ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមីនានេះ បានបញ្ជាឱ្យក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន...
បរទេស៖ ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួនពីរក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយបានហៅការវាយប្រហារនេះថា ជាការសងសឹកចំពោះយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ប្រល័យដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់មីស៊ីលផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើកចំនួន ១៨ គ្រឿង...
បរទេស៖ យោងតាមអភិបាលក្រុង បាងកក របស់ប្រទេសថៃ លោក Chadchart Sittipunt បាននិយាយថា សាលាក្រុងបានកំណត់គោលដៅដាំដើមឈើចំនួន ១,០៦ លានដើមនៅតំបន់ជាយក្រុងភាគខាងកើតទីក្រុងបាងកកនៅខែមេសាឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងបាងកកភាគខាងកើតគ្របដណ្តប់ស្រុកចំនួនប្រាំបួន ហើយដើមឈើច្រើនជាង ៤០០.០០០ដើម នឹងត្រូវដាំនៅក្នុងស្រុក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅព្រឹកថ្ងៃអង្គារនេះ ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺមិនល្អទេ ប៉ុន្តែយើងនឹងមើលថាតើយើងអាចធ្វើការកិច្ចព្រមព្រៀងសន្តិភាព បទឈប់បាញ់ និងសន្តិភាព...
ភ្នំពេញ៖ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុមហ៊ុន UNT នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ ចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដប ទម្ងន់សរុប ៩,៥៤០គីឡូក្រាម ។ បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតិឲ្យ ឧត្តមសេនីយ៍ត្រី Jenifer Harris មេបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការពារជាតិប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ។
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានលើកឡើងថា សក្តានុពលដ៏ធំសម្បើម នៃតំបន់ទន្លេសាបបានជំរុញឲ្យកម្ពុជា បង្កើតបានសមិទ្ធផលជាតិសំខាន់ៗរួមមាន មច្ឆជាតិ ធារាសាស្រ្ត និងទេសចរណ៍ ដែលរួមចំណែកលើកកម្ពស់ផលិតភាពកសិកម្ម និងបង្កើតឱកាសការងារបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ពលរដ្ឋ ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ដែលបានរៀបចំឡើងរួមគ្នាដោយអាជ្ញាធរទន្លេសាប...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគ្នាស្តារវត្តមាន ក្រពើភ្នំពូជសុទ្ធឡើងវិញ នៅតំបន់ឧទ្យានជាតិវីរៈជ័យ តាមរយៈការលែងក្រពើ ភ្នំពូជសុទ្ធចំនួន១០ក្បាល ជាលើកដំបូងកាលពីពេលថ្មីៗនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម នាថ្ងៃ១៨ មីនា បានឲ្យដឹងថា ក្រពើភ្នំពូជសុទ្ធចំនួន១០ក្បាល ដែលបានលែងនេះជាលើកដំបូង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងមានជំនួបពិសា អាហារសាមគ្គី ជាមួយសម្ព័ន្ធគណបក្សនយោបាយទាំង២៧ នាថ្ងៃទី២៧ មីនា ខាងមុខនេះ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍នាថ្ងៃ១៨ មីនាថា ក្នុងជំនួបជាលក្ខណៈអាហារសាមគ្គីជាមួយសម័្ពន្ធមិត្ត នៃគណបក្សទាំង២៧នេះ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ កំពង់ផែរាម ខេត្តព្រះសីហនុ គឺអាស្រ័យ ដោយរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន មានគោលចំហរខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ក្នុងភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងជំនួបជាមួយលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មី...