វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់ បានឲ្យដឹងថា អ៊ុយក្រែន បានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដោយមានតែចំណុចតូចៗមួយចំនួនទៀត មិនទាន់ត្រូវបានដោះស្រាយ ។ មន្ត្រីរូបនេះ ត្រូវបានដកស្រង់សម្តីថា «ប្រជាជនអ៊ុយក្រែន បានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព បើទោះជាមានព័ត៌មានលម្អិត តូចតាចមួយចំនួន ដែលមិនទាន់ត្រូវបានដោះស្រាយក្ដី»។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ថៃ បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ការប៉ាន់ ស្មានជាផ្លូវការថាភ្លៀងធ្លាក់ជាច្រើនថ្ងៃ នៅភាគខាងត្បូង ប្រទេសថៃ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់ និងជិត ២ លាននាក់ផ្លាស់ទីលំនៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមនាយកដ្ឋានបង្ការ...
បរទេស ៖ សារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃអង្គារនេះដោយដកស្រង់ សម្តីមន្ត្រីរដ្ឋបាលអាមេរិកថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងនិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទោះបីជាមានការផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់លោក Nicolas Maduro ជាប្រធានអង្គការភេរវករក៏ដោយ ។ យោងតាមសារព័ត៌មាន...
បរទេស៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express របស់វៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ និងធ្ងន់ធ្ងរដែលបានវាយប្រហារប្រទេសវៀតណាមចាប់តាំងពីដើមឆ្នាំនេះ បានបណ្តាលឲ្យមនុស្សចំនួន ៤០៩ នាក់ស្លាប់ ឬបាត់ខ្លួន និង ៧២៧ នាក់ផ្សេងទៀតបានរងរបួស ហើយក៏មានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ៨៥ ពាន់ពាន់លានដុង ឬ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានដកអំពីថ្ងៃផុតកំណត់សម្រាប់អ៊ុយក្រែនគឺនៅថ្ងៃព្រហស្បតិ៍ ដើម្បីឱ្យអ៊ុយក្រែនយល់ព្រមលើផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយលោកនិយាយថា “ពេលវេលាកំណត់សម្រាប់ខ្ញុំគឺនៅពេលដែលវាចប់សព្វគ្រប់”។ យោងតាមសារព័ត៌មាន US News ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force...
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានប្រកាសអាសន្ននៅខេត្តសុងក្លា ភាគខាងត្បូងប្រទេស ខណៈដែលទឹកជំនន់ បានបំផ្លាញតំបន់ភាគខាងត្បូងមួយនេះយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាល បានបង្កើតមជ្ឈមណ្ឌលបញ្ជាការជំនាញមួយ ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះដើម្បីឆ្លើយតបទៅនឹងភ្លៀងធ្លាក់ និងទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក ដែលបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ។ យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់ដែលបង្កឡើងដោយខ្យល់មូសុងបានប៉ះពាល់ដល់ខេត្តចំនួនប្រាំបួននៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃ ជាពិសេសប៉ះពាល់ដល់មនុស្សប្រហែល ២.២០...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកបានបញ្ជុនបេសកជនពិសេសរបស់លោក Steve Witkoff ឱ្យជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ ដើម្បីសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពលើវិបត្តិអ៊ុយក្រែន។ លោក Trump បានសរសេរនៅក្នុងសារបង្ហោះនៅលើ Truth Social ថា៖នៅក្នុងក្តីសង្ឃឹមនៃការបញ្ចប់ផែនការសន្តិភាពនេះ ខ្ញុំបានដឹកនាំបេសកជនពិសេសរបស់ខ្ញុំ Steve...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់មកពីប្រទេសអេហ្ស៊ីប កាតា និងតួគី បានជួបប្រជុំគ្នានៅទីនេះកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីពិភាក្សាអំពីវិធីក្នុងការអនុវត្តរួមបទឈប់បាញ់នៅ Gaza និងដោះស្រាយឧបសគ្គចំពោះការអនុវត្តរបស់ខ្លួន។ កិច្ចប្រជុំនេះមានការចូលរួមដោយប្រធានចារកម្មអេហ្ស៊ីប Hassan Rashad នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al-Thani និងនាយកអង្គការស៊ើបការណ៍ជាតិតួគី លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែត នឹងត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងបណ្តាប្រទេសដែលខ្លួនចាត់ទុកថាជាការគំរាមកំហែង ដូចជាប្រទេសរុស្ស៊ី។ ការប្រកាសនេះត្រូវបានធ្វើឡើងបើយោងតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស៊ុយអែតចេញផ្សាយកាលពីថ្ងៃចន្ទ។ទីក្រុងមូស្គូបានច្រានចោលការអះអាងដែលខ្លួនមានចេតនាអរិភាពចំពោះប្រទេសលោកខាងលិចថាគ្មានមូលដ្ឋាន។ ឯកសារនេះអំពាវនាវឱ្យមានការវិនិយោគលើសមត្ថភាពធ្វើការវាយប្រហារដែលអាចឈានដល់គោលដៅនៅ ជម្រៅយុទ្ធសាស្ត្រឬ ប្រហែលជា២០០០ គីឡូម៉ែត្រ។ ចម្ងាយផ្លូវត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងស្តុកខម គឺត្រឹមតែជាង ១៤០០ គីឡូម៉ែត្រប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍មួយទៅកាន់ Reuters កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក...
មណ្ឌលគិរី៖ នៅក្នុងខែវិច្ឆិកានេះ ព័ត៌មានដែលទទួលបានគឺ មានគ្រឿងញៀនរហូតដល់ ២៣កញ្ចប់ ដែលស្មើនឹងទម្ងន់ ៧៥,៥៦ក្រាម រួមទាំងជនសង្ស័យ ២២នាក់ត្រូវចាប់ខ្លួន នៅក្នុងការបង្ក្រាបករណីគ្រឿងញៀន ២ដាច់ដោយឡែកពីគ្នា ក្នុងឃុំចុងផ្លាស់និងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ របាយការណ៍ ស្តីពីការចុះបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនកាលពី ថ្ងៃទី២៤និង២៥ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិឆ្នែងនិងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា...