បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅដល់ប្រទេសចិនហើយ កាលពីថ្ងៃពុធសម្រាប់ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃ ដែលផ្តោតលើ កិច្ចពិភាក្សាពាណិជ្ជកម្ម និងការទូត ខណៈដែលប្រធានាធិបតី បារាំងព្យាយាមបញ្ចូលទីក្រុងប៉េកាំង ក្នុងការដាក់សម្ពាធលើប្រទេសរុស្ស៊ី ឆ្ពោះទៅរកបទឈប់បាញ់ជាមួយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។ ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលសម្រេចបាន សុខសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ។ ដោយបានប្រែក្លាយពីប្រទេសក្រីក្របំផុតមកជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ និងបានធ្វើសមាហរណកម្មចូលទៅក្នុងតំបន់និងអន្តរជាតិ ព្រមទាំងបានធ្វើឱ្យកិត្យានុភាពកម្ពុជាលេចឡើងខ្ពស់ត្រដែតលើឆាកអន្តរជាតិគួរជាទីមោទនៈ។ ជាមួយនឹងសមិទ្ធផលនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេតវិមានកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកនឹងចាប់ផ្តើមវាយប្រហារលើផ្លូវគោកដែលកំណត់គោលដៅលើក្រុមជួញដូរគ្រឿងញៀននៅតំបន់ការីប៊ីន “ឆាប់ៗនេះ”។ លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំថា “យើងនឹងចាប់ផ្តើមធ្វើការវាយប្រហារទាំងនោះលើផ្លូវគោក។ អ្នកដឹងទេ ដីគោកងាយស្រួលជាង។ វាងាយស្រួលជាង ហើយយើងដឹងពីផ្លូវដែលពួកគេដើរ”។ “យើងនឹងចាប់ផ្តើមវាឆាប់ៗនេះ”។ នៅក្នុងសុន្ទរកថាថ្លែងអំណរគុណរបស់លោកទៅកាន់កងទ័ពអាមេរិក នៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក្នុងនោះលោក ត្រាំ បានថ្លែងអំណរគុណដល់កងពលទម្លាក់គ្រាប់បែកទី៧...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការទាមទារឱ្យភាគីថៃ ដោះលែងយោធិនកម្ពុជាទាំង ១៨រូប តាមគ្រប់មធ្យោបាយការទូត ។ នេះបើយោងតាមរយៈសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន។ ដើម្បីឆ្លើយតបទៅនឹង ការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ខួប១ឆ្នាំ ក្រមាខ្មែរ ត្រូវបានបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ ថ្ងៃនេះ គឺជាខួបគម្រប់ ១ឆ្នាំ(០៤ ធ្នូ ២០២៤ -០៤ ធ្នូ...
ភ្នំពេញ ៖ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និតនិងក្រោមការសម្របសម្រួល ដោយផ្ទាល់ពីសំណាក់ក្រសួងកសិកម្មកម្ពុជា និងហ្វីលីពីន លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាននិងជានាយក ប្រតិបត្តិក្រុមហ៊ុន...
ភាពយន្តគំនូរជីវចលរឿង 《The Wind in the Willows 2》 លក់បានសំបុត្រលើសពី២០ទ្រីលានយាន់ ប្រាក់ចិន នៅតំបន់ដីគោក នៃប្រទេសចិន ដែលបានបង្កើតកំណត់ត្រាថ្មីជាច្រើន ក្នុងប្រវត្តិសាស្ត្រភាពយន្តចិនដូចជា ភាពយន្តគំនូរជីវចល នាំចូលដែល លក់បានសំបុត្រ ច្រើនបំផុតជាដើម។ បន្ទាប់ពីការចាក់បញ្ជាំង ដំណាលគ្នា ជាមួយអាមេរិកខាងជើង ចំនួនលក់សំបុត្រសរុប នៅតំបន់ដីគោក...
នៅថ្ងៃទី១ ខែធ្នូតាមម៉ោង ក្នុងតំបន់ វេទិកាអ្នកអានសៀវភៅ《ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន》 ដែលសហការរៀប ចំដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រដ្ឋបាលបោះពុម្ពផ្សាយ ភាសាបរទេសចិន និងស្ថានទូតចិន ប្រចាំនៅប្រទេសកេនយ៉ា បានប្រារព្ធធ្វើឡើង នៅក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ។ ឥស្សរជនចំនួន ប្រហែល២០០រូប មកពីគ្រប់មជ្ឈដ្ឋាន នៃប្រទេសចិននិងកេនយ៉ា បានចូលរួមក្នុងសកម្មភាពលើកនេះ។...
មនុស្សដែលគ្មានភាពស្មោះត្រង់ មិនអាចទទួលបានសច្ចភាព ប្រទេសដែលគ្មានទំនុក ចិត្តនៅលើពិភពលោក មិនអាចទទួលបានកេរ្តិ៍ឈ្មោះ ។ ក្នុងនាមជាប្រទេសបំផុស សង្គ្រាមឈ្លានពាន និងប្រទេសទទួលបរាជ័យ ក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរតែគិតពិចារណា ឱ្យបានស៊ីជម្រៅ នូវទោសកំហុសដែលខ្លួនបំផុសសង្គ្រាម ក្រេបជញ្ជក់យកមេរៀន នៃប្រវតិ្តសាស្ត្រ និង ដើរតាមមាគាអភិវឌ្ឍន៍ ដោយសន្តិភាពពិតប្រាកដ នេះជាបុរេល័ក្ខខ័ណ្ឌ ដ៏សំខាន់ សម្រាប់ឱ្យ ជប៉ុនត្រឡប់ទៅសហគមន៍...
មូស្គូ៖ មិនទាន់មានផែនការសម្របសម្រួល សម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែននៅឡើយទេ បន្ទាប់ពីកិច្ចប្រជុំ រវាងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន និងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff នេះបើយោងតាមការចុះផ្សាយរបស់ TASS ដោយដកស្រង់សម្តីជំនួយ ការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov។ ម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco...