោកជំទាវ ស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានអោយដឹងថា វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជា បានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើ កងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ ដោយបានរៀបចំស្ដង់បង្ហាញអំពីសមិទ្ធផល និងសេវាសាធារណៈរបស់ក្រសួងផង ក៏ដូចជានាំយកនូវព័ត៌មានអំពីឱកាសការងារ ព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. និងព័ត៌មានអំពីការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។ ពិព័រណ៍នេះ រៀបចំដោយក្រសួងពាណិជ្ជកម្ម នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៤...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យប្រទេសជប៉ុន បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេស ដែលចាញ់សង្គ្រាមលោកលើកទី២ ឈប់ប្រកួតប្រជែង នឹងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាម និងចៀសវាងការបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយធ្វើអត្ថាធិប្បាយលើការអនុម័តថ្មីៗនេះរបស់រដ្ឋាភិបាលជប៉ុនចំពោះការចំណាយលើការការពារជាតិកើនឡើង និងការចរចារបស់ខ្លួនជាមួយប្រទេសហ្វីលីពីនលើការនាំចេញមីស៊ីលជប៉ុន។ លោកបានរិះគន់ប្រទេសជប៉ុនចំពោះការរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនម្តងហើយម្តងទៀតក្រោមរដ្ឋធម្មនុញ្ញសន្តិភាពនិយម ការបង្កើនថវិកាការពារជាតិរបស់ខ្លួនយ៉ាងច្រើន ការជំរុញឱ្យមានការនាំចេញអាវុធប្រល័យលោក និងការស្វែងរកការកែប្រែគោលការណ៍មិនមែននុយក្លេអ៊ែរចំនួន៣...