ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះយុទ្ធជនខ្មែរទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ បើតាមលោកស្រីវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការដោះលែងយោធិនកម្ពុជា១៨រូបត្រឡប់មកកម្ពុជាវិញ ធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា-ថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងភាគីទាំងពីរដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានអញ្ជើញទទួលអំណោយរបស់ លោកស្រី នុច ចន្ថា ភរិយារបស់ លោក ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនចំនួន ២មកចូលរួមក្នុងមូលនិធិសប្បុរសធម៌...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ១២មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/ សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ...
ភ្នំពេញ ៖ ក្រោយការដោះលែងវីរកងទ័ពកម្ពុជា ទាំង១៨រូបរួចមក ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានលើកឡើងថា ការដោះលែងនេះ ជាសញ្ញាវិជ្ជមានមួយ ដែលនឹងជួយដល់ការស្ដារឡើងវិញ នូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ ។ យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃ៣១ ធ្នូនេះ បានឲ្យដឹងថា ការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង១៨នាក់ នៅប្រទេសថៃ ហើយបានវិលមកដល់កម្ពុជានៅម៉ោងព្រឹកថ្ងៃ៣១ ធ្នូនេះ...
ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមរំលឹកថា តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
ភ្នំពេញ ៖ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ការដោះលែងយោធិនកម្ពុជា ទាំង ១៨រូប នេះនឹងចូលរួមចំណែកយ៉ាង សំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយ ផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាព នៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ថៃ តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រង របស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព ។
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ វីរកងទ័ពកម្ពុជាចំនួន ១៨រូបត្រូវ បានភាគីថៃ ដោះលែងឱ្យមកកម្ពុជាវិញហើយ បន្ទាប់ពីស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ អស់រយៈពេល ១៥៥ថ្ងៃហើយ៕
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ក្រុមចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេមែនបាននិយាយកាលពីថ្ងៃអង្គារថា នាវាពីរគ្រឿងដែលចូលកំពង់ផែភាគខាងត្បូងនៃទីក្រុង Mukalla គឺជានាវាដែលមានផ្ទុកកុងតឺន័រ ដែលផ្ទុកដោយអាវុធ និងគ្រាប់រំសេវ។ នៅក្នុងការប្រកាស នៅលើបណ្តាញសង្គម X អ្នកនាំពាក្យក្រុមចម្រុះលោក Turki Al-Maliki បាននិយាយថានាវា ទាំងនោះបានចូលកំពង់ផែដោយមិនទទួល បានលិខិតអនុញ្ញាតចូលពីរដ្ឋាភិបាលយេមែន ឬបញ្ជាការចម្រុះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អេមីរ៉ាត់អារ៉ាប់រួមUAE បាននិយាយថា ខ្លួននឹងដកកងកម្លាំង ដែលនៅសេសសល់ របស់ខ្លួនចេញពីប្រទេសយេមែន បន្ទាប់ពីការវាយប្រហារ តាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានកំណត់គោលដៅលើការដឹកជញ្ជូន ទំនិញនៅឯកំពង់ផែយេម៉ែន ភាគខាងត្បូង។ រដ្ឋាភិបាលទីក្រុង Riyadh បាននិយាយថា ការដឹកជញ្ជូនរួមមានអាវុធ ដែលមានបំណងសម្រាប់ក្រុមបំបែកខ្លួន ហើយដែលការអះអាងនេះក៏ត្រូវបាន UAE បានបដិសេធរួចមកហើយដែរ។...