រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែលកាន់មុខតំណែងតិចជាងពីរសប្តាហ៍បានដំឡើងពន្ធគយលើប្រទេសជាច្រើន ហើយគោលនយោបាយ “អាមេរិកមានអាទិភាព” បានធ្វើឱ្យមានការរិះគន់និងការព្រួយបារម្ភយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ យោងតាមទិន្នន័យនៃការស្ទង់មតិជាច្រើនដែលចេញផ្សាយដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញជាទូទៅថា ការដំឡើងពន្ធគយដោយឯកតោភាគីរបស់អាមេរិកលើប្រទេសផ្សេងទៀតមិនអាចនាំមកនូវកំណើនសេដ្ឋកិច្ចដល់អាមេរិកនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ទៅៗ ។ នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកចំនួន 90.53% បានរិះគន់ចំពោះវិធានការការពារនិយមខាងពាណិជ្ជកម្មមួយចំនួយដែលធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញាត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 92.14% សម្គាល់ឃើញថា សហរដ្ឋអាមេរិកបានធ្វើការបង្ខិតបង្ខំខាងសេដ្ឋកិច្ចចំពោះប្រទេសផ្សេងទៀត...
អ្នកកាសែតសួរថា៖ នៅថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ភាគខាងកើតអាមេរិក ភាគីអាមេរិកប្រកាសថានឹងដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះរឿងនេះ? អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ៖ ភាគីអាមេរិកប្រើបញ្ហាថ្នាំ fentanyl ជាលេស ដើម្បីដំឡើងពន្ធគយចំនួន 10% ចំពោះផលិតផលដែលនាំចេញពីចិន ភាគីចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។ ចិននឹងចាត់វិធានការឆ្លើយតបទៅវិញដ៏ចាំបាច់ដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍សមហេតុផលរបស់ខ្លួន។ គោលជំហររបស់ភាគីចិនគឺជារៀងរហូតនិងយ៉ាងម៉ឺងម៉ាត់។ ការធ្វើសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកយកឈ្នោះទេ។...
ខេត្តបាត់ដំបង៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវចំនួន០៣ខ្សែ នៅក្នុងខេត្តបាត់ដំបង ។ ផ្លូវទាំងនោះរួមមានដូចខាងក្រោម៖ ខ្សែផ្លូវទី១ ផ្លូវដែលទទួលរងការខូចខាតប្រវែង ២,៨គីឡូម៉ែត្រ ចេញពីផ្លូវជាតិលេខ៥...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងនគបាល ទាហ៊ាន និងកងរាជអាវុធហត្ថ ចុះធ្វើការបង្រ្កាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ ដែលក្រុមជនខិលខូច បានធ្វើការលួចដាំខុសច្បាប់ នៅតាមជំរាលភ្នំបាយ៉ងកោរ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ពន្ធ ១០ ភាគរយលើទំនិញ ដែលនាំចូលពីប្រទេសចិន ដែលវិធានការការពារពាណិជ្ជកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក និងបានទាក់ទាញការប្រឆាំងយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។ សេតវិមានបានឲ្យដឹងថាពន្ធ ១០ភាគរយគឺលើការនាំចូលទាំងអស់ពីប្រទេសចិននៅលើកំពូលនៃពន្ធដែលមានស្រាប់។ លោក ត្រាំ បានឲ្យដឹងថា ពន្ធគយមានកម្រិតជាមួយនឹងការទទួលយកវិធានការការពារនិយមរបស់លោក។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ នីង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុងគៀវមានប្រធានាធិបតី និងសភាការបោះឆ្នោតដែលមានសក្តានុពលនៅចុងឆ្នាំនេះឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីបេសកជនពិសេសរបស់ប្រធានាធិបតី Donald Trump សម្រាប់ជម្លោះអ៊ុយក្រែន គឺលោក Keith Kellogg ។ យោងតាមរបាយការណ៍ លោក Kellogg និងមន្ត្រីសេតវិមានផ្សេងទៀតបានពិភាក្សាគ្នាដោយស្នើឱ្យក្រុងគៀវបានសម្រេចរក្សាការបោះឆ្នោតជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូហើយ ថ្លែងទៅកាន់ទីភ្នាក់ងារនេះ លោក...
កំពត៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់សហគ្រាស ថូង អ៊ិនធ័រប្រាយស៍ ដែលផលិត និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រើទីផ្សារក្នុងស្រុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងមកពីតំបន់ Gaza ចំនួន៣នាក់បន្ថែមទៀតដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល។ ព័ត៌មាននេះត្រូវបានចេញផ្សាយបើយោងតាមគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលសម្របសម្រួលការផ្ទេរនេះហើយ ជាថ្នូរនឹងគ្នា រដ្ឋាភិបាលយេរូសាឡឹមខាងលិចបានដោះលែងជនប៉ាឡេស្ទីនចំនួន ១៨៣នាក់ផងដែរ។ ការដោះលែងដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍បានបង្កើនចំនួនអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនសរុបដែលត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងនេះដល់ ៥៨៣ចាប់តាំងពីការផ្លាស់ប្តូរបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ខណៈពេលដែលចំនួនអ្នកចាប់ជនជាតិអ៊ីស្រាអែល ដែលត្រូវបានដោះលែងពីហ្គាហ្សាឥឡូវនេះមានចំនួន ១៨នាក់។ គួរឲ្យដឹងដែរថាការដោះដូរនេះកើតឡើងជាលទ្ធផល នៃកិច្ចព្រមព្រៀងបទឈប់បាញ់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ទីក្រុងប៊ែរឡាំងមិនអាចមានលទ្ធភាពចំណាយ៥ភាគរយនៃ GDP របស់ខ្លួនលើវិស័យយោធា ដូចដែលប្រធានាធិបតីអាមេរិក Donald Trump កំពុងទាមទារពីប្រទេសជាសមាជិកណាតូនោះឡើយ។ លោកPistorius បានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Tagesspiegel កាលពីថ្ងៃសៅរ៍ថាតម្រូវការក្នុងការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យការពារគឺមិនមានជម្លោះអ្វីនោះទេ ប៉ុន្តែមានដែនកំណត់ចំពោះអ្វីដែលអាល្លឺម៉ង់អាចធ្វើបានផងដែរ។ រដ្ឋមន្ត្រីរូបនេះក៏បានពន្យល់ដែរថា៥ភាគរយ៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់យើងនឹងត្រូវគ្នាទៅនឹង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសថា យោធារុស្ស៊ីបានចាប់ផ្តើមការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលឧស្ម័នហ្គាសរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា ការវាយប្រហារជាក្រុមត្រូវបានធ្វើឡើងពេញមួយយប់ និងបានកំណត់គោលដៅគាំទ្រដល់ប្រតិបត្តិការនៃអគារឧស្សាហកម្មយោធា និងឧស្សាហកម្មអ៊ុយក្រែនផងដែរហើយជាលទ្ធផលគោលដៅ នៃការធ្វើការវាយប្រហារទាំងនោះត្រូវបានសម្រេចទាំងអស់។ ក្រុមមន្ត្រីបាននិយាយថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ ដោយមិនបានផ្តល់ការរាប់បញ្ចូលទីតាំងដែលរងផលប៉ះពាល់ ឬរាយបញ្ជីកងកម្លាំងដែលពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។ គួរឲ្យដឹងដែរថាក្រុមមន្ត្រីអ៊ុយក្រែនក៏បានបញ្ជាក់អំពីការវាយប្រហារនៅក្នុងតំបន់ជាច្រើន ខណៈពេលដែលរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ដោយបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ Poltava និងតំបន់ Zaporozhye ដែលគ្រប់គ្រងដោយអ៊ុយក្រែន។...