ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលេីកឡេីងថា មនុស្សទ្រុស្តប្រយោជន៍ជាតិ បានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ប៉ែន បូណា បានគូសបញ្ជាក់ថា នៅពេលដែលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាយើងផង កំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិនិងប្រជាជនរបស់ខ្លួន «ស្លាប់» ទៅវិញ។ ជាមួយគ្នានោះលោកបានចោទសួរថា តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិនិងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់គឺ ញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃនិងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។ លកសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាលនិងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈដើម្បីអនាគតរបស់យើងនិងកូនចៅយើង។ យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំខេត្តភាគឦសានទាំង៤ យកចិត្តទុកដាក់លើសន្តិសុខ ពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា សម្ដេចធិបតី៖ តើអាចការពារទឹកដីរបស់យើង ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព និងប្រជាជន ការពារ ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវផ្ទេរពីស្នងការរងខេត្តបន្ទាយមានជ័យ មកនាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការ បណ្ឌិត...
សហរដ្ឋអាមេរិក ប្រកាសដាក់ពន្ធ 104% លើការនាំចូលពីប្រទេសចិន ហើយនឹងចូលជាធរមានភ្លាមៗ អឺរ៉ុប កំពុងពិចារណាលើពន្ធសងសឹក ២៥% លើទំនិញមួយចំនួនរបស់អាមេរិក រុស្សីរំពឹងទុកថា នឹងមានវត្តមានមេដឹកនាំឥណ្ឌាលោក Modi នៅក្នុងព្រឹត្តិការណ៍ ជ័យជំនះរបស់ខ្លួន Victory Day ក្រុមហ៊ុន Nissan នឹងផ្លាស់ប្តូរផលិតកម្មមួយចំនួន ទៅកាន់អាមេរិក ដើម្បីបន្ថយផលប៉ះពាល់ពីបញ្ហាពន្ធគយ វិបត្តិអ៊ុយក្រែន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្ដីពី ហាមឃាត់ការប្រើខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ក្នុងវិស័យសំណង់ នៅខេត្តព្រះសីហនុ ព្រោះមានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ដោយសារតែខ្សាច់ប្រភេទនេះ មានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យច្រេះ ប៉ះពាល់ដល់គុណភាពបេតុង...
អូតាវ៉ាៈ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោក François-Philippe Champagne បានបញ្ជាក់ថា វិធានការតបតថ្មីរបស់កាណាដា ដែលបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិក លើឧស្សាហកម្មរថយន្តកាណាដា នឹងចូលជាធរមាននៅថ្ងៃពុធ ទី៩ ខែមេសា នេះហើយ។ លោក Champagne បានលើកឡើងថា ប្រទេសកាណាដានឹងបន្ត “ឆ្លើយតបដោយបង្ខំ” ចំពោះពន្ធដែលមិនមានការធានា និងមិនសមហេតុផលទាំងអស់ ដែលដាក់ដោយសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យមានការផ្តល់ជំនួយភ្លាមៗ និងគ្មានការរារាំងដល់តំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលការបិទផ្លូវរយៈពេលមួយខែរបស់អ៊ីស្រាអែល បានធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ និងធ្វើឱ្យការឈឺចាប់របស់ជនស៊ីវិលនៅក្នុងរង្វង់កាន់តែជ្រៅ។ លោក Guterres បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាងមួយខែពេញបានកន្លងផុតទៅដោយគ្មានការធ្លាក់ចុះនៃជំនួយទៅកាន់តំបន់ហ្គាហ្សា។ គ្មានអាហារ គ្មានប្រេង គ្មានថ្នាំ គ្មានការផ្គត់ផ្គង់ពាណិជ្ជកម្ម ខណៈដែលជំនួយបានរីងស្ងួត ច្រកទ្វារទឹកនៃភាពភ័យរន្ធត់បានបើកឡើងវិញ”។ លោកបានប្រាប់អ្នកយកព័ត៌មានថា “គ្មានការផ្គត់ផ្គង់មនុស្សធម៌ណាមួយអាចចូលទៅក្នុងហ្គាហ្សាបាននោះទេ។ ទន្ទឹមនឹងនោះ...
ភ្នំពេញ៖ វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator) និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។ គួរជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator...
ម៉ិកស៊ិក៖ សភាពាណិជ្ជកម្មអន្តរជាតិម៉ិកស៊ិកបានឲ្យដឹងថា ប្រទេសម៉ិកស៊ិក គួរតែអនុម័តវិធានការយុទ្ធសាស្រ្ត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាដើម្បីធ្វើឱ្យមានភាពធន់ និងការប្រកួតប្រជែង ចំពេលគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់សហរដ្ឋអាមេរិក។ អង្គការវិស័យឯកជនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដាក់ “ពន្ធទៅវិញទៅមក” លើទំនិញមកពីជាង ១៨០ ប្រទេស និងតំបន់បានផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្មពិភពលោកឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អរគុណចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់តំបន់អាមេរិកខាងជើង ម៉ិកស៊ិកបានគ្រប់គ្រងដើម្បីរក្សាសិទ្ធិចូលដំណើរការទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែវាមិនត្រូវបានលើកលែងពីហានិភ័យជាសាកល និងតម្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរចនាសម្ព័ន្ធតាមរយៈកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន។ ស្ថាប័នពាណិជ្ជកម្មបានឲ្យដឹងថា...