ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា អះអាងថា កម្ពុជាមិនបានបន្ថែមកងទ័ពនៅខេត្តចន្ទបុរី-ត្រាត ដើម្បីវាយប្រហារគំរាមកំហែងថៃឡើយ ។ ការលើកឡើងរបស់ក្រសួងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ ករណីនេះក្រសួងការពារជាតិកម្ពុជា ទាត់ចោលយ៉ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងអះអាងថា ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការហោះត្រង់ពីទីក្រុង Istanbul មករាជធានីភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំ Turkish Airlines ជាសមិទ្ធិផលថ្មី និងមានសារៈសំខាន់ ដែលសម្រេចបានដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី និងការប្រឹងប្រែងរួមគ្នា រវាងភាគីដែលពាក់ព័ន្ធទាំងអស់ទាំងកម្ពុជា និងតួកគីយ៉េ ។...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Mr Brune Brewmaster of Ganzberg តាមរយៈក្រុមការងារ បានជួយឧបត្ថម្ភអង្ករចំនួន ១តោន និងទឹកសុទ្ធចំនួន៥០កេស ជូនដល់យោធិនកងពលតូចដឹកជញ្ជូនលេខ៩៩៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម បានធ្វើពិធីទទួលពីសប្បុរសជននានា និងប្រគល់អំណោយអំណោយទាំងនោះឧបត្ថម្ភដល់នាយទាហាន ពលទាហាន យោធភូមិភាគ ២ ប្រចាំព្រំដែនកម្ពុជា ថៃ ។ គ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តបានឧបត្ថម្ភដល់កងទ័ពជួរមុខអ្នកឱកាសនោះ មានដូចខាងក្រោម៖ ត្រីខកំប៉ុងចំនួន ១០០...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កម្ពុជា មិនបានបាញ់ទៅលើ កងកម្លាំងថៃ នៅក្នុងតំបន់ងាយរងគ្រោះជាច្រើនឡើយ ។ការលើកឡើង របស់ក្រសួង ការពារជាតិនេះ បន្ទាប់មានការផ្សព្វផ្សាយផេក Amarin News របស់ភាគីថៃ ផ្សាយចោទប្រកាន់ថា កម្ពុជា បានបាញ់ទៅលើកងកម្លាំងថៃ នៅក្នុងតំបន់ងាយរងគ្រោះជាច្រើន។ ជាមួយការចោទប្រកាន់នេះ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលនូវខ្លឹមសារ...
ភ្នំពេញ ៖ កម្ពុជា អំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមបច្ចុប្បន្នភាព អំពីសភាពការណ៍ នៃការឈ្លានពាន របស់ភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយក្រសួងការពារជាតិ។...
កំពង់ស្ពឺ ៖ កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់-ទទួល នូវសម្ភារៈជាមួយអាជីវ ដែលជាសប្បុរសជនខេត្តកំពង់ស្ពឺ បានជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។...
កំពង់ស្ពឺ ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញ មន្ទីកសាងកម្លាំង ចូលរួមប្រជុំការងារជំនាញតាមVideo Conference ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរងទទួលជំនាញ កសាងកម្លាំង ដើម្បីប្រជុំផ្សព្វផ្សាយការងារ កំណែទម្រង់កងរាជអាវុធហត្ថ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ការពារជាតិ បានទាមទារឱ្យយោធាថៃ បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន មកលើដែនអធិបតេយ្យភាពកម្ពុជា ដើម្បីសេចក្តីសុខ និងសន្តិភាព សម្រាប់ប្រជាពលរដ្ឋ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ” នៅព្រឹកថ្ងៃទី១២ ខែធ្នូ អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា បានថ្លែងផ្ញើសារទៅយោធាថៃថា ត្រូវបញ្ឈប់ទង្វើឈ្លានពាន...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិ បានបង្ហាញពីបច្ចុប្បន្នភាព អំពីសភាពការណ៍ នៃការឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ៖ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជា និងភាគីថៃ បានចុះហត្ថលេខា...