ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការបំផ្លិចបំផ្លាញស្ពានមេទឹក ឬស្ពានជ័យជំនះរបស់កម្ពុជា ពីសំណាក់ទ័ពអាកាសថៃ មិនខុសពីអំពើភេរវកម្មនោះទេ ។ ស្ពានជ័យជំនះ ហៅស្ពានមេទឹក ស្ថិតនៅខេត្តពោធិ៍សាត់ ត្រូវបានខូចខាតស្ទើរ តែទាំងស្រុង ក្រោមស្នាដៃ គ្មានមេត្តារបស់កងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់ កាលពីព្រឹកព្រលឹមថ្ងៃទី១៣...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញ ស្ពានជ័យជំនះ(ស្ពានមេទឹក) ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ បើតាមហ្វេសប៊ុករបស់ លោក ផន រឹម អ្ននាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន,...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការ សន្និដ្ឋានចាំបាច់ បន្ទាប់ពី ទីក្រុងឡុងដ៍ បានទទួលស្គាល់ថា ខ្លួនមានកម្លាំងយោធា របស់ខ្លួនពាក់ព័ន្ធ នឹងជម្លោះអ៊ុយក្រែន។ កាលពីដើមសប្តាហ៍នេះ ទីក្រុងឡុងដ៍ បានទទួលស្គាល់ថា ទាហានឆ័ត្រយោងអង់គ្លេស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានយល់ព្រមលើការលក់បច្ចេកវិទ្យា និងការគាំទ្រសម្រាប់យន្តហោះចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានគេរាយការណ៍ថា មានតម្លៃ៦៨៦លានដុល្លារ។ សេចក្តីរាយការណ៍បាននិយាយថា ការលក់ដែលបានស្នើឡើង មានគោលបំណងធ្វើទំនើបកម្មកងនាវា F-16 របស់ប្រទេសប៉ាគីស្ថាន...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់ យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោម៖ -ម៉ោង០៥:៥០នាទី យោធាថៃ បានបាញ់កម្ទេចគោលដៅ អគារសណ្ឋាគារ...
បរទេស÷ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសថៃ និងកម្ពុជា បានព្រមព្រៀងគ្នាបញ្ឈប់ការ ប្រយុទ្ធគ្នាតាមបណ្តោយព្រំដែន ដែលមានជម្លោះរបស់ពួកគេ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់នៅសប្តាហ៍នេះ។យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ថា ការប្រយុទ្ធគ្នាចុងក្រោយបំផុត រវាងប្រទេសជិតខាងអាស៊ី អាគ្នេយ៍កម្ពុជាថៃ...
បរទេស ៖ លោកអនុទីន បានបង្ហាញពីលទ្ធផលនៃការពិភាក្សារបស់លោកជាមួយលោក Trump បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពលើស្ថានភាពព្រំដែន ដោយបញ្ជាក់ថា កម្ពុជា «បានចាប់ផ្តើមមុនគេ»។ «ប្រធានាធិបតីអាមេរិក» សង្ឃឹមថានឹងមានបទឈប់បាញ់។ នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ថា សារនេះត្រូវតែបញ្ជូនទៅ «ខ្មែរ»។យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា នៅម៉ោង ២២:០០ ថ្ងៃទី១២...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់ឱ្យអ្នកជំនាញអាមេរិក និងម៉ាឡេស៊ី ប្រើវិធីសាស្ត្រនានា ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ តាយរៈបណ្ដាញសង្គមហ្វេសប៊ុក សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar...
តាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គរដ្ឋបាលគយចិននៅថ្ងៃទី៨ ខែធ្នូឱ្យដឹងថា ពាណិជ្ជកម្មនាំចេញ-នាំចូលទំនិញ របស់ប្រទេសចិនបានរក្សាកំណើន១០ ខែជាប់ៗគ្នា ហើយការប្រតិបត្តិខាងពាណិជ្ជកម្មអន្តរជាតិ បានបន្តរក្សានិន្នាការកើនឡើងជាលំដាប់ ។ក្នុងរយៈពេល១១ ខែដើមឆ្នាំនេះ ទំហំនាំចេញ-នាំចូលរវាងប្រទេសចិនជាមួយប្រទេសដែលរួមគ្នាកសាង«ខ្សែក្រវាត់ និងផ្លូវ»មានចំនួន២១.៣៣ ទ្រីលានយាន់ប្រាក់ចិន កើន ឡើង៦% ដែលស្មើនឹង៥១.៨% នៃទំហំពាណិជ្ជកម្មអន្តរជាតិ សរុបរបស់ប្រទេសចិន ។ ក្នុងនោះ ទំហំនាំចេញ-នាំចូល ជាមួយអាស៊ាន...
តើត្រូវចំណាយពេលយូរប៉ុន្មាន ដើម្បីប្រែក្លាយដែកប៊ីលឡេតទៅជាកង់រថភ្លើងល្បឿនលឿន “Fuxing” ដែលស្របនឹងស្តង់ដារ? នៅលើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនបរិក្ខារគមនាគមន៍ផ្លូវដែកឧស្សាហកម្មធ្ងន់Taiyuan បានផ្តល់ចម្លើយ គឺ ៥២ វិនាទី។ នៅលើខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិទាំងស្រុង ក្រុមដៃរ៉ូបូតដែលអាចបត់បែនបានមួយក្រុមដំណើរការយ៉ាងរលូន និងទៀងទាត់ក្នុងការចាប់យក ដឹកជញ្ជូន កែច្នៃ និងរមៀលបន្ទះដែកក្តៅក្រហម។ ក្នុងរយៈពេលតិចជាងមួយនាទី កង់រថភ្លើង “Fuxing” ដែលមានទម្ងន់ជាង ៥០០ គីឡូក្រាមត្រូវបានផលិតដោយជោគជ័យ។ កាលពីមុន...