បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអាទិត្យថា “ខ្ញុំមិននិយាយលេងទេ” អំពីការព្យាយាមដើម្បីបន្តតំណែងសម្រាប់អាណត្តិទីបី ដែលជាសញ្ញាច្បាស់លាស់បំផុត ដែលលោកកំពុងពិចារណា វិធីដើម្បីបំពានលើរបាំងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងការបន្តដឹកនាំប្រទេសបន្ទាប់ពី អាណត្តិទីពីររបស់លោកបានបញ្ចប់ នៅដើមឆ្នាំ២០២៩។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ៖លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក (របាំប្រពៃណី) និងថ្ងៃអាទិត្យទី៣០ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនា និងយល់ដឹងកាន់តែច្បាស់ពី...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ជាមួយក្រុមគ្រួសារសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងសាសនា, គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាវេលាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ...
ភ្នំពេញ៖ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃរចេញសេចក្តីជូនដំណឹងនេះតទៅ។ បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣១ មីនានេះ បានឲ្យដឹងបន្តថា ចំណែកឯផ្លូវដីដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរានឹងប្រើ ប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុលនៅប្រាសាទអង្គរវត្ត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងដាក់ពន្ធ លើប្រេងរុស្ស៊ី ប្រសិនបើលោកជឿថា រុស្ស៊ីមានកំហុស ចំពោះការមិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ NBC News លោក ត្រាំ បានឲ្យដឹងថា លោកពិតជាខឹងខ្លាំងណាស់ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន...
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។ ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក...
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីអីស្រ្តាលីលោក Scott Morrison ដែលបានចរចារកិច្ចព្រមព្រៀងទិញយក បច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងអង់គ្លេសបានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នាពេលអនាគតរបស់អូស្ត្រាលី អាចធ្វើប្រតិបត្តិការនៅជិតកោះតៃវ៉ាន់ និងក្រុមកោះដែលគ្រប់គ្រងដោយប្រទេសជប៉ុន និងដើរតួជាការរារាំងដល់ប្រទេសចិន នៅក្នុងតំបន់។ ខណៈពេលដែលទទួលស្គាល់ថា ការបញ្ជូននាវាមុជទឹកទៅកាន់ទីតាំងជាក់លាក់ទាំងនោះ មិនមែនជាហេតុផលនៅពីក្រោយការជំរុញរបស់អូស្ត្រាលី សម្រាប់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរនោះទេ លោក Morrison បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងស៊ីដនីកាលពីថ្ងៃព្រហស្បតិ៍ថា...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយ និងជជែកវែកញែកអំពីរឿងរ៉ាវ តុលាការសម្រេចឲ្យស្រ្តី ជាប្រពន្ធដើមជាប់ឃុំបណ្តោះអាសន្ន ដែលប្រើហិង្សាលើស្រ្តីម្នាក់ទៀត ដែលគេអះអាងថា ជាស្រីស្នេហ៍របស់ប្តីថា ជារឿងអយុត្តិធម៌នោះ នាថ្ងៃ៣១ មីនា នេះ អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ បានបកស្រាយ នូវរាល់ការលើកឡើងនេះថា គឺអនុវត្តតាមផ្លូវច្បាប់ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ផ្សព្វផ្សាយបញ្ជ្រាបខ្លឹមសារអប់រំ ស្តីពីបញ្ហាគ្រឿងញៀន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។ យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃ៣១ មីនា នេះ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានា ពាក់ព័ន្ធទៅនឹងសកម្មភាពកំចាត់មីនកម្ពុជា ។ ពិធីហត្ថលេខានេះ បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធ សម្រាប់អនុវត្តគម្រោង ផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណង សរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ...