បរទេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកចង់ចាប់ផ្តើមកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើងវិញជាមួយរុស្ស៊ី និងចិន ហើយថា នៅទីបំផុតលោកសង្ឃឹមថាប្រទេសទាំងបីអាចយល់ព្រមកាត់បន្ថយថវិកាការពារជាតិដ៏ធំរបស់ពួកគេពាក់កណ្តាល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានបង្ហាញការសោកស្ដាយចំពោះទឹកប្រាក់រាប់រយពាន់លានដុល្លារដែលត្រូវបានវិនិយោគក្នុងការកសាងឡើងវិញនូវការទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការប្តេជ្ញាចិត្តពីគូប្រជែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។...
បរទេស៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងពិចារណាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ, នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូលូឌីមៀ ហ្សេលេនស្គី, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Scott Bessent បានពណ៌នាកិច្ចព្រមព្រៀងដែលបានស្នើឡើងថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយស្តីពីជោគវាសនារបស់ខ្លួនដែលសម្រេចទ្វេភាគីដោយរុស្ស៊ី និងសហរដ្ឋអាមេរិក អំពីរបៀបបញ្ចប់សង្រ្គាមរយៈពេលបីឆ្នាំរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនដោយគ្មានការចូលរួមពីទីក្រុងគៀវ នោះទេ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មានថា “យើងក្នុងនាមជាប្រទេសឯករាជ្យមួយ ជាធម្មតានឹងមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយដោយគ្មានយើងបានទេ” ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal និង Washington Post បានរាយការណ៍ថា អ៊ីស្រាអែល កំពុងវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានខែខាងមុខនេះ។ កាលពីថ្ងៃពុធកាសែត WSJ នេះបានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញរបាយការណ៍ជុំវិញថ្ងៃចូលឆ្នាំសកល ហើយប៉ុន្មានសប្តាហ៍ក្រោយមក ដោយបង្ហាញថា ថ្នាក់ដឹកនាំអ៊ីស្រាអែលកំពុង ពិចារណាលើការវាយប្រហារសំខាន់ៗលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសរុស្ស៊ីគួរតែត្រូវបានស្តារទំនាក៉ទំនងឡើងវិញនៅក្នុងក្លឹបនៃមហាអំណាចសេដ្ឋកិច្ច ដែលវាត្រូវបានពន្យាពេលតាំងពីឆ្នាំ២០១៤។ លោក Trump បាននិយាយនៅឯសេតវិមានថា៖ខ្ញុំចង់ឱ្យពួកគេត្រឡប់មកវិញ ខ្ញុំគិតថាវាជាកំហុសមួយដែលបោះពួកគេចាកចេញ មើលចុះ វាមិនមែនជាសំណួរនៃការចូលចិត្តរុស្ស៊ី ឬមិនចូលចិត្តរុស្ស៊ីនោះទេវាគឺជា G8។ រុស្ស៊ីបានក្លាយជាសមាជិកនៃក្រុមនេះ ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់...
មន្ទីរប៉ង់តាហ្គោន និយាយថា ចិន គឺជាមូលហេតុអទិភាពក្នុងការការអភិវឌ្ឍវិស័យ ការពារជាតិ មេដឹកនាំអង្គការណាតូព្រមានលោក Putin ករណីរុស្សីវាយប្រហាររដ្ឋសមាជិកណា មួយរបស់ប្លុកយោធា កូរ៉េខាងជើង ធ្លាប់ទាមទារឱ្យកូរ៉េខាងត្បូង រុះរើរបាំងបែកចែកព្រំដែន ក្នុងតំបន់គ្មានយោធា នៅក្នុងកិច្ចពិភាក្សាឆ្នាំ១៩៩០ វៀតណាម បង្ហាញឆន្ទៈពិភាក្សា ជាមួយអាមេរិក ជុំវិញផែនការតម្លើងពន្ធ ២៥ភាគរយ លើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូល...
កម្ចីអនអនឡាញខុសច្បាប់ ! លោក ស សុខា ប្រាប់ពលរដ្ឋថា «កុំសង» បើសិនមានការរករឿង ប្តឹងមកសមត្ថកិច្ច នាវាកងទ័ពជើងទឹកឥណ្ឌា ២គ្រឿង ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ លោក ប៉ែន បូណា ៖ បើអាដហុកពិតជាមានបំណង ចង់បង្រៀនឲ្យពលរដ្ឋ យល់ពីច្បាប់ រាជរដ្ឋាភិបាល ស្វាគមន៍...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ កុម្ភៈនេះ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យប្រើប្រាស់សាកល្បង នូវគម្រោងផ្លូវថ្មើរជើង (Walk Street) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ ចាប់ពីម៉ោង ៦:០០ នាទីល្ងាច រហូតដល់ ម៉ោង...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន បានប្រកាសថ្កោលទោសដល់ជនដែលបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ។ យោងតាមគេហទំព័ហ្វេសប៊ុក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ កុម្ភៈ បានសរសេរលើបណ្តាញសង្គមថា “នារសៀលថ្ងៃទី១៤ ខែកុម្ភៈ មានការផ្ទុះករណីបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំង! និងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជាក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ”។ សូមជម្រាបថា ជនជាតិចិនពីរក្រុមបានឈ្លោះគ្នា ដោយភាគីម្ខាងប្រដាប់ដោយកាំភ្លើង AK...
ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនខុសគ្នាទៅនឹងការផ្សព្វផ្សាយព័ត៌មាន របស់បណ្តាមេដឹកនាំប្រទេស នានា ជាពិសេសគឺមិនបានប្រើប្រាស់ថវិកាជាតិនោះទេ។ ការចេញមកប្រកាសបញ្ជាក់ របស់អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ខាងលើនេះ...