ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលមានពិការភាព ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធាន “បរិយាបន្ន ពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម” ។...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្តឹងលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិកម្តងទៀត ជុំវិញការជួសជុលទីស្នាក់ការកណ្តាលរបស់ខ្លួន។ លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋ Florida ថា “យើងកំពុងគិតអំពីការប្តឹងលោក Powell ពីបទអសមត្ថភាពរបស់លោក”។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទិន្នន័យពីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសនេះបង្ហាញថា ការផ្គត់ផ្គង់អាវុធរបស់អាល្លឺម៉ង់ដល់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណនាំចេញតិចជាងមុនសម្រាប់ក្រុមហ៊ុនផលិតអាវុធក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងពីរឆ្នាំមុន។ ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សមាជិកសភាបក្សឆ្វេងនិយមលោក Ulrich Thoden ក្រសួងបាននិយាយថាទីក្រុងប៊ែរឡាំងបានយល់ព្រមលើការនាំចេញអាវុធ និងឧបករណ៍យោធាផ្សេងទៀតដែលមានតម្លៃ១,១៤ពាន់លានអឺរ៉ូ ឬត្រូវជា១,៣៤ពាន់លានដុល្លារទៅទីក្រុងគៀវចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ ២០២៥។តួលេខនេះបង្ហាញពីការធ្លាក់ចុះជិត៨ដងធៀបនឹងឆ្នាំមុនដែលមានប្រមាណជា៨,១៥ពាន់លានអឺរ៉ូ។ចាប់តាំងពីមានការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ អាល្លឺម៉ង់គឺជាអ្នកផ្គត់ផ្គង់អាវុធធំទីពីរដល់អ៊ុយក្រែន ដែលលើសតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ការដកស្រង់ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីថ្ងៃចន្ទ ទីក្រុងប៊ែរឡាំងបានអនុញ្ញាតឱ្យមានការនាំចេញអាវុធ និងសម្ភារៈយោធាសរុបចំនួន៨,៤ពាន់លានអឺរ៉ូ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី នាឱកាសដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២...
In the 1999 sci-fi classic The Matrix, “plugging in” symbolized digital enslavement. In 2025, for a paraplegia patient in Beijing, it became...
បរទេស៖ ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ១០ ម៉ោងនៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃអង្គារ ដែលជាថ្ងៃទីពីរនៃសមយុទ្ធសង្គ្រាមដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ដោយមានគោលបំណងកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួនយ៉ាងឆាប់រហ័សទៅនឹងការគាំទ្រពីខាងក្រៅក្នុងករណីមានជម្លោះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ថា បញ្ជាការដ្ឋានភាគខាងកើតបាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងរហូតដល់ម៉ោង ៦ ល្ងាចនៅក្នុងសមុទ្រ និងដែនអាកាសនៃទីតាំងចំនួនប្រាំជុំវិញកោះនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យោធាចិនក្នុងការ “ប្រយុទ្ធប្រឆាំងនឹងការបំបែកខ្លួន និងលើកកម្ពស់ការបង្រួបបង្រួមដោយមិនស្ទាក់ស្ទើរ”។រដ្ឋបាលសុវត្ថិភាពសមុទ្ររបស់ប្រទេសចិនកាលពីថ្ងៃចន្ទបានកំណត់តំបន់ពីរបន្ថែមទៀត ដែលការបាញ់គ្រាប់ពិតនឹងធ្វើឡើង ដែលធ្វើឱ្យសមយុទ្ធ “បេសកកម្មយុត្តិធម៌ ២០២៥”...
ភ្នំពេញ៖ មេសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ សូមចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនទៀត។ ការអំពាវនាវនេះ ស្របពេលដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដេរ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ដោយបានចាប់ផ្ដើមពីថ្ងៃទី៨ ខែធ្នូ...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយក្រុមគ្រួសារនៃវីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខ ចំនួន ៩២គ្រួសារ នៅក្នុងសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក សូត្រ...
ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃដំបូង នៃជម្លោះព្រំដែនមកម្ល៉េះ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល ផ្តួចផ្តើមនូវគម្រោង “ជំនួយបន្ទាន់ពីវីតាល់” ដោយបានឧបត្ថម្ភទឹកពិសា ចំនួន១០,០០០កេស និងចុះចែកជំនួយ ដោយផ្ទាល់ នូវសម្ភារចាំបាច់ រាប់ពាន់កញ្ចប់ ដល់គ្រួសារភៀសសឹក ក្រុមគ្រូពេទ្យ និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ, ព្រះវិហារ, បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់...
ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ នឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ អាជ្ញាធរមីនកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំចូលតំបន់ណាសង្ស័យ បន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ ត្រូវសាកសួរព័ត៌មានពីអាជ្ញាធរសិន។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវគ្រោះថ្នាក់ដោយសារគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម...