(ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរកាន់តែខ្លាំង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បាននាំយកផលិតផល «Made in Cambodia» បន្តទៅឈ្នះមេដាយមាសចំនួន ៨ គ្រឿងបន្ថែមទៀត ពីស្ថាប័នវាយតម្លៃលើគុណភាពអន្តរជាតិ MONDE SELECTION។ សន្និសិទ្ធសារព័ត៌មានអបអរសាទរការទទួលមេដាយមាសក្នុងឆ្នាំ ២០២៥ ពី MONDE SELECTION បានប្រារព្ធឡើងនៅលើឆាកតន្ត្រីបុណ្យភូមិទឹកពិសាកម្ពុជា នាថ្ងៃចុងក្រោមរបស់មហោស្រពសិល្បៈបុណ្យភូមិសប្តាហ៍ទី ១ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ កាន់តែពិសេស គឺទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំក្នុងមហោស្រពសិល្បៈបុណ្យភូមិផ្ទាល់ បានឈ្នះមេដាយមាសកម្រិតកំពូល GRAND GOLD បញ្ជាក់ពីគុណភាពស្តង់ដាល្អឥតខ្ចោះ ពីស្ថាប័នអន្តរជាតិ MONDE SELECTION ផងដែរ។ នេះមិនមែនជាលើកទី ១ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពី MONDE SELECTION នោះទេ ដោយក្នុងរយៈពេល ១០ ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយសរុបចំនួន ៤៥ គ្រឿង ដែលបញ្ជាក់ច្បាស់ពីគុណភាពខ្ពស់លើគ្រប់ផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើឆាកអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការខិតខំពង្រឹងបច្ចេកទេសនៃសង្វាក់ផលិតកម្ម ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវិនិយោគលើការតម្លើងគ្រឿងចក្រទំនើបថ្មីចុងក្រោយពីអឺរ៉ុប ដើម្បីធានាបានថា គ្រប់ដំណក់នៃភេសជ្ជៈ ដែលផលិតចេញមក គឺត្រឹមត្រូវបានស្ដង់ដារកំណត់ និងមានគុណភាពខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រធំលើមហោស្រពសិល្បៈបុណ្យភូមិ អង្គរសង្រ្កាន្ត សង្រ្កាន្តនៅតាមខេត្ត-ក្រុង និងតាមសាលានានាពាសពេញប្រទេស ក៏ដូចជាមហាព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!
“ពីថ្នាំដុសធ្មេញដល់សាប៊ូដុំ ទំនិញណាដែលអាចរកបានកន្លែងស្តុកទុកក៏ត្រូវទិញឱ្យបានឆាប់ៗ ។ ” មុននេះមិនជាយូរប៉ុន្មាន លោក Mark Cuban វិនិយោគិនដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិកបានស្នើឱ្យប្រជាជនអាមេរិកឆាប់ទិញទំនិញស្ដុកទុកលើបណ្តាញទំនាក់ទំនងសង្គម ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ធ្នើរដាក់អីវ៉ាន់តាមផ្សារទំនើបនិងហាងលក់ទំនិញជាច្រើនរបស់សហរដ្ឋអាមេរិកត្រូវបានគេទិញអស់ហើយ ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកប៉ុនប៉ងឆ្លងតាមរយៈគោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា”ដើម្បីការពារឧស្សាហកម្មនិងឱកាសការងាររបស់អាមេរិកម្តងទៀត ប៉ុន្តែបើមើលពីប្រតិកម្មរបស់អ្នកប្រើប្រាស់និងទីផ្សារភាគហ៊ុនរបស់អាមេរិកឱ្យដឹងថា គោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា”របស់អាមេរិកបានបង្កើនបន្ទុកដល់គ្រួសារអាមេរិក ។ តាមការវិភាគនៃបន្ទប់ពិសោធន៍ថវិកានៃសកលវិទ្យាល័យ Yale...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេច ផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ។ សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល នេះបានប្តឹងស្រ្តីម្នាក់ឈ្មោះ ចិន ស្រីដាដែលជាម្ចាស់បំណុល ។ ស្រ្តីឈ្មោះចិន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលមានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ហៅកាត់ ក.វ.ឦសាន ក្រោមឆ័ត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) មិនមែនជាយន្តការទៅជំនួស យន្តការថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែជាយន្តការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បាននិយាយថា ទីក្រុងមូស្គូរំពឹងទុកថា នឹងអាចស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ជាភ្ញៀវកិត្តិយសនៅឯពិធីរំលឹកខួបលើកទី៨០នៃជ័យជម្នះឆ្នាំ១៩៤៥លើពួកណាស៊ីអាល្លឺម៉ង់។ ប្រទេសរុស្ស៊ីបានអញ្ជើញមេដឹកនាំនៃ ប្រទេសជាមិត្ត ជាច្រើនឱ្យចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះនៅឆ្នាំនេះនៅថ្ងៃទី៩ខែឧសភា នៅពេលដែលប្រទេសនេះរំលឹកដល់ការបរាជ័យនៃលទ្ធិហ្វាស៊ីសនិយមរបស់សហភាពសូវៀត។ កាលពីខែកុម្ភៈ ប្រភពការពារជាតិឥណ្ឌាបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថាវត្តមានរបស់លោក Modi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេទីក្រុងតេហរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងបើកកិច្ចចរចាដោយប្រយោល ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ ប្រភពដដែលបានសរសេរឲ្យដឹងទៀតថាប្រទេសទាំងពីរនឹងប្រាស្រ័យទាក់ទងគ្នាតាមរយៈអន្តរការី ជាជាងចូលរួមក្នុងការពិភាក្សាផ្ទាល់ទល់មុខគ្នា។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា លោក...
ក្នុងយុគសម័យថ្មី ការអភិវឌ្ឍនៃប្រទេសជាច្រើនបានប្តូរពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបែបនវានុវត្តន៍ដើម្បីដើរឱ្យទាន់និន្នាការនៃយុគសម័យ ។ គេអាចសង្កេតឃើញថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនបាននិងកំពុងកើតមានការផ្លាស់ប្តូរជាបណ្តើរៗ ពោលគឺយើងទាំងអស់គ្នាបាននិងកំពុងស្ថិតក្នុងបរិយាកាសសង្គមមួយប្រកបដោយភាពទំនើបនិងវៃឆ្លាត ។ អាស្រ័យហេតុនេះ ពាក្យថា«បញ្ញាសិប្បនិម្មិត» (AI)បានក្លាយជាប្រធានបទក្តៅនាពេលបច្ចុប្បន្ន ដែលយើងអាចនិយាយបានថា យុគសម័យ AI បានឈានចូលមកដល់ហើយ ។ កាលពីពេលមុន យើងគិតថា AI ហាក់ដូចជានៅឆ្ងាយពីយើងណាស់ ប៉ុន្តែឥឡូវនេះ AI គឺស្ថិតនៅក្បែរខ្លួនរបស់យើងគ្រប់គ្នា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ជាសំណួរថា តើអាចការពារទឹកដីរបស់កម្ពុជា ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ។ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា...
ក្រុមជនជាតិចិនដែលកំពុងមានវត្តមានបំពេញការងារស្ម័គ្រចិត្ត នៅកម្ពុជាពេញចិត្តនឹងស្វែងយល់ អំពីវប្បធម៌ខ្មែរ ក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រមទាំង បានចូលរួមលេងល្បែងប្រជាប្រិយ និងជូនពរឆ្នាំថ្មី ទៀតផង។ លោកគ្រូ ជនជាតិចិន Fu Hong Zheng ប្រចាំនៅវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ក្នុងពេលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាពេលថ្មីៗនេះថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែទៅខេត្តភាគឦសានទាំង៤ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់លើសន្តិសុខ ជាពិសេសទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី...