វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានបញ្ជូនបេសកជនពិសេសរបស់លោក Steve Witkoff ឲ្យជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅទីក្រុងមូស្គូ ដោយសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀង សន្តិភាពលើវិបត្តិអ៊ុយក្រែន។ លោក ដូណាល់ ត្រាំ បានសរសេរនៅក្នុង សារមួយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃពុធបានរិះគន់ ការនិយាយខុសឆ្គង របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកស្រីSanae Takaichi លើបញ្ហាកោះតៃវ៉ាន់ របស់ប្រទេសចិនជាថ្មី ម្តងទៀត ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការកសាងទំនាក់ទំនង ស្ថិរភាពរវាងជប៉ុន និងចិន។ លោកIshiba...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTក្រុមហ៊ុនជប៉ុន ភាគច្រើនដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី មិនមានគម្រោងចាក ចេញពីប្រទេសនេះទេ ទោះបីជាមានបញ្ហាប្រឈមទាក់ទង នឹងការដាក់ទណ្ឌកម្មក៏ដោយ។ ក្រុមហ៊ុនជាច្រើនរបស់អាមេរិក អឺរ៉ុប និងអាស៊ី បានកាត់បន្ថយ ឬចាកចេញពីទីផ្សាររុស្ស៊ី ដោយសារការដាក់ទណ្ឌកម្ម របស់លោកខាងលិចជាប់ទាក់ទងនឹងជម្លោះអ៊ុយក្រែនតាំងពីឆ្នាំ២០២២ ដោយលើកឡើងពីការព្រួយបារម្ភខាងកេរ្តិ៍ឈ្មោះ ឬការភ័យខ្លាច ចំពោះទណ្ឌកម្មបន្ទាប់បន្សំ។ ប្រទេសជប៉ុនបានអនុវត្ត តាមវិធានការទាំងនេះ...
ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈបណ្ដាញសង្គម ថាមានករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន ១ក្រុម ប្រដាប់ដោយ កាំបិត ដុំថ្ម ដេញកាប់ និងគប់ លើ ប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត ម៉ូតូ ផាស់អាប់ និងបែកកញ្ចក់ទ្វារផ្ទះមួយកន្លែង កាលពីវេលាម៉ោងប្រមាណ ២៤ និង ០៥ នាទីយប់ ឈានចូល...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាងដាច់អហង្ការរបស់កម្ពុជា ចំពោះការចោទប្រកាន់ថា «កងកម្លាំងកម្ពុជាបានដាក់មិនថ្មី» នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស ស្ដីពី ការធ្វើបទបង្ហាញជូនអង្គទូត ស្តីពីលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថៃ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកស្រី អ៊ាត...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាព គុណតម្លៃ និងអត្ថប្រយោជន៍នៃប្រភេទកេសរកូលព្រៃ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងឯកអគ្គរាជទូត និងរដ្ឋទូតនៃប្រទេសជាដៃគូពាក់ព័ន្ធ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូជាតិ-អន្តរជាតិ...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសកូរ៉េខាងត្បូងអាយុ ៣៣ ឆ្នាំម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទដឹកនាំក្រុមជំរិតទារប្រាក់តាមអ៊ីនធលណេតបានកេងប្រវ័ញ្ចផ្លូវភេទ ឬរំលោភបំពានជនរងគ្រោះចំនួន ២៦១ នាក់ រួមទាំងអនីតិជនជាង ១០នាក់ ដែលគាត់បានរំលោភ ឬវាយប្រហារក្នុងរយៈពេល ៤ ឆ្នាំមុនពេលគាត់ត្រូវបានចាប់ខ្លួនកាលខែមករា។ តុលាការស្រុកកណ្តាលទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃចន្ទថា ភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មរបស់លោក Kim Nok-wan ដោយសារភាពឯកោជាអចិន្ត្រៃយ៍របស់លោកពីសង្គម។...
ភ្នំពេញ ៖ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង...
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា បារាំង និងអង់គ្លេស នឹងបើកសិក្ខាសាលាមួយ ដើម្បីសម្របសម្រួលការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដោយមានការចូលរួមពីសហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចប្រជុំតាមវីដេអូ នៃប្រទេសប្រហែល ៣០ នៅក្នុង “សម្ព័ន្ធភាពនៃឆន្ទៈ” ដែលចូលរួមដោយប្រធានាធិបតី អ៊ុយក្រែន លោក...