បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបោះបង់ចោលពិភពលោកដែល ពោរពេញទៅដោយប្រជាធិបតេយ្យ ដោយនិយាយថា ចំណាត់ការភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី បានធ្វើឱ្យខូចដល់ការជឿទុកចិត្តរបស់សម្ព័ន្ធមិត្ត និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក។ នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ លោក Bayrou បាននិយាយថា សហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាស្នូលនៃអង្គការប្រជាជាតិសេរី និងជាអ្នកធានាច្បាប់អន្តរជាតិ...
បរទេស៖ ឆ្មាំពន្ធនាគារញូវយ៉កចំនួន ១០ នាក់ ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការវាយដំអ្នកទោសអាយុ ២២ ឆ្នាំម្នាក់ កាលពីខែមុន រួមទាំងការចោទប្រកាន់ពីរនាក់ពីបទមនុស្សឃាត។ វាជាលើកទីពីរហើយដែលក្រុមមន្ត្រីផ្នែកអប់រំកែប្រែក្នុងរដ្ឋ ត្រូវបានចោទប្រកាន់ពីបទសម្លាប់ នៅពីក្រោយគុកនៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា Messiah Nantwi ដែលជាអ្នកទោសនៅមណ្ឌលកែប្រែពាក់កណ្តាលរដ្ឋ...
ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គិតចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេស ចំនួន៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួសធ្ងន់ ស្រាល ៦៦នាក់ បើធៀបទៅនឹងរយ:ពេលដូចឆ្នាំ២០២៤ គឺមានការថយចុះតិច តូចបំផុត។ នេះបើយោងតាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ របាយការណ៍បញ្ជាក់ថា...
បរទេស៖ ប្រទេសចិននៅថ្ងៃពុធបានតែងតាំង អ្នកចរចាពាណិជ្ជកម្មអន្តរជាតិកំពូលថ្មីម្នាក់ ចំពេលមានភាពតានតឹងពន្ធជាមួយអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិយាយថាលោក Li Chenggang ត្រូវបានតែងតាំងជំនួសលោក Wang Shouwen ដែលបានចូលរួមក្នុងការចរចាពាណិជ្ជកម្ម សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃអង្គារនេះថា លោក ដូណាល់ ត្រាំ ជឿជាក់ថា វាអាស្រ័យលើប្រទេសចិន មិនមែនសហរដ្ឋអាមេរិកទេ ក្នុងការមកកាន់តុចរចាស្តីពីពាណិជ្ជកម្ម បន្ទាប់ពីប្រធានាធិបតីអាមេរិកបានចោទទីក្រុងប៉េកាំង ពីការសងសឹកលើកិច្ចព្រមព្រៀងដ៏ធំរបស់ក្រុមហ៊ុន Boeing។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ពីលោក ដូណាល់ ត្រាំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg បានរាយការណ៍កាលពីដើមសប្តាហ៍កន្លងមកនេះ ដោយលើកឡើងពីការគណនាដោយផ្អែកលើ ទិន្នន័យទីផ្សារគ្មានបញ្ជរតម្លៃប្រាក់រូបរបស់រុស្សីឬ Ruble បានបង្ហាញភាពលេចធ្លោជាងគេជា រូបិយប័ណ្ណដែលកំពុងដំណើរការល្អជាងគេ របស់ពិភពលោកនៅឆ្នាំនេះ។ អត្រាតម្លៃរបស់រូបិយបណ្ឌនេះបានកើនឡើង ៣៨ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិក ដែលនេះជាការកើនឡើងខ្លាំងបំផុត នៃរូបិយបណ្ណមួយគិតមកដល់ពេលនេះក្នុងឆ្នាំនេះ។នៅក្នុងការប្រៀបធៀបលុយរូបលនេះ ក៏មានដំណើរការល្អជាងមាសផងដែរដោយក្នុងនោះ មាសដែលគេចាត់ទុថាជាទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាពបំផុតដែលបានកើនឡើងត្រឹមតែ ២៣ភាគរយប៉ុណ្ណោះ ជាការកត់ត្រាកម្រិតខ្ពស់មួយចាប់តាំងពីខែមករា។ អ្នកវិភាគបានលើកឡើងពីការរួមបញ្ចូលគ្នា នៃការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ...
បរទេស៖ យោងតាមនាយកដ្ឋានឧតុនិយមរបស់ថៃ បានឱ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួន១២ ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ១៧ មេសានេះ ជាមួយនឹងកម្រិតចាប់ពី ១.៦រ៉ិចទ័រ ដល់ ៣.៥ រ៉ិចទ័រ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ស្ដេចយាងស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង (XI JINPING) ប្រធានាធិបតីចិន និងគណ:ប្រតិភូជាន់ខ្ពស់ មកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ...
ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោម ស៊ី ជីនពីងប្រធានាធិបតេយ្យចិន នៅកម្ពុជារយៈពេល២ថ្ងៃលោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញទស្សនថា គឺជាមិត្តភាពដែកថែបរវាងកម្ពុជា-ចិនក្នុងយុគសម័យថ្មីគឺដំណើររួមគ្នាឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ។ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរកម្ពុជា ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ពោលគឺមួយថ្ងៃបន្ទាប់ពីប្រជាជនកម្ពុជាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយនិងប្រកបដោយ...
ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានប្រសាសន៍ថា លោកសង្ឃឹមថា ដំណើរទស្សនៈកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នឹងដឹកនាំវឌ្ឍនភាពក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ស៊ី បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងអត្ថបទដែលមានចំណងជើងថា “Together We...