ព្រុចសែល ៖ សហភាពអឺរ៉ុប បានបរាជ័យក្នុងការអនុម័ត លើការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃអង្គារ ដោយសារចំណាត់ការនេះ ត្រូវបានរារាំងដោយស្លូវ៉ាគី ជុំវិញការព្រួយបារម្ភទាក់ទង នឹងសន្តិសុខថាមពល នេះបើយោងតាមអ្នកតំណាង ជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល លោកស្រី Kallas...
គែរ៖ សម្ព័ន្ធអារ៉ាប់បានថ្កោលទោសនាពេលថ្មីៗនេះ ចំពោះផែនការ របស់អ៊ីស្រាអែល ដែលគ្រោងនឹងបង្ខាំង ប្រជាជនប៉ាឡេស្ទីនទៅជា “ទីក្រុងមនុស្សធម៌” នៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប ដែលជាផែនការមួយត្រូវ បានគេមើលឃើញថា ជាការប៉ុនប៉ងកាន់កាប់តំបន់ហ្គាហ្សា ដោយគ្មានការអៀនខ្មាស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សម្ព័ន្ធអារ៉ាប់បានអះអាងថា ផែនការនេះ “មិនទាក់ទងនឹងភាពស៊ីវិល័យ ឬគោលការណ៍មនុស្សធម៌នោះទេ” ដោយសង្កត់ធ្ងន់ថា សំណើនេះឆ្លុះបញ្ចាំងពី “ការថយចុះសីលធម៌នៃការកាន់កាប់”...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ឥណ្ឌូនេស៊ីនឹងបង់ពន្ធ ១៩ ភាគរយ លើទំនិញទាំងអស់ ដែលបាននាំចេញទៅកាន់ សហរដ្ឋអាមេរិក ខណៈដែលការនាំចេញ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺគ្មានពន្ធគយ និងរបាំងមិនមែនពន្ធនោះទេ។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social...
បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១៥:៣០នាទីរសៀល កម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ លោក កេីត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារាត្រីថ្ងៃ១៦ កក្កដានេះបានបញ្ជាក់បែបន័យទះកំភ្លៀងតាមពាក្យសំដីទៅកាន់នាយករដ្ឋមន្រ្តីស្តីទីថៃ លោក ភូមិថាំ វៈយៈឆៈឆៃថា ជាអ្នកមានចំណែកទទួលខុសត្រូវចំពោះការសុំឱវាទ យោបល់ ឬចរចាពីសម្តេចតាមរយៈបណ្តាញទូរស័ព្ទរវាងសម្តេចនិងអតីតនាយករដ្ឋមន្រ្តី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ។ នេះជាប្រសាសន៍របស់សម្តេចតេជោ បន្ថែមពីលើខ្លឹមសាររបស់លោកឃ្លាំង ហួត ទីប្រឹក្សាសម្តេច ឆ្លើយតបទៅនាយករដ្ឋមន្រ្តីស្តីទីថៃ...
សម្តេចធិបតី ៖ អង្គភាពណា មិនអនុវត្តបទបញ្ជា លើការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានម៉ឺងម៉ាត់ អាចនឹងត្រូវបញ្ចប់មុខតំណែង ទស្សនៈ ! មេភូមិភាគ២ ទំនងចង់ទំលាក់បន្ទុក ដាក់រដ្ឋមន្ត្រីវប្បធម៌ថៃ លាងជម្រះយករួចខ្លួន គយ បង្ហាញមុខទំនិញមានប្រភពដើមពីថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា មានបន្លែ ផ្លែឈើ, ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិវៀតណាមចំនួន ៤៥នាក់ ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ អត់ប្រថាប់ត្រា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការបណ្ដេញជនជាតិវៀតណាមនេះ ធ្វើឡើងតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េ នៅមានសក្ដានុពលជាច្រើនដែលត្រូវពង្រីកបន្ថែម ហើយ សម្តេច មានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ ឯកឧត្តម...