បរទេស៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការផ្តន្ទាទោសលើរូបលោកក្នុងសំណុំរឿង 1Malaysia Development Berhad (1MDB) ក្នុងតម្លៃ ២,២៨ពាន់លានរីងហ្គីត ស្មើនឹងប្រហែល ៧២៤ លានដុល្លារ ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៣០...
ភ្នំពេញ៖ ប្រទេសចិន បានបង្ហាញពីការត្រៀមខ្លួន ក្នុងការផ្តល់ជំនួយ ចាំបាច់ដល់កម្ពុជានិងថៃ ក្នុងការជំរុញ់ការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារចម្រុះសម្របសម្រួល (JCTF) ការដោះមីន, ផ្តល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹក នៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ និងផ្ដល់ការគាំទ្រជាសារវន្ត ដើម្បីធានាដល់ដំណើរការ ប្រកបដោយប្រសិទ្ធភាពរបស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពី ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា កងកម្លាំងនគរបាលជាតិ នៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូក្រាញននៀលជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រឆាំងនឹងការឈ្លានពានរបស់បរទេស។ ក្នុងសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងការលើកទឹកចិត្តចិន ឱ្យបន្តតួនាទីស្ថាបនា ក្នុងការគាំទ្របទឈប់បាញ់ កម្ពុជា-ថៃ និងសម្របសម្រួលដំណោះស្រាយ ដ៏ត្រឹមត្រូវនិងយូរអង្វែង។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន និងបានឯកភាពគ្នាពង្រឹងបន្ថែមទៀត នូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ កម្ពុជា-ចិន គ្រប់រដូវកាល ជាមួយនឹងអនាគតរួមគ្នា...
ភ្នំពេញ៖ គេនៅចងចាំបានយ៉ាងច្បាស់ពីគោលជំហរឥតប្រែប្រួលរបស់រដ្ឋាភិបាលកម្ពុជា តាំងពីពេលដឹកនាំដោយលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត នោះគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចាតាមផ្លូវការទូតនិងផ្លូវច្បាប់។ ក្នុងករណីព្រំដែន គឺត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ពិសេស គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ប៉ុន្តែ ភាគីថៃ បែរជាចង់ភ្លក់រសជាតិសង្គ្រាម ហើយបង្ខំឱ្យកម្ពុជាត្រូវតបត ដើម្បីការពារអធិបតេយ្យភាពជាតិ...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបពិតជាបានឃើញច្បាស់នូវទង្វើ ដែលមិនគួរឱ្យជឿរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច ក្នុងអំឡុងពេលដែលកម្ពុជារងការឈ្លានពានពីប្រទេសថៃ។ ដូច្នេះ សំណួរថា «តើក្រុមនេះបានជួយអ្វីខ្លះដល់ប្រទេសជាតិ?» ពិតជាមិនអាចសួរកើតទេ ប៉ុន្តែសំណួរដែលត្រឹមត្រូវបំផុតគឺ «តើក្រុមប្រឆាំងជ្រុលនិយមទាំងនេះបានបំផ្លាញជាតិខ្លួនឯងបែបណាខ្លះ?» ពិតណាស់ តើធ្វើនយោបាយដើម្បីអ្វី គឺដើម្បីជួយប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនមែនដែរឬទេ? ដើម្បីអាចជួយប្រទេសជាតិបាន អ្នកនយោបាយត្រូវធ្វើសកម្មភាព ដើម្បីឱ្យប្រទេសជាតិរីកលូតលាស់ទៅមុខ និងឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងរស់នៅក្នុងសន្តិភាពយូរអង្វែង។ លើសពីនេះ អ្នកនយោបាយត្រូវចេះបែងចែកអ្វីជារឿងនយោបាយផ្ទៃក្នុង និងអ្វីជានយោបាយការបរទេស...
ភ្នំពេញ៖ តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាសម្រេចបាននូវគោលដៅដ៏សំខាន់ពីរ៖ ទី១ គឺការឈប់បាញ់ដើម្បីការពារអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិល ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។ នេះជាជម្រើសឈរនៅខាងសន្តិភាព ដែលជាជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់ លោកហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី រហូតដល់លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងទី២ គឺការរក្សាបាននូវសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់។ ជាការពិត តាមរយៈកិច្ចព្រមពៀងឈប់បាញ់នេះ...
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហជីព និងសមាគមរោងចក្រ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក...
ភ្នំពេញ ៖ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា មកដល់ម៉ោងនេះ អាជ្ញាធរមិនប៉ៃលិន ទាន់ទទួលបាន ព័ត៌មានអំពីយុទ្ធជន ១៨រូបនោះទេ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះលោកស្រី បាន ស្រីមុំ ថា «នាងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប មកដល់ម៉ោងនេះក្នុងនាមអាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ...