ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាព គុណតម្លៃ និងអត្ថប្រយោជន៍នៃប្រភេទកេសរកូលព្រៃ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងឯកអគ្គរាជទូត និងរដ្ឋទូតនៃប្រទេសជាដៃគូពាក់ព័ន្ធ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូជាតិ-អន្តរជាតិ...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសកូរ៉េខាងត្បូងអាយុ ៣៣ ឆ្នាំម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទដឹកនាំក្រុមជំរិតទារប្រាក់តាមអ៊ីនធលណេតបានកេងប្រវ័ញ្ចផ្លូវភេទ ឬរំលោភបំពានជនរងគ្រោះចំនួន ២៦១ នាក់ រួមទាំងអនីតិជនជាង ១០នាក់ ដែលគាត់បានរំលោភ ឬវាយប្រហារក្នុងរយៈពេល ៤ ឆ្នាំមុនពេលគាត់ត្រូវបានចាប់ខ្លួនកាលខែមករា។ តុលាការស្រុកកណ្តាលទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃចន្ទថា ភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មរបស់លោក Kim Nok-wan ដោយសារភាពឯកោជាអចិន្ត្រៃយ៍របស់លោកពីសង្គម។...
ភ្នំពេញ ៖ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង...
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា បារាំង និងអង់គ្លេស នឹងបើកសិក្ខាសាលាមួយ ដើម្បីសម្របសម្រួលការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដោយមានការចូលរួមពីសហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចប្រជុំតាមវីដេអូ នៃប្រទេសប្រហែល ៣០ នៅក្នុង “សម្ព័ន្ធភាពនៃឆន្ទៈ” ដែលចូលរួមដោយប្រធានាធិបតី អ៊ុយក្រែន លោក...
គែរ៖ មន្ត្រីជាន់ខ្ពស់មកពីអេហ្ស៊ីប កាតា និងតួកគី បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធី ដើម្បីពង្រឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងដោះស្រាយឧបសគ្គចំពោះការអនុវត្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ព័ត៌មាន Al Qahera របស់អេហ្ស៊ីប។ កិច្ចប្រជុំនេះ ដែលមានការចូលរួមពីប្រធានចារកម្មអេហ្ស៊ីប លោក Hassan Rashad នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed...
បរទេស: ការអំពាវនាវរកជំនួយជាបន្ទាន់ពីមនុស្ស ២០០ នាក់ — “យើងត្រូវការអាហារ និងទឹកស្អាត!”យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ថា “បុគ្គលិក និងកម្មករ ប្រហែល ២០០ នាក់ បានជាប់គាំងអស់រយៈពេល ៤ ថ្ងៃ បន្ទាប់ពីទឹកជំនន់បានឡើងដល់ជាន់ទីពីរ។អ្នកជាប់ក្នុងអគារនោះ បានឲ្យដឹងថា...
(ឧត្តរមានជ័យ)៖ ក្រោយប្រកាសប្រមូលទិញស្រូវ ៥០០០ តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០ រៀល ពីប្រជាកសិករគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីស បានចុះទៅដល់តំបន់ខេត្តព្រះវិហារមុនគេ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លាង ម៉េង ដើម្បីជួយសម្រាលបន្ទុកគ្រួសារកងទ័ពដែលជាកសិករ ដោយប្រមូលទិញស្រូវបានសរុប ៩៦៨ តោន ពីគ្រួសារកសិករសរុប ២១០ គ្រួសារ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងបន្តការប្រមូលទិញទិន្នផលស្រូវពីប្រជាកសិករនៅខេត្តឧត្តរមានជ័យ ដើម្បីឱ្យគ្រប់ចំនួន ៥០០០ តោនក្នុងឆ្នាំដំបូងនេះ ដោយមានវត្តមានអ្នកឧកញ៉ា លាង ឃុន ចុះទៅបញ្ជរទិញពីគ្រួសារកសិករដោយផ្ទាល់។ វត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំង ២ លើកនេះ បញ្ជាក់ច្បាស់ពីស្មារតីគាំទ្រ និងជួយសម្រាលបន្ទុកកសិករខ្មែរដែលកំពុងជួបការលំបាក ជាពិសេស គឺប្តេជ្ញាថារាល់ថវិកាទិញដូរទាំងប៉ុន្មាន ត្រូវតែបានទៅដល់ដៃគ្រួសារកសិករផ្ទាល់ ដោយពុំមានឈ្មួញកណ្តាល ឬជនទី ៣ ណាកាក់ទិញបន្តឡើយ។ ក្នុងស្មារតីគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ទិន្នផលស្រូវដែលប្រមូលទិញបានទាំងអស់ នឹងត្រៀមយកមកចែកចាយលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ទាំង ១៥ សាខា ដើម្បីឱ្យប្រជាជនខ្មែរបានជួយគាំទ្រស្នាដៃកសិករខ្មែរនៅតាមតំបន់ ក៏ដូចជាចូលរួមជំរុញការគាំទ្រកសិផលក្នុងស្រុក។ យុទ្ធនាការប្រមូលទិញស្រូវ ៥០០០ តោននេះ នឹងបន្តជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យទិន្នផលស្រូវក្នុងស្រុកកាន់តែមានទីផ្សារ ទទួលបានតម្លៃល្អ ដើម្បីជួយសម្រួលជីវភាពប្រជាកសិករខ្មែរឱ្យកាន់តែប្រសើរឡើង។ ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនកូនខ្មែរ គាំទ្រផលិតផលខ្មែរ!
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្តាប់នូវសេចក្តីរាយការណ៍របស់អង្គការ Halo Trust អំពីលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងផែនការបន្តសម្រាប់ឆ្នាំ២០២៦ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការ Halo Trust ខេត្តសៀមរាប ។ ក្នុងនោះផងដែរ...
ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបានចោទជាសំណួរ ទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញរបាយការណ៍ ដែលគ្មានលក្ខណៈវិទ្យាសាស្រ្ត គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ពាងណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងលោកស្រី ប៉ូច វរល័ក្ខ នាយិកាវិទ្យាស្ថានជាតិទេសចរណ៍ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាការចុះពិនិត្យស្ថានភាពនិន្នាការ ទេសចរណ៍ខេត្តត្បូងឃ្មុំ ជំរុញការតាមដាន និងវាយតម្លៃ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ក្រសួងទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី...