សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៩មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់លក់នៅក្រុមលទ្ធកម្ម...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) បានជួបពិភាក្សាគ្នាផ្តោតលើការលើកកម្ពស់សុខភាពរបស់ប្រជាជន ។ ក្នុងជំនួបជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក Jack Myint សមាជិកក្រុមប្រឹក្សាភិបាល...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់ លោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រ ការអនុវត្តអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ក្នុងជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ថា ទោះបីប្រទេសនោះ មិនមែនជារដ្ឋភាគី...
ស៊ិនជិន ប្រទេសចិន ៖ ក្រុមអ្នកសារព័ត៌មានជិត៤០នាក់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអ្នកព័ត៌មាន មកពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល២នាក់ផងដែរនោះ បានអញ្ជើញទស្សនា ក្រុមហ៊ុនBYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV)ដ៏ល្បីល្បាញពាសពេញពិភពលោក ស្ថិតនៅប្រទេសចិន ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV របស់ម៉ាក់យីហោដ៏ល្បីនេះ ស្ថិតនៅទីក្រុងស៊ិនជិន ខេត្តគ័ងតុង ប្រទេសចិន ។...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានឲ្យដឹងថា បើយោងតាមព័ត៌មាន ទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គឺ ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាង របស់កងទ័ពភូមិភាគទី២ ថៃឡើយ ។...
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំប្រជុំភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) នាថ្ងៃ២ ធ្នូ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ថ្នាក់ដឹកនាំសុខាភិបាលត្រូវលះបង់កំលាំងកាយ និងចិត្តចូលរួមបំពេញគ្រប់បេសកកម្មរបស់វិស័យសុខាភិបាល ក៏ដូចជាបេសកកម្មរបស់ជាតិ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីមុខងារសំខាន់ៗរបស់អ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលរួមមាន ៖ ធ្វើជាអ្នករំលឹកឲ្យមានសន្ទុះការងារជាប្រចាំ , ជាអ្នកការទូតដែលស្វះស្វែងរក និងការពារផលប្រយោជន៍របស់វិស័យសុខាភិបាល...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ។ ការលើកឡើងរបស់ធនាគារនេះ បន្ទាប់ពីមានសារព័ត៌មានវីអូឌីបានផ្សព្វផ្សាយថា “ក្រុមហ៊ុនហួយវ័នផេរបស់ឧកញ៉ា ហ៊ុន តូ បានប្រកាសបិទសេវាកម្មដកប្រាក់បណ្តោះអាសន្នចាប់ពីថ្ងៃទី១ខែធ្នូដល់ថ្ងៃទី៥ខែមករាឆ្នាំ២០២៦។ ហើយការិយាល័យទាំងអស់របស់ក្រុមហ៊ុននឹងបិទទ្វារផងដែរ។ វិធាននេះចំពេលអន្តរជាតិរកឃើញថា ក្រុមហ៊ុននេះ មានជាប់ពាក់ព័ន្ធបទឧក្រិដ្ឋលាងលុយកខ្វក់”។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០...
បរទេស៖ កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២.៦ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពី ២.៩ភាគរយនៅឆ្នាំ២០២៤ ដោយសារតែសម្ពាធកាន់តែខ្លាំងឡើងពីភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុ និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ដែលកំពុងប្រឈមមុខនឹងពាណិជ្ជកម្ម និងការវិនិយោគសកល។ របាយការណ៍ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ឆ្នាំ២០២៥ របស់ UNCTAD បង្ហាញថា ការផ្លាស់ប្តូរនៅក្នុងទីផ្សារហិរញ្ញវត្ថុប៉ះពាល់ដល់ពាណិជ្ជកម្មសកលស្ទើរតែខ្លាំងដូចសកម្មភាពសេដ្ឋកិច្ចពិតប្រាកដដែរ ដែលជះឥទ្ធិពលដល់ទស្សនវិស័យអភិវឌ្ឍន៍ទូទាំងពិភពលោក នេះបើយោងតាមស្ថាប័នពាណិជ្ជកម្មអង្គការសហប្រជាជាតិ។ របាយការណ៍នេះបានឧ្យដឹងថា ទោះបីជាមានការកើនឡើងសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិតក៏ដោយ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹងនៅតែស្ថិតក្នុងកម្រិតទាបនៅឆ្នាំ២០២៦ នៅ ២.៦ភាគរយ។...
បរទេស៖ នៅពេលសួរដោយអ្នកយកព័ត៌មានអំពីការកត់សម្គាល់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto បានព្រមានថា អឺរ៉ុបកំពុងរៀបចំសង្រ្គាមប្រឆាំងនឹងរុស្ស៊ីនោះ លោកពូទីនបាននិយាយថា រុស្ស៊ីមិនចង់ឱ្យមានសង្រ្គាមជាមួយអឺរ៉ុបទេ។ យោងតាមសារព័ត៌មាន TEHRAN TIMES ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកពូទីនបាននិយាយថា “ប្រសិនបើភ្លាមៗអឺរ៉ុបចង់ចាប់ផ្តើមសង្រ្គាមជាមួយយើងហើយចាប់ផ្តើមវា” នោះវានឹងបញ្ចប់យ៉ាងឆាប់រហ័សសម្រាប់អឺរ៉ុបដែលមិនមាននរណាម្នាក់ចរចាជាមួយអឺរ៉ុបនោះទេ។ លោកពូទីនបានប្រើពាក្យរុស្ស៊ីសម្រាប់ “សង្រ្គាម” ។...
កំពង់ធំ៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ នាយសង្កាត់រដ្ឋបាលជលផល ឃុំផាត់សណ្ដាយ.ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលដឹកនាំដោយលោកលឹម សុថាត បានរួមកិច្ចសហប្រតិបត្តិការជាមួយ សហគមន៍នេសាទនិងកងកម្លាំងយុទ្ធភូមិភាគទី៥ ដែលឈរជើងនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ បានទទួលត្រីគល់រាំងមួយក្បាលទម្ងន់ ៧ គីឡូក្រាមពីប្រជានេសាទដែលមានឈ្មោះ ញ៉ែម ជា ភេទប្រុសអាយុ ៥៩ ឆ្នាំជនជាតិខ្មែររស់នៅភូមិកំពុងចម្លង ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដែលជាប្រជាពិសាទបានយកមកប្រគល់ជូនមន្ត្រីជំនាញជលផលប្រចាំភូមិឃុំខាងលើ...