ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៥នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាពទាំងករណីលួច ឆក់ ប្លន់ម៉ូតូ ចោរគាស់ផ្ទះ និងករណីវាយទាត់ម៉ូតូប្លន់ពេលយប់មានការថយចុះ ។ លោកថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានតម្លើងពន្ធរហូតដល់ ១៥ភាគរយ លើទំនិញម្ហូបអាហារផ្សេងៗ ដែលនាំចូលពីសហរដ្ឋអាមេរិក និងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការតម្លើងពន្ធចុងក្រោយរបស់ ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។ កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពន្ធចំនួន ១៥ភាគរយទៅ លើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ភាគរយទៅលើអង្ករអាមេរិក...
បរទេស៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ១៥ភាគរយ លើការនាំចូលផលិតផលកសិកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក រួមទាំងសាច់មាន់ សាច់ជ្រូក សណ្តែក និងសាច់គោ ព្រមទាំងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពន្ធដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិន គឺនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនា។ ពួកគេធ្វើតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់ រថយន្តក្រុងដឹកអ្នក ដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិនមានការ មិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែម ១០ ភាគរយលើទំនិញ ដែលនាំចូលពីប្រទេសចិន ម្តងទៀត អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន នឹងចាត់វិធានការតបត ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានគោលនយោបាយប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុត និងតឹងរ៉ឹងបំផុតនៅក្នុងពិភពលោក ។...
ឡុងដ៌៖ បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នា នៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី កាលពីសប្តាហ៍មុន បណ្ដាមេដឹកនាំលោកខាងលិច បានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ៌ កាលពីថ្ងៃអាទិត្យ ដើម្បីស្តារឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែង សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន និងស្នើដំណោះស្រាយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពណ៌នាកិច្ចប្រជុំកំពូលនេះថាជា “ពេលវេលាមួយក្នុងជំនាន់មួយ សម្រាប់សន្តិសុខនៃប្លុកអឺរ៉ុប”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកនឹងចាប់ផ្តើមដំឡើងពន្ធ ២៥ ភាគរយលើទំនិញកាណាដា និងម៉ិកស៊ិក នៅថ្ងៃអង្គារនេះ ខណៈដែលលោក បានចង្អុលបង្ហាញថា មិនមានកន្លែង សម្រាប់ប្រទេសទាំងពីរ ក្នុងការពន្យារពេលកាតព្វកិច្ច ដែលបានគ្រោងទុកនោះទេ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ក្នុងអំឡុងពេលមានសារព័ត៌មានមួយ លោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នាខែមេសាខាងមុខនេះ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានប្រកាសថា ទោះបីជាសម្ដេចបានជាពីជំងឺកូវីដ១៩ ហើយក្តី តែសម្ដេចនៅត្រូវការពេលសម្រាកបន្ថែម និងសូមការអធ្យាស្រ័យពីមិត្តភ័ក្តបរទេស ក្នុងការលុបចោលជំនួបនានា។ នៅលើគណនីហ្វេសប៊ុកនៅរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយមានខ្លឹមសារទាងស្រុងដូចខាងក្រោម៖ «ទោះបីខ្ញុំជាពីជម្ងឺកូវីដ១៩ ហើយក្តីតែខ្ញុំ នៅត្រូវការពេលសម្រាកបន្ថែម។ ខ្ញុំសូមអធ្យាស្រ័យពីមិត្តភក្រ័បរទេសពិសេសអគ្គរដ្ឋទូតមួយចំនួនដែលត្រូវចូលជួបខ្ញុំ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណានោះទេ ពោលគឺជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម...