ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ។ ការធ្វើបទបង្ហាញនេះ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ “បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា យោធាថៃ បានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ១គ្រាប់ និង ១គ្រាប់ ទៀតធ្លាក់ក្បែរចំការពោតជើងភ្នំ ។ នេះបើយោងតាមសេចក្ដី ជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើ...
ខេត្តកណ្តាល៖ លោក យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ នៅថ្ងៃទី០៩ ខែធ្នូរ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ អញ្ចើញគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កា និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ សាច់ញាតិ វីរកងទ័ព ពលីនៅសមរភូមិមុខ ការពារបូរណភាព...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូប ចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃ ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបំផ្លិចបំផ្លាញ បេតិកភណ្ឌ នៃមនុស្សជាតិ។ នេះយោងតាមសេចក្ដីថ្លែងការណ៍ថ្កោលទោសយោធាថៃ ដែលបានបំផ្លាញប្រាសាទ តាក្របី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញតម្រង់ទិសរបស់ លើការងារផ្គត់ផ្គង និងវិស្វកម្ម(កន្លែងធ្វើការ កន្លែងស្នាក់នៅ កន្លែងហូបចុក) របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។...
កងកម្លាំងកម្ពុជា បាននឹងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ នៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់ នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំង...
ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គម ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រឹះស្ថានសិក្សាក្នុងខេត្តចំនួន៥ ក្រុង ស្រុក ចំនួន១៣ ត្រូវបិទទ្វារ ធ្វើឲ្យប៉ះពាល់គ្រូ ៤ ៦៥០នាក់ សិស្ស ១២៩ ១០៦ នាក់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខុមាលភាពនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសុវត្ថិភាពអ្នកជំងឺ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ពោលគឺទាំងពីរអាស្រ័យគ្នា ទៅវិញទៅមកជាចាំបាច់។ ក្នុងពិធីប្រកាសបើកសន្និបាត របស់សមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុវត្ថិភាពទាំងអស់គ្នា ៖ លើកកម្ពស់សុខុមាលភាព គិលានុបដ្ឋាក ធានាបាននូវសុវត្ថិភាពអ្នកជំងឺ» សាស្រ្តាចារ្យរដ្ឋមន្រ្តី...
ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានចេញញត្តិថ្កោលទោសយោធាថៃ ដែលបានធ្វើការឈ្លានពានសារជាថ្មីមកលើអធិបតេយ្យភាពកម្ពុជា ដែលបានបណ្ដាល ឱ្យប្រជាជនស៊ីវិលកម្ពុជា បាត់បង់ជីវិត និងរងរបួសមួយចំនួន។ ការចេញញត្តិថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយគិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧នាក់បាត់បង់ជីវិត និងរបួសចំនួន...
ខេត្តក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ខ្សែ សរុបប្រវែង ១៣៤,៤០ គ.ម. នៅក្នុងខេត្តក្រចេះ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។ ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ...