ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូនមានពិការភាព ខណៈអាជ្ញាធរ មិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកោសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល់ និងជាមួយប្អូនប្រុស សល់ សុខចាន់ មានពិការភាពដៃទាំង២...
យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់ ។ លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិក នឹងមានការចាប់ផ្តើមដ៏ល្អនៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិក ឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។ លោក...
ភ្នំពេញ៖ នៅមន្ទីរពេទ្យព្រះកេតុមាលាបានរៀបចំពិធីបំពាក់មេដាយសហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរដល់ក្រុមវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពរំដោះប្រជាជនចិនចំនួន ៤រូប នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា...
កាលពីថ្ងៃទី១៦ ខែមករា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅអាមេរិកស្តីពី “កម្មវិធីអបអរទទួលរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Fu Cong...
បរទេស៖ ប៉ូលីសក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ប៉ូលីសជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាមបួននាក់ដោយសង្ស័យថា បានលួចទ្រព្យសម្បត្តិ គំរាមដើម្បីផលប្រយោជន៍ និងការបោះចោលសាកសពដោយខុសច្បាប់នៅក្នុងព្រៃ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់កាសែត Mainichi ថា ជនសង្ស័យមានឈ្មោះ Tu Minh Hai អាយុ ២៣ឆ្នាំ និងបុរសជនជាតិវៀតណាមបីនាក់ទៀតដែលមានអាយុចន្លោះពី...
ខេត្តកំពង់ឆ្នាំង ៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់សម្ពោធសាលប្រជុំនិងប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៣៣នាក់ ស្រី៧០នាក់ នៅស្នាក់ការគណបក្សឃុំក្រាំងស្គា។ ក្នុងពិធីនោះផងដែរ លោក ឆាយ ឫទ្ធិសែន បានជួបសំណេះសំណាល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ជាថ្មីម្តងទៀតបានបង្កើនការព្យាករណ៍ទៅលើកំណើន សម្រាប់សេដ្ឋកិច្ចរុស្ស៊ីនៅឆ្នាំ២០២៥ ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។ នៅក្នុងការព្យាករណ៍អំពីសេដ្ឋកិច្ចពិភពលោកចុងក្រោយបំផុតរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថាឥឡូវនេះខ្លួនរំពឹងថា GDP របស់ប្រទេសរុស្សីនឹងកើនឡើង ១,៤ភាគរយនៅឆ្នាំនេះ។ តួលេខនេះគឺជាការពិនិត្យឡើងវិញដែលមានកើនឡើងនៃ ០,១ភាគរយចេញពីរបាយការណ៍ខែតុលា ២០២៤ របស់ខ្លួនហើយការព្យាករណ៍សម្រាប់២០២៦គឺនឹងនៅតែមិនផ្លាស់ប្តូរទេប្រមាណជា ១,២ភាគរយ។ គួរឲ្យដឹងដែរថាកន្លងមក IMF ធ្លាប់បានលើកឡើងពីការនាំចេញថាមពលចម្រុះរបស់រុស្ស៊ី និងវិធានការសារពើពន្ធក្នុងស្រុកថាជាកត្តាមួយក្នុងចំណោមកត្តា...
បរទេស៖ អ្នកនាំពាក្យកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានប្រាប់ VOA នៅសប្តាហ៍នេះ ចំពេលមានការព្រួយបារម្ភអំពីភាពងាយរងគ្រោះដែលពួកគេប្រឈមមុខនៅក្នុងប្រទេសដូចជានៅប្រទេសជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូង ប្រឆាំងនឹងការវាយប្រហាររបស់ចិន សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនមូលដ្ឋានទ័ពអាកាសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដើម្បីធានាថា បណ្តាប្រទេសទាំងនោះត្រូវបានការពារប្រឆាំងនឹងការវាយប្រហារ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យបាននិយាយថា “ខណៈពេលដែលយើងកំពុងបន្តកែលម្អឥរិយាបថបញ្ជាការដ្ឋានរបស់យើង អត្ថប្រយោជន៍នៃការប្រយុទ្ធ និងការធ្វើសមាហរណកម្មជាមួយសម្ព័ន្ធមិត្ត និងដៃគូ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់មណ្ឌលសុខភាពពាមកោះស្នា ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ និងផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ តាមមន្ត្រី នៃមណ្ឌលសុខភាពពាមកោះស្នា បានឲ្យដឹងថា អាគារមណ្ឌលសុខភាពពាមកោះស្នានេះ ចាប់ផ្ដើមសាងសង់ក្នុងខែមករា ឆ្នាំ២០២៤...
កំពង់ធំ៖ លោ នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រធានវិញ្ញាសា ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង សម័យប្រឡងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨...