ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំនៅថ្ងៃទី ២៥ ខែធ្នូ ដើម្បីស្តាប់របាយការណ៍ការងារនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិម ព្រមនិងសិក្សានិងរៀបចំចាត់ចែងការងារកសាងឥរិយាបថបក្សនយោបាយស្អាតស្អំនិងប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៦ ស្ថាប័នត្រួតពិនិត្យវិន័យគ្រប់ជាន់ថ្នាក់ត្រូវធ្វើឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងនូវការត្រួតពិនិត្យខាងនយោបាយ ដើម្បីសម្រេចបាននូវគោលដៅ និងភារកិច្ចនៃផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី ១៥ និងអនុវត្តឱ្យបានល្អនូវការសម្រេចចិត្ត និងការរៀបចំចាត់ចែងសំខាន់ៗរបស់គណៈកម្មាធិការមជ្ឈិមបក្ស។ ត្រូវជំរុញឱ្យការកសាងឥរិយាបថបក្សក្លាយជាគន្លងប្រក្រតី និងមានប្រសិទ្ធភាពរយៈពេលវែង ដើម្បីទទួលបានទំនុកចិត្តពីសំណាក់មហាជនជាមួយនឹងលទ្ធផលច្រើនជាងមុន។...
អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ដោយកម្ពុជា និងថៃ។ អ្នកយកព័ត៌មានបានលើកសំណួរថា៖ នាថ្ងៃទី២៧ ខែធ្នូ ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ? អ្នកនាំពាក្យរូបនេះបានឆ្លើយថា៖ ប្រទេសចិនស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ដោយកម្ពុជា និងថៃ។ ប្រការនេះបានបង្ហាញថា កិច្ចសន្ទនា និងការពិគ្រោះយោបល់គ្នាគឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាពដើម្បីដោះស្រាយជម្លោះស្មុគស្មាញ ក្នុងនោះដែរប្រទេសចិន អាស៊ាន និងសហគមន៍អន្តរជាតិក៏បានធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងដំណោះស្រាយនេះផងដែរ។ ប្រទេសចិនមានឆន្ទៈបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃ...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកស្រី ម៉ៅ នរនាថ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ១០០,១៦៨,០០០ រៀល និងសារ៉ុងចំនួន ២,១៦៨ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់បេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក...
ភ្នំពេញ ៖ ភ្លាមៗក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមាន កាលពីម៉ោង១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសមហាអំណាចក្នុងពិភពលោកយ៉ាងច្រើនដែលបានជួយជ្រោមជ្រែងឱ្យមានការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ បាននាំគ្នាចេញសារស្វាគមន៍ និងអបអរសាទរជាខ្លាំង ។ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប្រមុខការពារជាតិកម្ពុជា-ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមលើការអនុវត្តបទឈប់បាញ់ភ្លាមៗ នាថ្ងៃទី២៧ ខែធ្នូ ។ ចាប់ពីថ្ងៃ២៧ដល់២៨ ធ្នូនេះ មានរយៈពេល២ថ្ងៃហើយដែលមានប្រទេសច្រើនរួមមាន ៖...
យូណាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព...
ប៉េកាំង៖ ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះចលនាដ៏គ្រោះថ្នាក់របស់ប្រទេសជប៉ុននៅក្នុងវិស័យអ៊ីនធឺណិត ហើយជំរុញយ៉ាងខ្លាំងឱ្យប្រទេសជប៉ុន គោរពតាមរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន និងគោរពច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានស្រាប់ជាមួយនឹងសកម្មភាពជាក់ស្តែង នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ អ្នកនាំពាក្យលោក Lin Jian បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរការវាយលុកតាមអ៊ីនធឺណិតរបស់ប្រទេសជប៉ុនថា “ប្រសិនបើសកម្មភាពមិនត្រឹមត្រូវណាមួយរបស់ប្រទេសជប៉ុន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន វាប្រាកដជានឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន”។ យោងតាមរបាយការណ៍ គណៈរដ្ឋមន្ត្រីជប៉ុនទើបតែបានអនុម័តយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិតថ្មីមួយ ដោយអនុញ្ញាតឱ្យប៉ូលីស និងកងកម្លាំងការពារខ្លួនរបស់ប្រទេសចាត់វិធានការតបតវិញយ៉ាងសកម្មនៅពេលដែលទទួលរងការវាយប្រហារតាមអ៊ីនធឺណិត។...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងស្រុកពញាឮ ខេត្តកណ្ដាល បានស្ម័គ្រចិត្តចូលរួមក្នុងការធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់ សម្រាប់ផ្គត់ផ្គង់វីរកងទ័ពសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹក។ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពព្រំដែននៅជួរមុខមានលក្ខណៈស្ងប់ស្ងាត់ មិនមានអ្វីកើតឡើងនោះទេ ប៉ុន្តែកងកម្លាំងកម្ពុជានៅតែបន្តតាមដានជាប់ជានិច្ច ។ ក្នុងសេចក្តីថ្លែងការណ៍ «បច្ចុប្បន្នភាព ស្តីពី ការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ » នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥លោកស្រី...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បាន្យដឹងថា លោកមានគម្រោងពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលខាងមុខ។ លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ លោកបានបន្ថែមថា អ៊ុយក្រែនមានបំណងលើកឡើងពីបញ្ហាទឹកដី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា លោកមានឆន្ទៈក្នុងការនាំយកផែនការសន្តិភាពដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន សម្រាប់ការបោះឆ្នោតប្រជាមតិ ប្រសិនបើរុស្ស៊ីយល់ព្រមលើបទឈប់បាញ់យ៉ាងហោចណាស់ ៦០ថ្ងៃ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Axios កាលពីថ្ងៃសុក្រ លោក ហ្សេឡនស្គី បានឧ្យដឹងថា លោកនៅតែចង់ចរចាជំហរកាន់តែប្រសើរលើទឹកដី ប៉ុន្តែប្រសិនបើផែនការនេះទាមទារការសម្រេចចិត្ត “ដ៏លំបាកមួយ” លើបញ្ហានោះ...