ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ជារដ្ឋលេខាធិការក្រសួងការពារជាតិ ៕
យូអិនៈ ” អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា អង្គការសហប្រជាជាតិ ស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន-រុស្ស៊ី ហើយមើលឃើញថា ការហៅទូរស័ព្ទរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី គឺជា “រឿងវិជ្ជមាន”។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា “អ្វីដែលយើងពេញចិត្ត គឺការខិតខំប្រឹងប្រែងណាមួយ ដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដើម្បីកែលម្អសេវាកម្មបរទេស ដើម្បីធានា “ការអនុវត្តប្រកបដោយភាពស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាព” នៃរបៀបវារៈគោលនយោបាយការបរទេសរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បទបញ្ជានេះបានឲ្យដឹងថា ការខកខានក្នុងការអនុវត្តរបៀបវារៈ របស់ប្រធានាធិបតីគឺប្រឆាំងនឹងវិន័យវិជ្ជាជីវៈ ហើយអាចឈានទៅដល់ការបញ្ចប់បុគ្គលិក ឬហៅថាបញ្ចប់តួនាទី។ បទបញ្ជានេះបានកើតឡើងនៅពេលដែលលោក ត្រាំ បានបង្កើតការផ្លាស់ប្តូរ ដើម្បីធានាថាគោលនយោបាយការបរទេស...
បរទេស ៖ បុរសជាអ្នកទេសចរជនជាតិរុស្សីម្នាក់បានស្លាប់ បន្ទាប់ពីលេងឧបករណ៍រអិលចូលទឹក ឬ water slide នៅលើទូកទេសចរណ៍នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Andrew Anganov អាយុ ៣៣ឆ្នាំ...
បរទេស៖ ក្រសួងការបរទេសវៀតណាម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម មានឆន្ទៈក្នុងការពិភាក្សា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា ពាណិជ្ជកម្ម ខណៈដែលអាមេរិកត្រៀម ខ្លួនរួចជាស្រេចក្នុងការដំឡើងពន្ធ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូល ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បានលើកឡើងថា អង្គការតម្លាភាព (TI) ដែលចោទប្រកាន់កម្ពុជា បានប្រព្រឹត្តអំពើពុករលួយ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺជារឿងមិនពិត ដែលមិនបានប្រមូលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ។ ការលើកឡើងរបស់អ្នក នាំពាក្យនេះ បន្ទាប់ពីអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃ១២...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump បាននិយាយគ្នាតាមទូរស័ព្ទជិត ៩០ នាទីកាលពីថ្ងៃពុធ។ ក្នុងនោះ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យក្រុមសិល្បៈ និងបុគ្គលមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការតែងនិពន្ធ ច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈមួយចំនួន ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម និងលុបចោលរាល់ស្នាដៃ អវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។ នេះបើតាមសេចក្តីណែនាំ របស់ក្រសួងនាថ្ងៃ១៤ កុម្ភៈ ។ ការចេញសេចក្តីណែនាំនេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា មានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល...
ភ្នំពេញ÷ វិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ការបណ្តុះបណ្តាល ជំនាញនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងវាយនភណ្ឌដំបូងគេនៅកម្ពុជា កំពុងចូលរួមជំរុញការផ្សព្វផ្សាយ អំពី បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងដៃគូពាក់ព័ន្ធរបស់ខ្លួន ឱ្យបានកាន់តែទូលំទូលាយ។ តាមការលើកឡើងរបស់លោកស្រី ម៉ុញ ទឹមសុរដ្ឋា នាយិការងនិងជាប្រធានផ្នែកកម្មវិធី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងអំឡុង ការសន្ទនាតាមទូរស័ព្ទនៅមុនថ្ងៃ ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹងធ្វើការចរចាដោយផ្ទាល់ ក្នុងគោលបំណងបញ្ចប់ ជម្លោះអ៊ុយក្រែន-រុស្ស៊ី។ លោក ត្រាំ បានលើកឡើងថា “ខ្ញុំទើបតែមានការហៅទូរស័ព្ទដ៏យូរ...