បរទេស៖ ប៉ូលិសបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា បុរសជាង៤០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់អស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះដែលមានវ័យក្មេង គឺជាអ្នកស្ថិតក្នុងវណ្ណៈទាប ដែលជាក្រុមទាបបំផុតនៅក្នុងប្រព័ន្ធវណ្ណៈហិណ្ឌូ ដែលត្រូវបានកំណត់គោលដៅ សម្រាប់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីខ្ពស់។ ស្ត្រីមិនបញ្ចេញឈ្មោះដែលឥឡូវមានអាយុ ១៨ ឆ្នាំបាននិយាយថា មានបុរសប្រហែល ៦០...
ភ្នំពេញ ៖ ស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើង ក្រុមធីមធូបមូស TM , ក្រុមធីមគោកខ្សាច់ GK , ក្រុមធីប ម្លុកតូច TM និងក្រុមធីម វត្តគីមសាន្ត WKS។ ពួកគេត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានបង្ក្រាបចំនួន២៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន១០ករណីផ្សេងគ្នា ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ ជាផ្នែកនៃការកាត់បន្ថយដោយផ្អែកលើការអនុវត្តដ៏ទូលំទូលាយបន្ថែមទៀត។ ព័ត៌មាននេះត្រូវបានគេចេញផ្សាយ នេះបើយោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរួចរាល់នៅខាងផ្ទៃក្នុងរបស់ CEOក្រុមហ៊ុនគឺលោក Mark Zuckerberg និងដែលដកស្រង់យកមកចេញផ្សាយដោយកាសែត Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃអង្គារ។ នៅក្នុងកិច្ចព្រមព្រៀងឬអនុស្សរណៈដែលត្រូវបានរាយការណ៍ថាបានផ្ញើទៅបុគ្គលិក Meta ទាំងអស់ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ៥ភាគរយ ដែលខ្លួនចាត់ទុកថាជាអ្នកធ្វើការមានផលិតភាពទាបបំផុត។ក្នុងនោះផងដែរនិយោជិតដែលរងផលប៉ះពាល់នឹងត្រូវបានជូនដំណឹងត្រឹមថ្ងៃទី១០ខែកុម្ភៈ ហើយទទួលបានការដកចេញដោយសប្បុរស...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសពីការដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP EdTech)។ ក្រសួងអប់រំ បញ្ជាក់ថា ថ្នាលបឋម PLP (PLP EdTech) ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់ការរៀននិងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា បានជម្រុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកបង្កបង្កើនផលស្រូវក្រអូបវិញ ងាយស្រួលរកទីផ្សារដោយសារតែមានតម្លៃខ្ពស់ ។ ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវ-អង្ករ នាថ្ងៃ១៥ មករា លោក ឌិត ទីណា មានប្រសាសន៍ពីការបង្កបង្កើនផលស្រូវសែនក្រអូបដែលជាពូជរបស់ខ្មែរថា ក្រសួងកសិកម្មដែលជាសេនាធិការរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ជាស្រេចដែលមានមន្រ្តីកសិកម្មនៅតាមមូលដ្ឋានក្នុងការ រកទីផ្សារឱ្យក្រុមកសិករទុកជាមុន ព្រោះមិនមែនធ្វើរួចហើយបានផលរកទីផ្សារតាមក្រោយគឺមិនអាចធ្វើទាន់ពេលនោះទេ ។ លោកបន្តថា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ អនុញ្ញាតជូន លោក Ali Akbar Nazari ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអ៊ីរ៉ង់ ប្រចាំកម្ពុជានិងវៀតណាម និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍រវាង កម្ពុជា-អ៊ីរ៉ង់...
ស្ទឹងត្រែង ៖ ក្នុងពិធីបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យសាលារៀនគ្រប់គម្រិតចូលរួមចំណែកទប់ស្កាត់ឱ្យបាននូវជំងឺមិនឆ្លងដែលកំពុងតែរាតត្បាតតាមរយៈអាជីវករដែលលក់ដូរនៅតាមសាលារៀន គឺលក់ចំណីអាហារដែលប៉ះពាល់ដល់ក្មេងៗ ដូចជា ភេសជ្ជផ្អែមៗ ឬគ្រឿងកំប៉ុងមានជាតិផ្អែមខ្លាំង បង្កការកើតឡើងនូវជំងឺទឹកនោមផ្អែម។ នាឱកាសនោះ លោក អភិបាលខេត្ត...
បរទេស៖ ប្រភពពីតុលាការបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា តុលាការក្រុងសេអ៊ូល គ្រោងនឹងពិនិត្យមើលភាពស្របច្បាប់នៃការឃុំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol តាមការស្នើសុំរបស់មេធាវីរបស់លោក បន្ទាប់ពីអ្នកស៊ើបអង្កេតបាននាំខ្លួនលោក Yoon Suk Yeol ទៅឃុំឃាំងជុំវិញការដាក់ចេញរយៈពេលខ្លីនៃច្បាប់អាជ្ញាសឹករបស់លោក។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃពុធ អ្នកតំណាងផ្នែកច្បាប់របស់លោក Yoon...
ភ្នំពេញ៖ ទំនាស់ដីធ្លីជាង១០ឆ្នាំ របស់ប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណជា ២៨៧ហិចតា ដែលរស់នៅចំណុចអូរចាប់ត្រី និងចំណុចដីក្រហម ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ តាមរយៈគោលការណ៍ឈ្នះ-ឈ្នះ របស់លោកអភិបាលខេត្ត មាន ចាន់យ៉ាដា។ បើតាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា...
បរទេស៖ ក្រុមអ្នកស៊ើបអង្កេតគ្រោងនឹងចាប់ផ្តើមថ្ងៃទីពីរនៃការសាកសួរ ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកនៅម៉ោង២ រសៀល។ នេះបើតាមទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់រដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បាននិយាយថា ការសាកសួរត្រូវបានកំណត់ពេលពីព្រឹកដល់រសៀល បន្ទាប់ពីលោក Yoon បានស្នើសុំពន្យារពេលដោយលើកឡើងពីហេតុផលសុខភាព។...