ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វីដ អ៊ិនដាសទ្រី ខូ អិលធីឌី ដែលបានចាត់តាំងឲ្យក្រុមការងារ នាំយកនំព្រិល២០កេស នំអង្ករលីង៣៥កេស និងទឹកក្រូច៣០កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ៕
បរទេស៖ ក្រុមមន្ត្រីថៃបាននិយាយថា អាជ្ញាធរថៃបានជម្លៀសអ្នកទេសចរជាង ៤០០ នាក់ចេញពីសណ្ឋាគារដែលលិចទឹកនៅស្រុក Hat Yai កាលពីថ្ងៃអាទិត្យ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តជន់លិចផ្នែកខ្លះ នៃខេត្ត Songkhla ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ថៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុន “បានឆ្លងកាត់បន្ទាត់ក្រហម” ហើយជាមួយនឹងការបញ្ចេញមតិ ដោយមេដឹកនាំថ្មីរបស់ខ្លួន ដែលស្នើឱ្យមានអន្តរាគមន៍យោធា ដ៏មានសក្តានុពលលើកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់កាលពីដើមខែនេះ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យជប៉ុនពិចារណា និងកែតម្រូវកំហុសរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាជាងការប្រកាន់ខ្ជាប់នូវផ្លូវខុស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងតាជីគីស្ថាន...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានឲ្យដឹងថា សំណង់ផ្លូវកាត់សមុទ្រ របស់វៀតណាម ពុំបានរំលោភកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ ។ យោងតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា ឆ្លើយតបនឹងការសាកសួរ...
ភ្នំពេញ ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជិត ៥ពាន់អ្នក បានចូលរួមនិងទទួលបានការងារពីពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍ទី២ និងទីសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកានេះ។...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព...
ភ្នំពេញ ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានជួបពិភាក្សា ការងារជាមួយលោក អូលីវ្យ រីឆាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដោយផ្តោតសំខាន់លើការ បណ្តុះបណ្តាលនាយទាហាន ។ ជំនួបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជំនួបខាងលើជាឱកាស នៃការរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិគម្រូផ្នែកការពារ ដែលផ្សារភ្ជាប់ប្រទេសបារាំង...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និងឡាវ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៤ វិច្ឆិកា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ លើពិភពលោក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ហើយផ្ដល់ភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី...