(ភ្នំពេញ)៖ ជាចំណែកមួយក្នុងការគាំទ្រ និងពង្រឹងវិស័យសិល្បៈ តន្រ្តីដែលជាភាសាសកលសម្រាប់ផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភដល់ការដាក់សម្ពោធអាល់ប៊ុមថ្មី NEOROOTS ដែលសហការរៀបចំដោយផលិតកម្ម KlapYaHandz ជាមួយនឹងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះមានគោលបំណងលើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរតាមរយៈការបន្លិចនូវការរួមបញ្ចូលគ្នារវាងសិល្បៈតន្រ្តីបុរាណ និងតន្ត្រីសម័យទំនើប ដោយមានការសហការឧបត្ថម្ភពីទឹកពិសាកម្ពុជា និងទឹកក្រូចកម្ពុជាកូឡា។ កម្មវិធីនេះធ្វើឡើងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីសំណាក់លោកអគ្គនាយកបន្តវេន អ៊ឹង...
បរទេស៖ លោក Jamie Dimon នាយកប្រតិបត្តិ របស់ក្រុមសាជីវកម្មហិរញ្ញវត្ថុនៅអាមេរិក JPMorgan បានព្យាករណ៍ថា មាសអាចឡើងដល់ ១០.០០០ ដុល្លារក្នុងមួយអោន ខណៈដែលមាស គឺទទួលបានប្រជាប្រិយភាពឡើងវិញ ជាជម្រកសុវត្ថិភាពចំពេលមានអតិផរណា និងភាពតានតឹងជាសកល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ ប្រទេសរុស្ស៊ី បានវ៉ាដាច់ដៃគូរបស់ខ្លួន ដើម្បីក្លាយជាទីផ្សាររូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុតរបស់អឺរ៉ុប ដោយបរិមាណប្រតិបត្តិការ, នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ blockchain Chainalysis ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុនបាននិយាយថា ចាប់ពីខែកក្កដាឆ្នាំ ២០២៤...
បរទេស៖ ប្រទេសចិន មិនបាននាំចូលសណ្តែកសៀងពីសហរដ្ឋអាមេរិកនោះទេក្នុងខែកញ្ញា ដែលជាលើកទីមួយចាប់ តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលការដឹកជញ្ជូន បានធ្លាក់ចុះដល់សូន្យ ខណៈដែលការនាំចេញ របស់អាមេរិកខាងត្បូង បានកើនឡើងពីឆ្នាំមុន ដោយសារអ្នកទិញបានជៀសវាងទំនិញ របស់អាមេរិកក្នុងអំឡុងពេលជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ យោងតាមវែបសាយ Market Screener ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលយោធាថៃចាប់ខ្លួន ក្រោយមានកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នឹងត្រូវភាគីថៃដោះលែងមកវិញឆាប់ៗនេះ ។ សម្តេចបន្តថា ការលើកឡើងរបស់សម្តេចនេះ ដោយសារមានមតិមួយចំនួនបានបើកការ វាយប្រហារមកលើកកម្ពុជាថា បានដោះដូរដីនៅចំណុចណាមួយជាមួយភាគីថៃ ដើម្បីជាថ្នូរនឹងព្រមព្រៀងសន្តិភាព...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥ លោកមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូធ្វើទស្សកិច្ចនៅក្រុមហ៊ុន...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ដែលបន្តការតវ៉ាគួរបន្តនីតិវិធីទៅកាន់តុលាការដែលមានសមត្ថកិច្ចព្រោះបងប្អូនបានទាត់ចោលទាំងដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណោះរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ លោក ស៊ុន មេសា គូសបញ្ជាក់ថា ៖ “ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៏ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់ស្រាច់បាច់រួចរាល់ហើយ...
ស្រុកក្រគរ៖ នៅថ្ងៃទី19 ខែ10 ឆ្នាំ2025 ប្អូនប្រុសដានីបានមកដល់ទីរួមស្រុកក្រគរ ហើយក៏បន្តឆ្ពោះទៅភ្នំ1500 ស្រុកវាលវែងខេត្តពោធិ៍សាត់ ការធ្វើដំណើរថ្មើជើងនេះដើម្បីផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសកម្ពុជា អត្ថបទនេះ៖ ខេម៉ា | ដើមអំពិល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍រំលឹកឡើងវិញថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) គឺជារបស់ខ្មែរដែលសាងសង់ដោយកូនខ្មែរ៩០%។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា ព្រលានយន្ដហោះអន្តរជាតិតេជោ (TIA) ដែលជារបស់ខ្មែរនោះបានបង្កើតការងារដល់យុវជនខ្មែរយ៉ាងច្រើនឲ្យមានមុខរបរដើម្បីបង្កើនចំណូលជួយក្រុមគ្រួសារ ។ សម្តេចធិបតី មានប្រសាសន៍បន្តទៀតថា ព្រលានយន្ដហោះអន្តរជាតិតេជោ...
កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2025 ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមចំណងជើងថា៖ «មួយតំណក់ឈាម – មួយលានបេះដូង2025» ដោយជោគជ័យ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងសាទរពីសំណាក់បុគ្គលិកមិត្តហ្វូន ដៃគូ អតិថិជន និងប្រជាជនក្នុងតំបន់មួយចំនួនធំ ដែលបានចូលរួមចំណែកក្នុងការផ្គត់ផ្គង់ឈាម ដ៏មានតម្លៃសម្រាប់ការថែទាំ និងព្យាបាលអ្នកជំងឺនៅទូទាំងប្រទេស។ កម្មវិធីនេះបានធ្វើឡើងចាប់ពីម៉ោង 8:00...