មូស្គូ៖ កងទ័ពរុស្ស៊ី កាន់កាប់ការគ្រប់គ្រង ទីក្រុងយុទ្ធសាស្ត្រ Kupyansk ក្នុងតំបន់ Kharkiv និងបានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយលើគោលដៅ ទាក់ទងនឹងយោធាអ៊ុយក្រែន ពេញមួយយប់ នេះបើយោងតាមការចុះ ផ្សាយរបស់ទីក្រុងមូស្គូ។ ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយឆ្មក់នេះត្រូវបានធ្វើឡើង «ជាការឆ្លើយតបទៅនឹងការ វាយប្រហារភេរវកម្ម ដែលធ្វើឡើងដោយរបបគៀវ ប្រឆាំងនឹងកន្លែងស៊ីវិលនៅលើទឹកដីរុស្ស៊ី»។ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់អាវុធ ដែលមានភាពជាក់លាក់ខ្ពស់...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បដិសេធចំពោះការផ្សព្វផ្សាយរបស់ភាគីថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានលើកឡើងថា ”ខ្លួនរកឃើញយាន គ្មានមនុស្សបើក(UAV) ជាង ២៥០គ្រឿងហោះចេញពីកម្ពុជា ចូលមករំលោភក្នុងដែន អធិបតេយ្យរបស់ថៃ”។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោល ចំពោះការចោទប្រកាន់របស់ភាគីថៃ...
ចាប់ពីថ្ងៃទី ២៩ ខែធ្នូតទៅ យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិននឹងរៀបចំចាត់ចែងសមយុទ្ធឈ្មោះ « បេសកកម្មយុត្តិធម៌ -2025»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ២៩ ខែធ្នូ ថា សមយុទ្ធពាក់ព័ន្ធរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការព្រមានដ៏ម៉ឺងម៉ាត់ចំពោះពួកអបគមន៍និយមដែលប៉ុនប៉ងចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» ដែលព្យាយាម « ពឹងផ្អែកលើសព្វាវុធបរទេសដើម្បីបំបែកបំបាក់ជាតិ » សមយុទ្ធនេះជាប្រតិបត្តិការដ៏ចាំបាច់ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសជាតិ។ «បញ្ហាតៃវ៉ាន់ជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន។» លោក Lin Jian បានថ្លែងថា ឆន្ទៈគាំពារអធិបតេយ្យភាព សន្តិសុខជាតិនិងបូរណភាពទឹកដីរបស់ភាគីចិនគឺមុតមាំមិនងាករេ។ រាល់ទង្វើដែលមានចេតនាអាក្រក់ណាមួយដែលបង្កហេតុនិងរំលោភបំពានខ្សែបន្ទាត់ក្រហមក្នុងបញ្ហាតៃវ៉ាន់នឹងត្រូវតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់ភាគីចិនជាក់ជាមិនខាន។ រាល់ការប៉ុនប៉ងដ៏អាក្រក់ណាមួយដែលចង់បិទខ្ទប់និងរារាំងមិនឱ្យចិនសម្រេចការបង្រួបបង្រួមជាតិក៏នឹងត្រូវបរាជ័យជាមិនខាន៕
ទីតាំងឆាកសម្តែងបន្ទាប់បន្សំ នៃកម្មវិធី«រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានប្រកាសនៅថ្ងៃទី ២៨ ខែធ្នូ ។ ឆាកសម្តែងដែលមានទីតាំងនៅក្រុងហាប៊ីន ខេត្តហីឡុងជាំង, ក្រុងយីវូ ខេត្តហ្សេជាំង, ក្រុងហឺហ្វី ខេត្តអានហ៊ុយ និងក្រុងយីប៊ីន ខេត្តស៊ីឈួន នឹងរួមជាមួយឆាកសម្តែងសំខាន់នៅទីក្រុងប៉េកាំង ដើម្បីបង្កើតឆាកសម្តែង ដ៏អស្ចារ្យដែលបង្ហាញពីខ្លឹមសារវប្បធម៌ និង ទំនៀមទម្លាប់ប្រជាប្រិយ...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ១ ដុល្លារ នៅថ្ងៃចន្ទ ខណៈដែលអ្នកវិនិយោគបានថ្លឹងថ្លែងការពិភាក្សារវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន លើកិច្ចព្រមព្រៀងដែលអាចមានដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការរំខានការផ្គត់ផ្គង់ ប្រេងដែលមានសក្តានុពលនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent បានកើនឡើង 1,២២ដុល្លារ ឬ ២%...
បរទេស៖ មន្ត្រីជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា ពន្ធគយខ្ពស់ និងគោលនយោបាយរូបិយវត្ថុ នៅក្នុងប្រទេសផ្សេងទៀត នឹងធ្វើឱ្យធនាគារកណ្តាល របស់វៀតណាមកាន់តែពិបាក ក្នុងការទទួលបានការកំណត់គោល នយោបាយរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងឈានដល់គោលដៅកំណើន សេដ្ឋកិច្ចលើសពី ១០% នៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦នេះ មានជនភៀសសឹក ៦.១១២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៦១១.៨៨៩នាក់ ក្នុងនោះស្ត្រី ៣១៩.៣៨៥នាក់ និងកុមារ ១៩២.៦៣២នាក់។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិន និយាយថាតើលោករំពឹងថា កិច្ចព្រមព្រៀងសន្តិភាព លើវិបត្តិអ៊ុយក្រែននឹងត្រូវសម្រេចនៅចុងឆ្នាំ ២០២៥ ដែរឬយ៉ាងណានោះទេ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់លោក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀហ្សេឡិនស្គី ដែលកំពុងមកទស្សនកិច្ចនៅវិមានអចលនទ្រព្យ Mar-a-Lago របស់លោកនៅ Palm...
មណ្ឌលគិរី៖ អត្តសញ្ញាណជនរងគ្រោះត្រូវបានបញ្ជាក់ហើយ គឺឈ្មោះផេន ហុង ភេទប្រុស ជនជាតិព្នង ជាសិស្ស រស់នៅភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ បើយោងលើរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាននាល្ងាចថ្ងៃទី២៩ខែធ្នូនេះ។ ប្រភពព័ត៌មានអះអាងថា ក្នុងករណីលួចជីករ៉ែសំណរដោយគ្មានលិខិតអនុញ្ញាតនេះ បានបង្ករអោយសិស្សសាលាម្នាក់ស្លាប់និងរងរបួសស្រាល៣នាក់ទៀត ដែលកើតហេតុកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២៩ខែធ្នូ ស្ថិតនៅចំណុចអូរពងប៉ះ ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា។ ប្រភពបន្តថារណ្តៅរ៉ែសំណរនោះ មានបណ្តោយ៣០ម៉ែត្រ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា ក្រោយបញ្ចប់កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន គឺកម្ពុជា-ថៃបានឯកភាពគ្នារក្សាបទឈប់បាញ់រវាងប្រទេសទាំងពីរនេះ ឲ្យបានស្ថិតស្ថិរ និងរឹងមាំយូរអង្វែង ។ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន នៅលើទឹកដីខេត្តណាននីង ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ...