ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូប ត្រឡប់មកពីប្រទេសថៃវិញ ។ នេះជាការលើកឡើង របស់លោករដ្ឋមន្រ្តី ក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន នៅលើទឹកដីខេត្តណាននីង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ឲ្យអ៊ុយក្រែន “ជោគជ័យ” និងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រប្រទេសខាងសេដ្ឋកិច្ច រួមទាំងការផ្គត់ផ្គង់ថាមពល ដែលមានតម្លៃទាបផងដែរ, នេះបើតាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥– ប្រធានក្រុមហ៊ុន Vietjetលោកស្រីវេជ្ជបណ្ឌិត ង្វៀន ធីភឿង ថាវ បានទទួលងារជាវីរនារីពលកម្មឆ្នើម ដែលជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយរបស់រដ្ឋវៀតណាម ប្រគល់ជូនបុគ្គលដែលបានបង្ហាញពីការរួមចំណែកជួយដល់សង្គមយ៉ាងពិសេស និងនិរន្តរភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកស្រីបណ្ឌិត ថាវ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកដឹកនាំធុរកិច្ចដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងផលប៉ះពាល់វិជ្ជមានលើវិស័យអាកាសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ ការវិនិយោគ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិខេត្តយូណាន នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងចិន ក្នុងគោលបំណងពិភាក្សាអំពីការវិវត្តថ្មីៗ នៃស្ថានភាពរវាងកម្ពុជា-ថៃ៕
បរទេស៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃអាទិត្យ, នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកដោយដកស្រង់សម្តីមន្ត្រីអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់អាមេរិក បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ Enstrom F-28A...
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលនិងសម្តែងការគួរសមជាមួយ ឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង និងកលោក ញ៉ឹល សំបូរ ប្រធានមន្ទីរ ពាណិជ្ជកម្ម សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំវាលពន់។...
ភ្នំពេញ ៖ ឆ្លៀតឱកាសចុងឆ្នាំសកលនេះ ក្នុងពេលចុះសួរសុខទុក្ខសហភាតរៈ នៅតាមនាយកដ្ឋាននានា លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានថ្លែងអំណរគុណ ដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់ ដែលកំពុងគាំទ្រ ការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព ជាមួយភាពក្លាហាន និងវិន័យខ្ពស់ ក្នុងភារកិច្ចដោយឥតនឿយហត់ គ្រប់ពេលវេលា៕
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពីការគាំទ្រ ផ្នែកហិរញ្ញវត្ថុថ្មី សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលកំពុងទស្សនកិច្ច។ យោងតាមសេចក្តីប្រកាសព័ត៌មាន ពីគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រី ការប្តេជ្ញាចិត្តចំនួន ២.៥ពាន់លានដុល្លារកាណាដា (១.១៨៣ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន រួមមានការផ្តល់ហិរញ្ញប្បទាន ដែលនឹងអនុញ្ញាតឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ...
មូស្គូ ៖ ផែនការដោះស្រាយវិបត្តិ ដែលអាចកើតមាន ដែលទីក្រុងគៀវត្រូវបានគេរាយការណ៍ថា ស្នើឡើងខុសគ្នាយ៉ាងខ្លាំងពីផែនការដែលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើនោះ។ ការដោះស្រាយជិតមកដល់ហើយ ប៉ុន្តែដំណើរការចរចា កំពុងត្រូវបានរារាំងដោយការកំណត់ថ្ងៃផុតកំណត់ និងការប៉ុនប៉ងបំផ្លាញវា នេះបើយោងតាមអនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Ryabkov ស្តីពីកម្មវិធី “៦០នាទី”។ អ្នកការទូតរុស្ស៊ីបានកត់សម្គាល់ថា “ខ្ញុំជឿថាថ្ងៃទី២៥ ខែធ្នូ...
ភ្នំពេញ ៖ ចំពោះការផ្សព្វផ្សាយព័ត៌មានថា យោធាថៃ បានចាប់ខ្លួនទាហានខ្មែរ ១០នាក់បន្ថែមទៀត ជារឿងមិនពិតនោះឡើយ ។ការលើកឡើងបែបនេះ បន្ទាប់ពីក្រុមជ្រុលនិយមនៅក្រៅប្រទេស បានផ្សព្វផ្សាយថា នៅច្រកតាថាវ នៅគណៈប្រតិភូ នាំគ្នាចូលទៅចរចា ជាមួយភាគីថៃ ស្រាប់តែទាហានថៃ បានចាប់ខ្លួនទាហានកម្ពុជា ១០នាក់ទៀត បន្ថែមពីការចាប់ខ្លួនលើកទី១ ចំនួន១៨នាក់ ។ ដូច្នេះសរុបទាំងអស់២៨នាក់។ យោងតាមបង្ហោះក្នុងបណ្តាញ...