ភ្នំពេញ៖ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ចំពោះខេត្តកោះកុង បានបែងចែកគោលដៅទេសចរណ៍ចំនួន៤ធំៗ ក្នុងនោះ ទី១ តំបន់ក្រុងខេមរភូមិន្ទ និងតំបន់ជុំវិញ ទី២ តំបន់ឆ្នេរសមុទ្រ ដងព្រែក និងប្រជុំកោះ ទី៣ តំបន់ភ្នំនិងតំបន់ខ្ពង់រាប ទី៤ គឺតំបន់ស្រុកស្រែអំបិល ។ ក្នុងបទសម្ភាសន៍ជាមួយ...
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងមូស្គូ និង ទីក្រុងវ៉ាស៊ីនតោននៅតែទាក់ទងគ្នា ប៉ុន្តែមិនមានការពិគ្រោះយោបល់ លើអ៊ុយក្រែនទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “ពិតជាមានទំនាក់ទំនងមែន ប៉ុន្តែគមានដំណើរការមួយដែលអាចហៅថា ការពិគ្រោះយោបល់នោះទេ វាមិនទាន់ដំណើរការនៅឡើយទេ” ដោយធ្វើអត្ថាធិប្បាយលើការពិគ្រោះយោបល់...
ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយហាម៉ាស់ បានចោទប្រកាន់យោធាអ៊ីស្រាអែលពីបទ “រំលោភយ៉ាងច្បាស់លាស់” លើកិច្ចព្រមព្រៀងឈប់បាញ់ ដោយអះអាងថា អ៊ីស្រាអែល បានពង្រីកព្រំដែនខ្សែលឿង ដែលរឹតត្បិតប្រតិបត្តិការរបស់ខ្លួននៅភាគខាងកើត នៃទីក្រុងហ្គាហ្សា ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យហាម៉ាស់ បានចោទប្រកាន់ថាកងទ័ពអ៊ីស្រាអែលបានប្រព្រឹត្ត “ទង្វើឈ្លានពានថ្មី” ដោយការរុញច្រាន ចូលទៅក្នុងភាគខាងកើត នៃទីក្រុងហ្គាហ្សា និងផ្លាស់ទីសញ្ញាសម្គាល់ពណ៌លឿង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចដកពន្ធលើផលិតផលអាហារប្រេស៊ីល ៤០% រួមទាំងសាច់គោ កាហ្វេ កាកាវ និងផ្លែឈើ ដែលត្រូវបានដាក់ក្នុងខែកក្កដា ដើម្បីដាក់ទណ្ឌកម្មប្រេស៊ីលជុំវិញការកាត់ទោសអតីតប្រធានាធិបតីរបស់ខ្លួន ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump គឺលោក Jair Bolsonaro ។ យោងតាមសារព័ត៌មាន Reuters...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក មានចំនួន៤,៤ភាគរយនៅក្នុងខែកញ្ញា កើនឡើង០,១ភាគរយធៀបនឹងខែមុន ។ ចំនួនអ្នកអត់ការងារធ្វើបានកើនឡើងដល់៧,៦លាននាក់ក្នុងខែកញ្ញា កើនឡើងពី៧,៤លាននាក់ក្នុងខែសីហា ហើយចំនួនអ្នកអត់ការងារធ្វើរយៈពេលវែង ដែលគ្មានការងារធ្វើសម្រាប់រយៈពេល ២៧ប្តាហ៍ ឬច្រើនជាងនេះ បានធ្លាក់ចុះដល់១,៨លាននាក់នៅក្នុងខែកញ្ញា។ សហរដ្ឋអាមេរិកបានបន្ថែម១១៩០០០នាក់ ទៅក្នុងបញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្មសរុបនៅក្នុងខែកញ្ញា ដែលខ្ពស់ជាងការយល់ស្រប ទីផ្សារនៃ៥០០០០រួមទាំងការងារថ្មីចំនួន៤៣០០០នាក់ ពីវិស័យថែទាំសុខភាព៣៧០០០នាក់ពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និង១៤០០០នាក់ពីជំនួយសង្គម...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ FM200, Context Plus, Gas Extinguisher and Accessories ចំនួន ០៧...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ ខណៈ រដ្ឋបាលខេត្ត ឲ្យបញ្ឈប់ការ យករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេង មកផ្សព្វផ្សាយឡើងវិញ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ វិច្ឆិកា នេះ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ រថយន្តខ្នង-ស្ទូច (ថ្មី) ចំនួន ០២គ្រឿង ជូន អគ្គិសនីព្រៃវែង និងអគ្គិសនីបន្ទាយមានជ័យ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់ វិស័យឯកជន លើវិស័យអាទិភាពសំខាន់ៗមួយចំនួន ។ វិស័យអាទិភាពសំខាន់ៗរួមមាន ៖ វិស័យថាមពល និង យនយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជា ។ នេះបើយោងតាមលទ្ធផល ជំនួបរវាងលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា មានសុខសុវត្ថិភាពទាំងអស់គ្នា បន្ទាប់ពីមានអគ្គីភ័យមួយកើតឡើង នាវេលាម៉ោង ២ រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកន្លែងតាំងពិព័រណ៍ នៃកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ COP30 ក្នុងទីក្រុង Belém ប្រទេស...