កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត ៣ទីតាំងការដ្ឋាន ក្នុងក្រុងកំពង់ចាម ។ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយះពេលតាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា...
ខេត្តកំពង់ធំ: យុវជនពីរនាក់បានជិះម៉ូតូម៉ាក Dream C125 ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់បន្ទាប់ពី បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោង ២០:១៥ នាទីយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចផ្លូវអាស៊ានវៀង ផ្សារកំពង់ថ្ម ក្នុងភូមិធន់មោង...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ការមកបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ...
ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន អំពាវនាវឱ្យបង្កើតប្រព័ន្ធ អភិបាលកិច្ចសកល ដោយយុត្តិធម៌ និងសមធម៌ និងការលើកកម្ពស់ការកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នា សម្រាប់មនុស្សជាតិ នេះបើយោងតាមការចុះភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនបានធ្វើការកត់...
ប៉េកាំង៖ ក្រុមប្រឹក្សាពាណិជ្ជកម្មចិន សម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានឲ្យដឹងថា សហគមន៍ធុរកិច្ច របស់ប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលលាតសន្ធឹង លើគោលគំនិតនៃសន្តិសុខជាតិ និងរារាំងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ អ្នកនាំពាក្យរបស់ CCPIT បានធ្វើការកត់សម្គាល់ក្នុងការឆ្លើយតប ទៅនឹងសំណួរ អំពីអនុស្សរណៈ “គោលនយោបាយ វិនិយោគដំបូង របស់អាមេរិក” នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ ៖ គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្ម បានបន្តផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងប្រទេស បានចំនួន៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ ជូនប្រជាពលរដ្ឋនោះរួមមាន លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល...
ភ្នំពេញ៖ ពលករខ្មែរ ដែលទើបធ្វើតេស្តប្រឡង ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាថា មិនចូលរួមបាតុកម្ម ដែលញុះញង់ដោយ ក្រុមប្រឆាំងជ្រុលនិយម ដែលកំពុងរៀបចំរុញបញ្ហាកោះគុត ឱ្យប្រទេសជាតិធ្លាក់ចូលក្នុងជ ម្លោះការទូត និង ការបែកបាក់ជាតិ។ ដូចនេះ គួរតែមានការជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី។ លោក ផាន់ ចាន់រដ្ឋ ជាពលករខ្មែរដែល...
ឧត្ដរមានជ័យ៖លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំបងប្អូនមន្ត្រីរាជការ សមាជិក-សមាជិកាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរអង្គភាពជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរ និងរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារ ៤ខ្នងរួមគ្នា មានដូចជា អគាររដ្ឋបាលសាលាខេត្ដ ផ្ទះមុខងាររបស់ក្រុមប្រឹក្សាខេត្ត...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានគំរាមកាលពីថ្ងៃចន្ទថា នឹងចាត់វិធានការ “យ៉ាងម៉ឺងម៉ាត់” បន្ទាប់ពីក្រុម ឃ្លាំមើល ដឹកនាំដោយកូរ៉េខាងត្បូង ដែលអនុវត្តការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល របស់ខ្លួន បានចាប់ផ្តើមសកម្មភាពជាផ្លូវការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ការគំរាមកំហែងរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលដែលក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី (MSMT) ដែលបង្កើតឡើងដោយកូរ៉េខាងត្បូង និងប្រទេសចំនួន ១០...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន អាចនឹងសម្រេច បានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការលើកឡើងនេះ បើផ្អែកទៅលើអវី ដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានអះអាង កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លងមកនេះ...