ភ្នំពេញ ៖ ក្រសូងការពារជាតិប្រកាសថា វីរកងទ័ពកម្ពុជា បាននិងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវឈ្លានពានថៃដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ ក្រសួងប្រកាសទៀតថា កម្ពុជា នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ។ ការលើកឡើងរបស់ក្រសួងការពារជាតិនេះ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ផេក Army Military Force Wassana...
ភ្នំពេញ ៖ លោក លី ជេម្យ៉ង់ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីព្រួយបារម្ភ ចំពោះស្ថានភាពជម្លោះ ប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបានអូសបន្លាយ រហូតមកដល់ថ្ងៃទី១៣ ធ្នូនេះ ។ ការបង្ហាញក្តីបារម្ភ របស់ប្រធានាធិបតីខាងត្បូងនេះ ក្នុងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំង ជូនលោកម...
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា TAFTAC បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិតជាបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកការងារ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាបានជួយបំពេញ តម្រូវការកម្លាំងពលកម្ម នៅតាមបណ្ដារោងចក្រនានា ដែលមានការខ្វះខាតច្រើន នាពេលកន្លងមក ។ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង...
ភ្នំពេញ៖ អំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខ ត្រូវបានសាលាដំបូង និងព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមមេធាវី ប្រចាំសាលា រាជធានីភ្នំពេញ , ក្រុមហ៊ុនកាត់ដេរ, អាជ្ញាធរខណ្ឌពោធិសែនជ័យ, ពន្ធនាគារ, ខណ្ឌដង្កោ, ខណ្ឌសែនសុខ , ខណ្ឌច្បារអំពៅហើយបណ្ដាខណ្ឌមួយចំនួនទៀត បន្តនាំយកអំណោយមកជាបន្តបន្ទាប់ ដើម្បីត្រៀមរៀបចំបែងចែក ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក...
ភ្នំពេញ៖ នៅសល់ឱកាសការងារជាង ៨ម៉ឺនកន្លែងបន្ថែមទៀត កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹង ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្រសួងការងារ បានឱ្យដឹងកាលពីយប់ថ្ងៃទី១២ ខែធ្នូថា នៅសល់ឱកាសការងារចំនួន ៨២ ៦៧៦កន្លែងបន្ថែមទៀត នៅទូទាំងរាជធានី-ខេត្តទាំង២៥ កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ។ ការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់ យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅម៉ោង ៥:៥០នាទី យោធាថៃបានបាញ់កម្ទេច គោលដៅអាគារសណ្ឋាគារ នៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់ ។ ចំណែកនៅម៉ោង ៥:៥៥នាទី យោធាថៃ បានបាញ់កម្ទេចគោលដៅ អាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់ទៀត៕
ភ្នំពេញ ៖ សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ -ម៉ោង...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានបង្ហាញរបាយការណ៍ សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៥:០០នាទីព្រឹក រហូតមកដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនោះចាប់ពីម៉ោង ៥:៤៥នាទី...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានសង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បានចាប់ផ្តើមពង្រីក សមរភូមិ និងបើកការបាញ់ប្រហារ មកលើកម្ពុជានៅយោធភូមិភាគទី៣ គិតចាប់ពីវេលាម៉ោង ២:00នាទី រំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៥ -ម៉ោង ២:00នាទីរំលងអាធ្រាត្រ កងទ័ពជើងទឹកថៃ បានបើកការបាញ់ផ្លោងពីនាវា ដោយប្រើប្រាស់...