បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក Duterte កំពុងប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តក្នុងខែតុលា ដើម្បីរក្សាការឃុំឃាំងអ្នកដែលមានអាយុលើសពី៨០ឆ្នាំ បន្ទាប់ពីចៅក្រមបានរកឃើញថា គាត់ទំនងជាមិនព្រមវិលត្រឡប់មកសវនាការវិញ ហើយអាចប្រើសេរីភាពរបស់គាត់ដើម្បីបំភិតបំភ័យសាក្សី។ រដ្ឋអាជ្ញានៅ ICC...
បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យហុងកុងបានរកឃើញសាកសពមនុស្សរាប់សិបនាក់ទៀត នៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលស្វែងរកនៅក្នុងអគារ អាផាតមិន បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារចំនួន៧ក្នុងចំណោមអគារទាំង៨។ ចំនួនអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យដ៏សាហាវបំផុតមួយក្នុងទីក្រុងឥឡូវនេះមានយ៉ាងហោចណាស់ ១២៨នាក់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានផ្តល់អាទិភាពដល់អាផាតមិនដែលពួកគេបានទទួលការហៅទូរស័ព្ទជាច្រើនដងសម្រាប់ជំនួយក្នុងអំឡុងពេលមានអគ្គិភ័យ ប៉ុន្តែមិនអាចទៅដល់បានទេ នេះបើតាមលោក Derek Armstrong Chan នាយករងនៃសេវាកម្មអគ្គីភ័យហុងកុងបានប្រាប់អ្នកយកព័ត៌មាន។ ចំនួនអ្នកស្លាប់ត្រូវបានកើនឡើងចំនួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានការកើនឡើង ជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅ ដែលប្រទេសទាំងពីរ ដែលចង់សម្រេចឱ្យបាន២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។ ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក...
ភ្នំពេញ ៖ កម្ពុជា-ឡាវ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ។...
មណ្ឌលគិរី ៖ អធិការដ្ឋាន នគរបាលស្រុកកែវសីមា និងប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម បានអនុវត្តន៍ដីកា អោយចាប់ខ្លួន របស់លោកប៉ាន វិបុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី និងសំរេចដោយជោគជ័យ នូវបេសកម្មមួយនេះ ដោយបានចាប់ខ្លួន ជនត្រូវចោទម្នាក់ឈ្មោះសឿន ស្រស់ បញ្ជួនទៅចាត់ការបន្តតាមនិតិវិធីច្បាប់ នៅថ្ងៃទី២៨ខែវិច្ឆិកានេះ ។ ឈ្មោះសឿន ស្រស់ ភេទប្រុសកើតឆ្នាំ១៩៩៧រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម...
ខេត្តព្រះវិហារ ៖ លោក ប្រាក់ សុវណ្ណប្រធានក្រុមប្រឹក្សា ខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនឡាញដើម្បីពិភាក្សាទៅលើរបៀបវារៈចំនួន៥ ចំណុចរួមមាន៖ ១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ បន្ថែមលើនេះ អ្នកចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាទទួលបានព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.។ សម្រាប់ពិព័រណ៍ការងារនេះ នឹងត្រូវរៀបចំនាថ្ងៃសៅរ៍ ទី៦...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងនគរបាលតាមខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងលើការងារដឹកនាំចាត់វិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ឲ្យមានប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកឧបនាយករដ្ឋមន្រ្តី ស សុខា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានច្រានចោលការអះអាងរបស់លោកខាងលិច ដែលថារុស្ស៊ីមានផែនការវាយប្រហារ បណ្តាប្រទេស នៅអឺរ៉ុប ដោយនិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំរឿងនេះជាផ្លូវការ នៅក្នុងការធានាសន្តិសុខ ជាលាយលក្ខណ៍អក្សរ។ មេដឹកនាំសហភាពអឺរ៉ុប កំពុងព្យាយាមបំប៉ោងព័ត៌មាន នៃការគំរាមកំហែងរបស់រុស្ស៊ី សម្រាប់ផលប្រយោជន៍នយោបាយក្នុងស្រុក និងជាផលប្រយោជន៍...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា គ្មានឯកសារព្រាង ស្តីពីកិច្ចព្រមព្រៀង សន្តិភាពអ៊ុយក្រែននៅឡើយទេ ព្រោះថាទីក្រុងវ៉ាស៊ីនតោន ទើបតែគូសបញ្ជាក់ពីបញ្ជីបញ្ហា ដែលត្រូវពិភាក្សាប៉ុណ្ណោះ។ លោកប្រធានាធិបតីបានបន្ថែមទៀតថា ទោះយ៉ាងណា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីចរចាអំពីផែនការសន្តិភាពដែលស្នើឡើងដោយអាមេរិក។ លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Bishkek ប្រទេស Kyrgyzstan...