យូណាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅលើគណនីហ្វេសប៊ុក នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះរូបថត៤សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «ឆ្លៀតឱកាសបន្តិចក្រោយពីកិច្ចប្រជុំទ្វេភាគី ខ្ញុំនិងមិត្តបង ឯកឧត្តម Wang Yi បានមើលឈរមើលទេសភាពបឹង Fuxian ជាមួយគ្នា ។...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ លោក ប្រាក់...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជានិងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ។ លោកបន្ថែមថា បច្ចុប្បន្ន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។ លោកបញ្ជាក់ថា យើងស្វាគមន៍បទឈប់បាញ់ ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្ម...
ភ្នំពេញ ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំងបានអះអាងថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានហើយសនោះ ត្រូវតែពង្រឹងសន្តិភាព ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំងនៅថ្ងៃ២៨ ធ្នូនេះ បានឲ្យដឹងថា បារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៃបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលឆ្លុះបញ្ចាំងឲ្យឃើញការចាប់ផ្តើមឡើងវិញ នូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍បន្តថា អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។ ក្នុងនោះប្រទេសបារាំងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បាន្យដឹងថា លោកមានគម្រោងពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលខាងមុខ។ លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។ លោកបានបន្ថែមថា អ៊ុយក្រែនមានបំណងលើកឡើងពីបញ្ហាទឹកដី...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តជួយទៅកាន់បងប្អូនប្រជាជនភៀសសឹកជាង ៦០ម៉ឺននាក់នៅតំបន់ព្រំដែនដែលទទួលរងគ្រោះ ដោយសារការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា។
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងការរំលឹកថា បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស គឺមិនទុកប្រជាពលរដ្ឋម្នាក់ណាចោល ដោយមិនទទួលបានការថែទាំសុខភាពនោះឡើយ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារខែ និងផ្តល់ការបូកសរុបប្រចាំឆ្នាំ២០២៥ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តើមដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកនេះ...
“ពាក្យសម្តីស្តីពីជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរបានល្មើសនឹងគោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់ត្រូវទប់ស្កាត់មហិច្ឆតារបស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ ” “រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន” ។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងពាក្យសម្តីដ៏ខុសឆ្គងរបស់មន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលបានអះអាងយ៉ាងកម្រោលថា “ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ” មតិអន្តរជាតិបានរិះគន់ជាទូទៅ ។ ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនធ្លាប់ផ្សាយដំណឹងឱ្យដឹងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” លោក Koizumi Shinjiroរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានអះអាងថា...
មុនពេលធ្វើកំណែទម្រង់និងការបើកទូលាយកាលពីឆ្នាំ១៩៧៨ ប្រទេសចិនបានប្រឈមមុខជាប់គាំងសេដ្ឋកិច្ច និងភាពអវិជ្ជមានផ្នែកបច្ចេកវិទ្យា ទេពកោសល្យ និងទីផ្សារ ។ កំណែទម្រង់របស់លោក តេង សៀវពីង បានព្យាយាមធ្វើទំនើបកម្មប្រទេសជាតិតាមរយៈគោលនយោបាយជាក់ស្តែង។ ការណ៍នេះបានផ្តល់អាទិភាពលើលទ្ធផលជាវិជ្ជមាន ជាជាងមនោគមវិជ្ជា ដោយផ្តោតលើទំនើបកម្មចំនួន ៥ រួមមាន កសិកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទំនើបភារូបនីយកម្មទីផ្សារ។ ការបើកចំហកម្រិតខ្ពស់របស់ចិន លើសពីការបើកទីផ្សារពាណិជ្ជកម្មបែបប្រពៃណី...
នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា ជាង៨០%នៃឱកាសការងារក្នុងទីក្រុងនិងជាង៩០%នៃចំនួនសហគ្រាសសរុប។ទិន្នន័យដ៏រស់រវើកទាំងនេះបានបញ្ជាក់ពីសេចក្តីសន្និដ្ឋានដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីសហគ្រាសឯកជននិងសហគ្រិនគឺជា “គ្នាឯង”ដែលបានបង្ហាញពីគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសចិន។ ស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចឯកជន គឺជាតំណាងដ៏រស់រវើកនៃប្រវត្តិសាស្ត្រកំណែទម្រង់របស់ប្រទេសចិន។មុនពេលកំណែទម្រង់និងការបើកចំហរ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកជា “កន្ទុយមូលធននិយម”។បន្ទាប់ពីកំណែទម្រង់និងបើកចំហរ វាបានផ្លាស់ប្តូរពី “ការបំពេញបន្ថែមដល់សេដ្ឋកិច្ចសាធារណៈ”ទៅជា “សមាសធាតុសំខាន់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម” ហើយបន្ទាប់មក ទទួលបានឋានៈស្មើគ្នាជាមួយសេដ្ឋកិច្ចសាធារណៈ។នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានសរសេរចូលទៅក្នុងរដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈរបស់បក្ស។ចាប់ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន...