ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ចំពោះការចាត់ទុកប្រទេសនេះថា ជា “រដ្ឋបញ្ឆោត” ហើយបានប្តេជ្ញាថានឹងមានការប្រឆាំងយ៉ាងតឹងរ៉ឹង ចំពោះការបង្កហេតុណាមួយពីសហរដ្ឋអាមេរិក។ នេះជាលើកទីមួយហើយ ដែលអាជ្ញាធរកូរ៉េខាងជើង បានរិះគន់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិកមួយរូប ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ជាលើកទីពីរកាលពីថ្ងៃទី២០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
ភ្នំពេញ ៖ រយៈពេល១១ ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋទូទាំងប្រទេសជាង២សែននាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ការឈ្វេងយល់នេះ ធ្វើឡើងតាមរយៈសកម្មភាពមន្រ្តីថ្នាក់ជាតិ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបន្តចុះផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទូទាំងប្រទេសជាង៥ពាន់លើក។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានរំលឹកឡើងវិញនូវសំណើ របស់គាត់សម្រាប់ប្រទេសកាណាដា ដើម្បីក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកដោយសន្យាថា ការផ្លាស់ប្តូរបែបនេះនឹងនាំឱ្យមិនមានការដាក់ពន្ធ និង ពន្ធដាទាបជាងច្រើនទៀត សម្រាប់ជនជាតិកាណាដាផងដែរ។ ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពីមុនបានច្រានចោលគំនិតនេះ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ប្រទេសចំពោះអធិបតេយ្យភាពជាតិរបស់ខ្លួន គឺជារឿងសំខាន់បំផុតមិនអាចបោះបង់ឡើយ។ នៅក្នុងការបង្ហោះសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda ដែលជារដ្ឋសមាជិករបស់ អង្គការណាតូបាននិយាយថា អង្គការណាតូគួរតែបង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់សមុទ្របាល់ទិក ដើម្បីបំបាក់ទឹកចិត្តរុស្ស៊ី ឬនរណាម្នាក់ផ្សេងទៀតពីការ ចូលរួមក្នុងសកម្មភាពបង្កហេតុនានា។ ប្រភពដដែលបានឲ្យដឹងដែរថាការអត្ថាធិប្បាយ របស់គាត់ត្រូវបានធ្វើឡើងបន្ទាប់ពី មានព្រឹត្តិការណ៍អាថ៌កំបាំងជាច្រើន ពាក់ព័ន្ធនឹងខ្សែកាបក្រោមសមុទ្រនៅក្នុងតំបន់។ លោកNauseda បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងដាក់ពាក្យបណ្តឹង នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងចាត់វិធានការសងសឹកផ្សេងទៀតប្រឆាំង នឹងពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើទំនិញរបស់ខ្លួន ។ យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងមើលឃើញថា ការដំឡើងពន្ធឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាការបំពានច្បាប់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីម៉ិកស៊ិកូលោកស្រី Claudia Sheinbaum បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានបញ្ឆេះអំពើហឹង្សាដោយក្រុមជួញដូរ ដោយអនុញ្ញាតឱ្យអាវុធ ដ៏មានអានុភាពហូរទៅភាគខាងត្បូង ហើយរុញច្រានប្រឆាំងនឹងការអះអាង របស់ប្រធានាធិបតី Donald Trump ដែលថាម៉ិកស៊ិកបរាជ័យ ក្នុងការបញ្ឈប់ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ ការអត្ថាធិប្បាយ របស់លោកស្រី...
ភ្នំពេញ ៖ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ឱ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់បានយល់ដឹង កាន់តែច្បាស់អំពីអត្ថន័យ នៃទិវានេះ ក៏ដូចជា ដើម្បីអាចឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការណែនាំចំនួន ១២ចំណុច ។ យោងតាមសារាចរស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនា របស់លោកក្នុងការតម្លើងពន្ធលើសហភាពអឺរ៉ុប ដោយលោកបានលើកឡើង ពីទង្វើអយុត្តិធម៌ក្នុងការអនុវត្តពាណិជ្ជកម្ម ។ ចេតនានេះធ្វើឡើងបន្ទាប់ពីការអនុវត្តពន្ធ ២៥ភាគរយ លើការនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា និង ១០ភាគរយ លើទំនិញរបស់ចិន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ។...
កំពត៖ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការដាំដុះបន្លែសាលាដ ត្រប់ ប៉េងប៉ោះ ស្ពៃក្រញ៉ាញ់ តាសក់ និងសណ្តែកគួរ ជាដេីម របស់បងប្អូនប្រជាកសិករចំនួន ១០គ្រួសារ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានបង្កើនជំនួយអាវុធដល់សម្ព័ន្ធមិត្តនៅក្នុងអ្វីដែលខ្លួនហៅថា ការប៉ុនប៉ង ដើម្បីពង្រឹងឋានៈអនុត្តរភាព របស់ខ្លួន ដោយអះអាងថា ការផ្តល់អាវុធបែបនេះ នៅតែមិនគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះកូរ៉េខាងត្បូងពីការកង្វះយុទ្ធសាស្ត្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានធ្វើការចោទប្រកាន់នេះ បន្ទាប់ពីទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក បានប្រកាស កាលពីពេលថ្មីៗនេះ បានស្នើរលក់អាវុធទៅឱ្យកូរ៉េខាងត្បូង ដែលនឹងរួមបញ្ចូលគោលដៅ ពីលើអាកាស...