ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនជាតិវៀតណាមសរុប ១៥នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ វិច្ឆិកា នេះ បានបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
បាត់ដំបង ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌។ ការថ្លែងអំណរគុណរបស់ លោកបណ្ឌិត លី ធុជ បានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះពិនិត្យការអនុវត្តគម្រោងបោសសម្អាតមីន ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២០...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ នឹងដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ ករណីកងទ័ពឈុតខ្មៅថៃ ចាប់រំលោភមកលើពលករស្ត្រីកម្ពុជា យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេ នូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ...
ខេត្តសៀមរាប: នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប បានដាក់ដេញថ្លៃនៅគម្រោង ផ្លូវបេតុងមួយខ្សែ ។ លោកចៅសង្កាត់ ឈួន យ៉ែប ប្រធានគណៈកម្មាធិការលទ្ធកម្មសង្កាត់ បានឱ្យដឹងថា ចំពោះមូលនិធិសង្កាត់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ ផ្លូវបេតុង១ខ្សែ ប្រវែង ៥០៥ម៉ែត្រ...
ខេត្តសៀមរាប៖ ករណីរថយន្តក្រុងមួយគ្រឿង ដែលធ្វើដំណើរពីខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ គិតត្រឹមមកដល់ពេលនេះ សម្រាប់របាយការណ៍ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប គឺមានចំនួនបីស្រុក ប្រជាពលរដ្ឋមកពីស្រុកពួកចំនួន ១៥នាក់ បានស្លាប់បាត់បង់ជីវិតចំនួន៤នាក់ និងរងរបួសចំនួន១១ នាក់ ឯពលរដ្ឋនៅស្រុកក្រឡាញ់ ចំនួន ៨នាក់ បានបាត់បង់ជីវិតចំនួន២នាក់និងរងរបួសចំនួន ៦ នាក់ ក្នុងនោះស្រុកអង្គរជុំ បានស្លាប់ម្នាក់ផងដែរ ក្នុងឧបត្ថេតុជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ។...
ភ្នំពេញ ៖ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ១០ខែនៃឆ្នាំ២០២៥នេះ ភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តកោះកុង មានការកើនឡើងច្រើន ក្នុងនោះមានចំនួនជាង៨០ម៉ឺននាក់ សម្រាប់ភ្ញៀវទេសចរជាតិ និងជាង៥ម៉ឺននាក់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។ កំណើនភ្ញៀវទេសចរកើនឡើង គួរឱ្យកត់សម្គាល់នេះ ត្រូវបានលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង...
ភ្នំពេញ ៖ វីតាល់ បានផ្ដួចផ្ដើមរៀបចំកម្មវិធីបរិច្ចាគឈាមសង្គ្រោះជីវិត ក្រោមប្រធានបទ៖ “បរិច្ចាគឈាមសង្គ្រោះជីវិត” ដែលបានប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានការចូលរួមពីមន្ត្រីមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ សាស្ត្រាចារ្យ សមណសិស្ស-និស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងប្រមូលបានអំណោយឈាមជាច្រើនសាក់។ កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ផេង...
(ភ្នំពេញ)៖ គុណភាពផលិតផលខ្មែរកាន់តែខ្លាំងឡើងៗហើយ! មិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកទេ ថែមទាំងអាចនាំចេញទៅបណ្តាទីផ្សារធំៗលើពិភពលោកទៀត ដូចជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន, ម៉ាឡេស៊ី, សិង្ហបុរី, និងវៀតណាម កន្លងមក។ ថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស បានចាប់ដៃសហការជាមួយក្រុមហ៊ុន HANWOLBIZ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយដ៏ល្បីល្បាញមួយនៅកូរ៉េខាងត្បូង ដើម្បីនាំយកម៉ាកផលិតផល CAMBODIA BEER...
(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស តែងតែបង្ហាញមុខក្នុងនាមជាម្ចាស់ឧបត្ថម្ភធំលើព្រឹត្តិការណ៍ប្រកួតកីឡាគ្រប់ប្រភេទ ជាពិសេស កីឡាប្រដាល់គុនខ្មែរដែលកាន់តែមានសក្តានុពលខ្លាំងឡើងៗ និងមានព្រឹត្តិការណ៍ប្រកួតធំៗជាហូរហែទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ ២០២៥» ដែលកីឡាករកម្ពុជា នឹងត្រូវប្រកួតតតាំងជាមួយនឹងកីឡាករមកពី ២៨ ប្រទេសផ្សេងទៀតជុំវិញពិភពលោក...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួន។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីមានសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ។...