បរទេស: អាជ្ញាធរនៅភាគខាងត្បូងប្រទេសថៃ កំពុងត្រៀមខ្លួន សម្រាប់ចំនួនអ្នកស្លាប់លើសពី ១០០ នាក់ បន្ទាប់ពីទឹកជំនន់ដ៏សាហាវបានជន់លិច មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏សំខាន់នៃទីក្រុងហាតយ៉ៃ ក្នុងខេត្តសុងក្លាខណៈពេល ដែលសម្ពាធនយោបាយ កើនឡើងលើ រដ្ឋាភិបាលឱ្យសុំទោស ចំពោះការបរាជ័យក្នុងការ ឆ្លើយតបនឹងគ្រោះមហន្តរាយរបស់ខ្លួន។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅពេលដែលទឹកជំនន់បានស្រកចុះនៅទូទាំងស្រុកហាតយ៉ៃ...
បរទេស: ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រយុទ្ធនឹងភ្លើងអស់ រយៈពេលពីរថ្ងៃមកហើយ ដើម្បីពន្លត់អគ្គីភ័យ នៅអគារផ្ទះល្វែងខ្ពស់ៗក្នុងទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩៤ នាក់ ដែលជាអគ្គីភ័យដ៏សាហាវបំផុត មួយក្នុងប្រវត្តិសាស្ត្រសម័យ ទំនើបរបស់ទីក្រុងហុងកុង។យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តការងារពីអាផាត មិនមួយទៅអាផាតមិនមួយនៅអគារដែលឆេះខ្ទេចខ្ទី...
តូក្យូ៖ នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានឲ្យដឹងថា វាជា “ការទទួលខុសត្រូវ” របស់លោកស្រី ក្នុងការបង្កើនផលប្រយោជន៍របស់ជប៉ុន តាមរយៈការកសាងទំនាក់ទំនង ល្អជាមួយប្រទេសចិន តាមរយៈការសន្ទនា បន្ទាប់ពីជម្លោះការទូតរវាងប្រទេស ទាំងពីរបានកើនឡើងជុំវិញ ការកត់សម្គាល់របស់លោកស្រី លើកោះតៃវ៉ាន់។ ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កាន់តែអាក្រក់ទៅៗ ចាប់តាំងពីលោកស្រី Takaichi បាននិយាយកាលពីដើមខែនេះថា...
ការ៉ាកាស៖ ការវាយប្រហារដោយមីស៊ីល របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទូកនៅក្នុងតំបន់ការ៉ាប៊ីន រំលោភច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស នេះបើយោងតាមសម្តី របស់អគ្គព្រះរាជអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab ។ លោក Saab បាននិយាយអំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នៅក្នុងដែនទឹកអន្តរជាតិថា “ពួកគេបានរំលោភច្បាប់ អន្តរជាតិ” អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ...
ភ្នំពេញ ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ០៣មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង...
គៀវ៖ អ៊ុយក្រែន នឹងមិនធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចកើតមាននោះទេ នេះបើយោងតាមរបាយការណ៍ របស់ Interfax-Ukraine កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីសមាជិកម្នាក់ នៃគណៈប្រតិភូអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងការចរចា ជាមួយសហរដ្ឋអាមេរិក ដៃគូផ្សេងទៀត និងរុស្ស៊ី។ លោក Oleksandr Bevz ទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា “យើងបានបញ្ជាក់ថា អ៊ុយក្រែននឹងមិនទទួលយកទម្រង់...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលតេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជន។ ការហាមឃាត់នេះ ក្នុងគោលបំណងយកចិត្តទុកដាក់ បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង...
បរទេស: ក្នុងអំឡុងពេលទឹកជំនន់នៅខេត្តសុងក្លា ជនបរទេសជាច្រើនបានជាប់គាំងក្នុងទឹក ។ របាយការណ៍បង្ហាញថា ជនបរទេសប្រហែល ១.០០០ នាក់មកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី នៅតែជាប់គាំងនៅក្នុងស្រុក៨។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ ខែវិច្ឆិកា មក ភ្ញៀវទេសចរប្រហែល...
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅ សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជា ពោធិ៍សាត់...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងរួមសហការជាមួយគណគ្រប់គ្រងសាលាផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច)និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ HotLine1292 របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងបរិវេណវិទ្យាល័យ អី ជិ យី គិ វាលពង់ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលពីលោកគ្រូអ្នកគ្រូចំនួន៦០នាក់និងសិស្សានុសិស្សចូលរួម ស្ដាប់ការអប់រំផ្សព្វផ្សាយចំនួន១៣៦៦នាក់ (សិស្សស្រីចំនួន៧១៦នាក់)ផងដែរ។