បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញថា ទិន្នផលឧស្សាហកម្ម របស់ប្រទេសថៃ បានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា ដោយសារការ ផលិតប្រេងឥន្ធនៈទាប និងរូបិយប័ណ្ណបាត កើនឡើងយ៉ាងខ្លាំង។ យោងតាមក្រសួងឧស្សាហកម្ម សន្ទស្សន៍ផលិតកម្ម ផលិតកម្ម (MPI) របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ ៤.២៤ ភាគរយកាលពីខែមុន បើប្រៀបធៀបទៅនឹងឆ្នាំមុន។ លោក Supakit Boonsiri អគ្គនាយកការិយាល័យ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមបំពាក់អាវុធឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ខណៈពេលកំពុងស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋ Florida ថា “ឥឡូវនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងព្យាយាម ចាប់ផ្តើមដំណាក់កាលទីពីរ នៃផែនការសន្តិភាពហ្គាហ្សាយ៉ាងឆាប់រហ័ស ដោយគូសបញ្ជាក់ថា ការរំសាយអាវុធរបស់ក្រុមហាម៉ាស់ នឹងក្លាយជាលក្ខខណ្ឌសំខាន់មួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ខណៈពេលកំពុងស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន...
ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទ នៃមជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ កិច្ចប្រជុំនេះបានចាត់ ទុកគំនិតលោកXi Jinping ស្តីពីសង្គមនិយម ដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី ជាគោលការណ៍ណែនាំ និងធ្វើឡើងក្នុងគោលបំណងអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃសមាជលើកទី២០របស់បក្សកុម្មុយនីស្តចិននិងសម័យប្រជុំពេញអង្គទាំងប៉ុន្មានលើក នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ អនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវអធិប្បាយសំខាន់ និងអនុសាសន៍ ណែនាំសំខាន់ៗ...
« ជីវភាពរស់នៅប្រកប ដោយសុភមង្គល របស់ប្រជាជន គឺជាអាទិភាពរចម្បងបំផុត នៃអភិបាលកិច្ចជាតិ មិនថារឿងតូចរឿងធំ កិច្ចការជាតិនិងអន្តរជាតិ ។ » គិតគូអ្វីៗដែលប្រជាជនរំពឹង ដោះស្រាយក្តីកង្វល់របស់ប្រជាជន ។ ក្នុងរយៈពេញមួយឆ្នាំ២០២៥ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សតែងតែនឹករលឹកដល់ប្រជាជន និងធ្វើដំណើរចុះត្រួតពិនិត្យការងារក្នុងតំបន់នានា ដើម្បីស្វែងយល់ពីការប្រែប្រួលក្នុងតំបន់ និងស្តាប់សំឡេងរបស់ប្រជាជន ពង្រឹងជំនឿចិត្តរបស់សាធារណជន...
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រោយជំនួបជាមួយ នាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសអនុវត្តគម្រោងPanda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានបង្ហាញពីសមិទ្ធផលការងារ របស់ខ្លួន ក្នុងឆ្នាំ២០២៥ ក្រោមកិច្ចសហការ និងសម្របសម្រួលពីវេទិកា សម្ព័ន្ធសង្គម ស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ចាង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹក ២០.១៦២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៤.៣៨៣នាក់។ នេះបើយោងតាមចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃអង្គារ ទី៣០ ធ្នូ ២០២៥ បានជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៣០ ធ្នូ...
បរទេស៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Boeing (BA.N) ទើបតែទទួលបានកិច្ចសន្យាតម្លៃ ៨,៦ ពាន់លានដុល្លារសម្រាប់កម្មវិធីយន្តហោះចម្បាំង F-15 ឲ្យប្រទេស អ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋផ្លរីដា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០...