ប៉េកាំង៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន នេះបើយោងតាមលោក Nurlan Yermekbayev អគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ប្រមុខរដ្ឋនៃសមាជិក SCO បានធ្វើការបញ្ជាក់ខាងលើនៅក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីកិច្ចប្រជុំប្រវត្តិសាស្ត្ររបស់ពួកគេនៅទីក្រុងសាំងពេទឺប៊ឺគក្នុងខែមិថុនា ឆ្នាំ ២០០២ លោក Yermekbayev បានឲ្យដឹងនៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើតៃវ៉ាន់ និងសញ្ញាគ្រោះថ្នាក់នៃកងកម្លាំងស្តាំនិយមជប៉ុន ដែលព្យាយាមរស់ឡើងវិញនូវយោធានិយម។...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកចរចាសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នាក្នុងរយៈពេលពីរថ្ងៃ ហើយបានឯកភាពគ្នា លើក្របខ័ណ្ឌនៃការរៀបចំសន្តិសុខ។ ក្នុងរយៈពេលពីរថ្ងៃ លោក Steven Witkoff បេសកជនពិសេសអាមេរិក សម្រាប់សន្តិភាព និងលោក Jared Kushner បានជួបជាមួយលោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានគូសបញ្ជាក់ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ប្រកបដោយអព្យាក្រឹតភាព ។...
ខេត្តសៀមរាប: ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ដែលរៀបចំនៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីគណៈអធិបតី លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋមន្ត្រីទេសចរណ៍។ ការប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំ2025នេះ...
ខេត្តសៀមរាប: ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ ដែលរៀបចំនៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោករដ្ឋមន្ត្រីទេសចរណ៍ហួតហាក់ នឹងលោកវ៉ាត់ចំរើន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា។ ការប្រារព្ធព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំ2025នេះ គឺទទួលបានអត្តពលិក ជាភ្ញៀវជាតិ និងអន្តរជាតិ១៦ ០០០នាក់ មកពី៨៦ ប្រទេសជុំវិញពិភពលោក បានចូលរួមចុះឈ្មោះរួចរាល់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួនជាង៣០០០នាក់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុងតេហរ៉ង់បានធ្វើសមយុទ្ធយោធាជើងទឹក និងមីស៊ីលទ្រង់ទ្រាយធំនៅក្នុងសមុទ្រអូម៉ង់ ច្រកសមុទ្រ Hormuz និងឈូងសមុទ្រពែរ។ សមយុទ្ធយោធាទ័ពជើងទឹកនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែល និងអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងអំឡុងពេលជម្លោះ១២ថ្ងៃកាលពីខែមិថុនា។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា សមយុទ្ធរយៈពេលពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយមានការបាញ់បង្ហោះមីស៊ីលផ្លោង និងនាវាចរ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើគោលដៅក្លែងក្លាយ និងប្រតិបត្តិការការពារដែនអាកាសជាដើម។ កងនាវាចរឆ្មាំបដិវត្តន៍ឥស្លាមបានបាញ់មីស៊ីល Qadr-110, Qadr-380, Qadir និង 303...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTសហរដ្ឋអាមេរិកបានដាក់ការស្តារឡើងវិញនូវទំនាក់ទំនងធម្មតាជាមួយរុស្ស៊ី និងការបញ្ចប់យ៉ាងឆាប់រហ័សចំពោះជម្លោះអ៊ុយក្រែនគឺជាការងារស្នូលនៃយុទ្ធសាស្ត្រសន្តិសុខជាតិដែលទើបចេញថ្មីរបស់ខ្លួន ដោយបង្ហាញពីគោលបំណងទាំងពីរក្នុងចំណោមផលប្រយោជន៍ជាអទិភាពរបស់អាមេរិក។ របាយការណ៍ដែលមានចំនួន៣៣ទំព័រដែលបង្ហាញពីចក្ខុវិស័យគោលនយោបាយការបរទេសរបស់ប្រធានាធិបតី Donald Trump ត្រូវបានចេញផ្សាយដោយសេតវិមានកាលពីថ្ងៃសុក្រ។ ប្រភពដដែលបានសរសេរទៀតថា៖វាគឺជាផលប្រយោជន៍ស្នូលរបស់សហរដ្ឋអាមេរិកក្នុងការចរចារបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែនដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចអឺរ៉ុប ទប់ស្កាត់ការកើនឡើងដោយអចេតនា ឬការពង្រីកសង្រ្គាម និងបង្កើតស្ថេរភាពយុទ្ធសាស្រ្តឡើងវិញជាមួយរុស្ស៊ី។ ឯកសារនោះក៏បានកត់សម្គាល់ដែរថាជម្លោះអ៊ុយក្រែនបានធ្វើឱ្យ ទំនាក់ទំនងអឺរ៉ុបជាមួយរុស្ស៊ី មានការលំបាកខ្លាំងនិង ធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។ គួរឲ្យដឹងដែរថារបាយការណ៍ដដែលនេះក៏បានរិះគន់មេដឹកនាំអឺរ៉ុបចំពោះ ការរំពឹងទុកមិនប្រាកដប្រជា ទាក់ទងនឹងលទ្ធផលនៃជម្លោះ ដោយលើកហេតុផលថា ភាគច្រើននៅអឺរ៉ុបចង់បានសន្តិភាព ប៉ុន្តែបំណងប្រាថ្នានោះមិនត្រូវបានបកប្រែទៅជាគោលនយោបាយទេ៕...
បរទេស៖ អគ្គលេខាធិការនៃអង្គការណាតូ លោក Mark Rutte បានអះអាងថា ប្រទេសដែលជាសមាជិកអង្គការណាតូ គួរតែចំណាយប្រាក់យ៉ាងហោចណាស់ ១ ពាន់លានអឺរ៉ូ គឺប្រហែល ១,១៧ ពាន់លានដុល្លារ ក្នុងមួយខែលើអាវុធសម្រាប់អ៊ុយក្រែននៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការអំពាវនាវនេះធ្វើឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។...
ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជ្រើសរើសយកកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងភូមិសាស្ត្រស្រុកបាកាន និងក្រុងពោធិ៍សាត់ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ ចូលទៅបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតដល់វត្តហ្លួង សង្កាត់លលកស ដើម្បីធ្វើជាគំរូមុនគេ ក្នុងការចាប់ផ្តើមចាក់ពង្រីកតួផ្លូវ រៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ...
បរទេស៖ កងកម្លាំងអាកាសបានរាយការណ៍ថា យន្តហោះ F-16C របស់សហរដ្ឋអាមេរិកបានធ្លាក់ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីព្រឹកថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានយោធា Stars and Stripes បាននិយាយកាលពីថ្ងៃពុធថា យន្តហោះបានធ្លាក់នៅតំបន់វាលខ្សាច់ដែលគ្មានមនុស្សរស់នៅប្រហែល ១៣០ ម៉ាយភាគឦសាននៃទីក្រុង Los Angeles...