ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនៅម៉ោង ៩:៣០នាទីព្រឹក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់ នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ទីក្រុងមូស្គូកំពុងវិភាគសំណើសន្តិភាពអ៊ុយក្រែន ដែលដាក់ដោយបេសកជន ពិសេសរបស់រុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំថ្មីៗ របស់គាត់ជាមួយមន្ត្រីអាមេរិក។ លោក Peskov បានឧ្យដឹងថា ទីក្រុងមូស្គូកំពុងពិនិត្យមើលព័ត៌មាន ដែលផ្តល់ដោយលោក Kirill Dmitriev តំណាងប្រធានាធិបតីពិសេសរបស់រុស្ស៊ី សម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកិច្ចពិភាក្សារបស់លោក...
មូស្គូ៖ អ្នកនាំពាក្យក្រសួង ការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានធម្មតាមួយថា អឺរ៉ុបនៅតែបន្តភ្នាល់ លើជម្លោះដ៏អូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែន និងការកើនឡើង នៃភាពតានតឹង ដោយមិនបង្ហាញពីការ ពិចារណាលើសន្តិភាព។ លោកស្រី Zakharova បានចង្អុលបង្ហាញថា “អ្នកគាំទ្រអឺរ៉ុបរបស់របបទីក្រុងគៀវ ជាពិសេសអ្នកដែលមកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មិនមានបំណងចង់ស្វែងរកសន្តិភាពទាល់តែសោះ។ ការព្រួយបារម្ភតែមួយគត់របស់ពួកគេ...
បរទេស៖ អាជ្ញាធរតួកគីបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលីសក្រុងអ៊ីស្តង់ប៊ុល បានបើកការវាយឆ្មក់ ជាបន្តបន្ទាប់គ្នាជាច្រើន ដោយបានឃាត់ខ្លួនសមាជិកសង្ស័យជាង១០០នាក់នៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលត្រូវបានចោទប្រកាន់ថារៀបចំផែនការ វាយប្រហារប្រឆាំង នឹងពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា ប៉ូលីសត្រូវបានគេប្រាប់ឱ្យដឹងថា...
ភ្នំពេញ ៖ ចាប់ពីវេលាម៉ោង ៧:៣១នាទី ដល់ ៨ព្រឹកថ្ងៃទី២៧ ធ្នូ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលជ្រៅ ក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ៕
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាព បាញ់ប្រាហារចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា និងហោះរំលោភចូលជ្រៅ ក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៖ កងកម្លាំងកម្ពុជាបាននឹងបន្ត តាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ...
តូក្យូ៖ សេចក្តីព្រាងថវិកាការពារជាតិ របស់ប្រទេសជប៉ុន ត្រូវបានកំណត់នៅកំណត់ត្រា ៩,០៤ទ្រីលានយ៉េន (ប្រហែល ៥៨ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ នៅថ្ងៃសុក្រ។ តួលេខនេះលើសពីថវិកាដំបូង ដែលបានកត់ត្រានៅពេលនោះចំនួន ៨,៧ ទ្រីលានយ៉េនសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៥ ដែលចាប់ផ្តើមនៅខែមេសា ហើយស្របតាមផែនការ កសាងការពារជាតិរបស់ប្រទេសជប៉ុន ដើម្បីបែងចែកប្រហែល ៤៣...
បរទេស៖ ប្រធានាធិបតីអមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារ “ដ៏ខ្លាំងក្លា” ប្រឆាំងនឹងកងកម្លាំងរដ្ឋឥស្លាម នៅក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីចំណាយពេល ជាច្រើនសប្តាហ៍ចោទ ប្រកាន់រដ្ឋាភិបាល របស់ប្រទេសអាហ្វ្រិកខាងលិចថា មិនបានគ្រប់គ្រងក្នុងការ ធ្វើទុក្ខបុកម្នេញលើពួកគ្រីស្ទាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៦...
ព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ (កូរ៉េខាងជេីង) បានទៅទស្សនា សហគ្រាសឧស្សាហកម្ម គ្រាប់រំសេវសំខាន់ៗ និងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើន សមត្ថភាពផលិតកម្មទាំងមូល ដើម្បីបំពេញតាមតម្រូវការនា ពេលអនាគតក្នុងប្រតិបត្តិការ របស់កងកម្លាំងមីស៊ីល និងកាំភ្លើងធំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA)។ លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា យោធាអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវមួយប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS) នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ។ លោក ត្រាំ បានឧ្យដឹង នៅលើវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គម Truth Socialថា “យប់នេះ តាមការណែនាំរបស់ខ្ញុំ ក្នុងនាមជាមេបញ្ជាការ សហរដ្ឋអាមេរិក...