ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា នឹងពង្រាយនគរបាលចរាចរណ៍នៅតាមគោលដៅសំខាន់ៗឡើងវិញ ប៉ុន្តែការដាក់តាមគោលដៅនេះមិនត្រូវបានឲ្យផាកពិន័យនោះទេ គ្រាន់តែអប់រំណែនាំដល់អ្នកបើកបរដែលល្មើសច្បាប់តែប៉ុណ្ណោះ។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ២០២៥ វេលាម៉ោងប្រមាណប្រហែលជាម៉ោងជិត ១១ ថ្ងៃត្រង់ស្ថិតនៅភូមិទទា សង្កាត់ក្របីរៀលក្រុងខេត្តសៀមរាប មានអគ្គីភ័យឆាប់ឆេះអាហារដ្ឋានមួយកន្លែងដែលជាអាហារដ្ឋានលក់គោដុតនិងស៊ុបគោ ដែលធ្វើពីរោងប្រក់ស្លឹកស្បូវ។ ករណីនេះសង្ស័យថាបណ្ដាមកពីការផ្សារដំបូលដែកនៅលើរោងអាហារដ្ឋាន ប្រក់ស្បូវ ទើបបណ្ដាលឲ្យមានការឆាបឆេះបែបនេះ។ សូមជម្រាបផងដែរថាករណីអគ្គីភ័យខាងលើនេះត្រូវបានកម្លាំងនៃស្នងការពន្លត់អគ្គីភ័យខេត្តសៀមរាបត្រូវបានគ្រប់គ្រងរួចរាល់អស់ជាស្ថាពរហើយ។ ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
ខេត្តពោធិ៍សាត់÷ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី២ អាណត្តិទី៤ ដែលរៀបចំនៅស្រុកក្រគរ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយោជិត បុគ្គលិកក្រុមហ៊ុនឱ្យប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងការងារ ដើម្បីក្រសួងចាត់វិធានការ។ លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមកាត់ដេរ និងជំនួយការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ មេត្តាប្រើពាក្យសម្តីឱ្យបានទន់ភ្លន់ក្នុងការបំពេញការងារជាមួយកម្មករនិយោជិត ជាពិសេស...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែអនុញ្ញាតឲ្យប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ នោះ ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យដំណើរការផែនការ វិនិយោគវិស័យទឹកស្អាត និងអនាម័យជនបទ (WASH Business Plan) ឆ្នាំ២០២៦-២០៣០” របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅប្រទេសកម្ពុជា...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនបានរាយការណ៍ថា ផែនការសន្តិភាព ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិក ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌ ១៩ ចំណុច ដែលព្រាងដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុងហ្សឺណែវ។ លោក Oleksandr Bevz មន្ត្រីអ៊ុយក្រែនម្នាក់ ដែលបានចូលរួម...
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ដោយប្រកាសថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិនគឺជា “ផ្នែកនៃសណ្តាប់ធ្នាប់ពិភពលោក” បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស: កងទ័ពជើងទឹកភូមិន្ទថៃ (RTN) កំពុងដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង គឺនាវាចម្បាំង HTMS Chakri Naruebet និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង ដើម្បីចល័តកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់គាំងនៅភាគខាងត្បូង ប្រទេស។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី...
ភ្នំពេញ ៖ ក្រុមការងារ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងចាប់ផ្តើមអនុវត្តរំកិលផ្ទឹមស្ពាន នៃគម្រោង សាងសង់ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នៅសសរទី៥ កាត់ពីលើផ្លូវជាតិលេខ២ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល...