ភ្នំពេញ៖ អ្នកនាំពាក្យ ក្រសួងការងារ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការ ជាច្រើន ដើម្បីជួយស្វែងរកការងារ ឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ដោយគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ បងប្អូនអតីតពលករជាង ៤០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២៦...
ភ្នំពេញ ៖ បន្ទាប់ពីបានទទួលការអនុញ្ញាតពី ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយ អគ្គិសនីឡាវ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបង្កើនចំណងមិត្តភាព រវាងក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសទាំងពីរ ដើម្បីពង្រីកបន្ថែម កិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានទំហំការងារដូចជា ៖ ១. ការចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងស្ថាប័នទាំងពីរ...
ខេត្តពោធិ៍សាត់÷ នៅព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាថ្គោលអណ្ដែត។ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចូលរួមសម្ពោធអគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ បន្ទប់ទឹក កន្លែងលាងដៃ និងបន្ទប់ផ្លាស់សំលៀកបំពាក់នារី។...
ភ្នំពេញ ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេសខ្មែរ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំការធ្វើបទបង្ហាញ ជូនសមាជិកនៃអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីលទ្ធផលនៃការស៊ើបអង្កេតបឋមលើព្រឹត្តិការណ៍បាញ់ ប្រហារដោយកងកម្លាំងថៃ មកលើប្រជាជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ ព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើកម្ពុជា នោះបានធ្វើឲ្យកម្ពុជា ទទួលរងឥទ្ធិពលក្នុងកម្រិត ៣០% ចន្លោះរវាង ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា៕
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សមត្ថកិច្ចកម្ពុជា នៅតែបន្តកិច្ចប្រតិបត្តិការរបស់ខ្លួនជាប់ជាប្រចាំ ដោយចាត់ទុកថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាការងារអាទិភាព ដើម្បីសុខសុវត្ថិភាព របស់សង្គមជាតិទាំងមូល។ ការឲ្យដឹងពី អ្នកនាំពាក្យ បន្ទាប់ពីថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច» ក្រៅពីនេះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ វិច្ឆិកានេះ បានច្រានចោលការចុះផ្សាយចំពោះសារព័ត៌មាន CNA ថា អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាចតែប៉ុណ្ណោះ ។ ថ្មីៗនេះ គេហទំព័រ CNA បានចុះផ្សាយការអត្ថាធិប្បាយមួយក្រោមចំណងជើងថា «អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបបានតែបុគ្គលតូចតាច ។ ក្រៅពីនេះ CNA...
នៅលើពិភពលោកនេះ បញ្ហាព្រំដែនគឺជារឿងស្មុគស្មាញ និងពិបាកដោះស្រាយបំផុត ហើយបញ្ហានេះតែងតែក្លាយជាជម្លោះតជំនាន់ មិនងាយចប់ឡើយ ពីព្រោះភាគីនីមួយៗ តែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួន ដោយសំអាងលើហេតុផលមួយចំនួន ដូចជាការធ្លាប់កាន់កាប់ និងអាស្រ័យផលនៅទីនោះតាំងពីយូរយារ ឬមូលហេតុមួយចំនួនទៀត។ តាមពិត ការកាន់កាប់និងអាស្រ័យផលជាក់ស្តែង លើដីមិនមែនជាកត្តាកំណត់ អំពីខ្សែបន្ទាត់ព្រំដែនឡើយ ពីព្រោះប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន ត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែបន្ទាត់ព្រំដែន ពួកគេមិនបានដឹងថា ខ្សែបន្ទាត់ព្រំដែន ដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរ ស្ថិតនៅកន្លែងណា...
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើទៅអង្គការយូណេស្កូឲ្យមានបទបញ្ញត្តិច្បាស់លាស់ អំពីការលួចចម្លងបេតិកភណ្ឌពិភពលោក ដោយគ្មានការអនុញ្ញាត ។ ការស្នើរបស់លោកស្រី បន្ទាប់ពីថៃបានលបលួចសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តរបស់កម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ហើយបើទោះបីជាភាគីកម្ពុជាស្នើឲ្យបញ្ឈប់ក៏ថៃនៅតែមិនព្រមស្តាប់តាមដែរ ។ ក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ភឿង សកុណា បានថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។...