ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលមាន លោក លោកស្រី ជាស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះ ស្នងការដ្ឋានចូលរួម នាព្រឹកថ្ងៃទី១០ ខែមីនានេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរំលឹកដាស់តឿន ដល់មន្ត្រីនគរបាលចរាចរណ៍ថា «សូមកុំមើល ឃើញតែប្រាក់ពេក» ។ លោកស្នងការបានលើកឡើងថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ដែលចំណាយថវិការសាងសង់អស់ជាង ១លាន ដុល្លារអាមេរិក ក្នុងវត្តត្នោតកែវបូព្រឹក្ស ស្រុកស្រីសន្ធរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ។ អភិបាលខេត្តកំពង់ចាម...
ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសសំខាន់ៗ បាននាំគ្នាផ្សាយដំណឹង អំពីមហាសន្និបាតទាំងពីររបស់ចិនតាមវិធីការផ្សាយបន្តផ្ទាល់ និង ការឆ្លើយឆ្លងគ្នានៅសាលប្រជុំ ហើយដំណឹង អំពីគោលដៅ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់ប្រទេសចិន ត្រូវបានចុះផ្សាយនៅទំព័រមុខ ។ វេបសាយ «Financial Times »របស់អង់គ្លេសបានផ្សាយ ដំណឹងឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ប្រទេសចិនបានប្រកាសពីគោលដៅមាន ឆន្ទៈយ៉ាងមុតមាំមួយ ពោលគឺផលិតផល...
នៅថ្ងៃទី ៨ ខែមីនា ប្រទេសចិនបានប្រកាស លទ្ធផលស៊ើបអង្កេត ស្តីពីការប្រឆាំងភាពរើសអើងចំពោះប្រទេសកាណាដាដោយបង្ហាញថា ទង្វើដំឡើងពន្ធគយ របស់ប្រទេសកាណាដា ចំពោះរថយន្តអគ្គិសនី ផលិតផលដែកថែបនិងអាលុយមីញ៉ូមពាក់ព័ន្ធដែលនាំចូលពីប្រទេសចិន កាលពីឆ្នាំមុនបានបង្កជា ការដាក់កំហិតប្រកប ដោយភាពរើសអើងចំពោះប្រទេសចិនដែលបានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ពាណិជ្ជកម្មជាប្រក្រតី បំផ្លាញដល់សិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន ។ យោងទៅលើលទ្ធផលស៊ើបអង្កេតមួយនេះ ប្រទេសចិន បានដំឡើងពន្ធគយលើផលិតផល ដែលនាំចូលពីកាណាដាមួយចំនួនតាមផ្លូវច្បាប់ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់ និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ ។ ការថ្លៃងណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sebastien Lecornu បានប្រកាសថា ប្រទេសបារាំងនឹងប្រើប្រាស់ការប្រាក់លើ ទ្រព្យសម្បត្តិធនាគារកណ្តាលដែល បង្កករបស់រុស្ស៊ី ដើម្បីទិញអាវុធសម្រាប់យោធាអ៊ុយក្រែន។ ជាការឆ្លើយតប្រធានសភា Duma រដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានចេញមកធ្វើការរិះគន់ ចំពោះការសម្រេចចិត្តនេះ ដោយចាត់ទុកថា វាបំពានច្បាប់អន្តរជាតិ។ គួរឲ្យដឹងដែឬថាបន្ទាប់ពីការផ្ទុះឡើង...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ថ្មី លោក Friedrich Merz បាននិយាយថា អាល្លឺម៉ង់នឹងមិនអភិវឌ្ឍ ឬទទួលបានអាវុធនុយក្លេអ៊ែរទេ ខណៈអំពាវនាវឱ្យមានកិច្ច សហប្រតិបត្តិការកាន់ តែស៊ីជម្រៅជាមួយបារាំង និងចក្រភពអង់គ្លេស លើការទប់ស្កាត់ ចំពោះអាវុធប្រល័យ លោកមួយនេះ។ នៅក្នុងបទសម្ភាសន៍ជា មួយអ្នកផ្សាយវិទ្យុ Deutschlandfunk...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីភ្នាក់សំងាត់អាមេរិកម្នាក់ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអាទិត្យថាបានរងការបាញ់ប្រហារ ពីបុរសម្នាក់នៅជិតអគារសេតវិមានបន្ទាប់ ពីការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ។ ទីភ្នាក់ងារសំងាត់អាមេរិកបានប្រកាសថា ក្រុមមន្ត្រីបានប្រទះឃើញរថយន្តរបស់បុរសនោះ ហើយបានដាក់គាត់នៅក្បែរនោះដោយមានកាំភ្លើងមួយដើមផងហើយនេះ បាននាំឱ្យមានការប្រឈមមុខ ដាក់គ្នាដោយប្រដាប់អាវុធតែម្តង។ ឧបទ្ទវហេតុនេះបានកើតឡើង នៅខាងលិចសេតវិមាន។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ៖កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលីសក្នុងតំបន់បានចែករំលែកព័ត៌មានអំពីបុគ្គលធ្វើអត្តឃាត ដែលអាចនឹងកំពុងធ្វើដំណើរទៅកាន់ទីក្រុង Washington DC...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹង បញ្ឈប់ ការផ្តល់មូលនិធិ សហព័ន្ធទាំងអស់ ដល់អាហ្វ្រិកខាងត្បូង ដោយលោកបានហៅ ប្រទេសនេះថាជា កន្លែងដ៏អាក្រក់ និងផ្តល់នូវដំណើរ ការផ្លាស់ប្តូរទីលំនៅដ៏លឿន មួយដល់ពលរដ្ឋទាំងឡាយ ណាដែលចង់ចាកចេញ។ ការកត់សម្គាល់របស់លោក Trump...
ភ្នំពេញ៖លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ កងទ័ពជើងទឹក នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥បានដឹកនាំប្រតិភូ កងទ័ពជើងទឹក ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត...