អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចមួយ ដើម្បីពង្រីកអាណត្តិកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ Golan Heights រយៈពេល ៦ខែ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីសម្រេចលេខ២៨១១ ស្តីពីកងកម្លាំងសង្កេតការណ៍ដកទ័ពរបស់អង្គការសហប្រជាជាតិ (UNDOF) បានសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់អ៊ីស្រាអែល និងស៊ីរី ក្នុងការគោរពយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ឆ្នាំ ១៩៧៤ ហើយអំពាវនាវឱ្យពួកគេអនុវត្តការអត់ធ្មត់អតិបរមា និងការពារការរំលោភលើបទឈប់បាញ់ និងតំបន់បំបែកខ្លួន។...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីបន្តអាណត្តិរបស់នាយកដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រឆាំងភេរវកម្ម (CTED) រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៩។ CTED គឺជាស្ថាប័នលេខាធិការដ្ឋានអង្គការសហប្រជាជាតិដែលជួយទីភ្នាក់ងារបុត្រសម្ព័ន្ធក្រុមប្រឹក្សាសន្តិសុខនៃគណៈកម្មាធិការប្រឆាំងភេរវកម្ម (CTC)។ សេចក្តីសម្រេចលេខ ២៨១០ ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ រូប បានសម្រេចថា CTED នឹងបន្តដំណើរការជាបេសកកម្មនយោបាយពិសេសក្រោមការណែនាំគោលនយោបាយរបស់ CTC សម្រាប់រយៈពេលថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើត និងតែងតាំងសមាសភាព ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ។ យោងតាមសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ លេខ១៣២ សសរ នេះ, រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័ន ចម្រុះ...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ពិសេសជនភៀសសឹក ដែលត្រូវវិលត្រឡប់ទៅលំនៅដ្ឋានវិញ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត ចំពោះសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ដែលទាហានថៃបានទម្លាក់ នាពេលកន្លងទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នៅថ្ងៃទី២៩ ធ្នូ ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាជនភៀសសឹក ដែលត្រូវវិលត្រឡប់ ទៅលំនៅដ្ឋានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍ប្រធានាធិបតីមួយ ដែលប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព Dayton ដែលបានបញ្ចប់សង្គ្រាមបូស្នៀឆ្នាំ១៩៩២-១៩៩៥ ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (BiH) នៅក្នុងព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ។ ក្រុមប្រឹក្សាទទួលស្គាល់សន្តិភាព និងស្ថិរភាព ប្រកបដោយចីរភាពដែលសម្រេចបាននៅក្នុង...
ភ្នំពេញ៖ សហជីពនៅកម្ពុជា បានលើកឡើងថា មិនមានការគាបសង្កត់ សិទ្ធិសេរីភាព របស់ខ្លួនឡើយ ខណៈដែលការចុះបញ្ជិការ សហជីពមានភាពល្អប្រសើរ រហូតដល់ការចុះបញ្ជិការកើនឡើងជិត ៧ពាន់ហើយ ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូនេះថា ប្រសិនបើមានសហជីពមួយចំនួនតូច អះអាងថា ការចុះបញ្ជិការសហជីព មានការលំបាកនោះ ប្រហែលជាពួកគេរៀបចំឯកសារមិនទាន់បានត្រឹមត្រូវ...
ព្រះវិហារ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខវីរៈកងទ័ព វីរៈនគរបាលកំពុងសម្រាកព្យាបាលជម្ងឺ និងរបួសនៅមន្ទីរពេទ្យយោធា សម្តេចតេជោ ហ៊ុន សែន (ស្រអែម)។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បាននាំយកអំណោយជាគ្រឿង ឧបភោគបរិគោគថវិកា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនភៀសសឹក ១.៣៨០នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបចំនួន ៥៩៥.៥៤៥នាក់ ក្នុងនោះស្ត្រី ៣១០.៨៤៤នាក់ និងកុមារ១៨៧.២៩២នាក់...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកបាន «វាយប្រហារ» តំបន់មួយនៅក្នុងប្រទេសវេណេស៊ុយអេឡា ជាកន្លែងដែលទូកផ្ទុកដោយគ្រឿងញៀន ដែលជាលើកដំបូងដែលគេទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើប្រតិបត្តិការលើដីគោកនៅក្នុងប្រទេសវេណេស៊ុយអេឡា ចាប់តាំងពីយុទ្ធនាការដាក់សម្ពាធបានចាប់ផ្តើមប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។យោងតាមសារព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា លោក ត្រាំ បាននិយាយថា «មានការបំផ្ទុះដ៏ធំមួយនៅក្នុងតំបន់កំពង់ផែ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអេមីរ៉ាត់អារ៉ាប់រួម និងប្រទេសនីការ៉ាហ្គា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក kamikaze សំដៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងគៀវថាបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកវាយប្រហារចម្ងាយឆ្ងាយចំនួន៩១គ្រឿងនៅឯលំនៅដ្ឋានរដ្ឋរបស់លោកPutinក្នុងតំបន់ Novgorod កាលពីយប់ថ្ងៃទី ២៨និង២៩ខែធ្នូ។ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងអស់ត្រូវបានស្ទាក់ចាប់ ដោយមិនមានការរាយការណ៍ពីអ្នកប៉ះពាល់ដល់អាយុជីវិត ឬការខូចខាតនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ ក្រសួងការបរទេស UAE បានសម្តែងនូវសាមគ្គីភាពជាមួយប្រធានាធិបតី...