បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសរុស្ស៊ីនឹងណែនាំការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋចិននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថាវិធានការនេះនឹងឆ្លុះបញ្ចាំងពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ទីក្រុងប៉េកាំងក្នុងការផ្តល់ឯកសិទ្ធិដូចគ្នាដល់ជនជាតិរុស្ស៊ី។ មេដឹកនាំរុស្សីបានធ្វើសេចក្តីប្រកាសក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងមូស្គូជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang ដែលបានមកដល់សម័យប្រជុំនៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ លោកPutinក៏បានសរសើរការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងក្នុងការផ្តល់ការចូលដោយគ្មានទិដ្ឋាការដល់ជនជាតិរុស្សីដោយនិយាយថាវានឹង មិនគួរឱ្យសង្ស័យ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងវប្បធម៌និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ពីភាគីរបស់យើង ឆាប់ៗនេះ វិធានការទៅវិញទៅមកនឹងចូលជាធរមានសម្រាប់ពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនដែលមកទស្សនាប្រទេសរុស្ស៊ី ដោយបន្ថែមថាវានឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាឡើងថែមទៀតផង៕ ប្រែសម្រួល៖ស៊ុនលីhttps://www.rt.com/news/627968-russia-chinese-travelers-visa-free/1.លោក...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១និង៨នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ប៉ុន្តែបើតាមអ្នកនាំពាក្យដដែលនៅអំឡុងពេលចុះពិនិត្យនោះ ក៏មានការលឺផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ ៕
ពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កិច្ចប្រជុំដ៏សំខាន់មួយត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោកស្រី សេង ហួយ អភិបាលរងក្រុង តំណាងលោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់។ កិច្ចប្រជុំនេះមានគោលបំណងចម្បងក្នុងការត្រួតពិនិត្យតាមដានការអនុវត្តសៀវភៅបន្ទុក និងការគ្រប់គ្រងភាស៊ីគ្រប់ប្រភេទ ដើម្បីធានាប្រសិទ្ធភាពនៃការប្រមូលចំណូល និងតម្លាភាពក្នុងការគ្រប់គ្រងថវិកា។ អង្គប្រជុំបានពិនិត្យយ៉ាងលម្អិតលើរបាយការណ៍នានាដែលពាក់ព័ន្ធនឹងការប្រមូល និងគ្រប់គ្រងភាស៊ី។ ផ្អែកលើការត្រួតពិនិត្យ...
កំពង់ចាម ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី២ អាណត្តិទី៤ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តខ្យោ ស្ថិតក្នុងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម ។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានយល់ព្រមលក់យន្តហោះចម្បាំង ទំនើបបំផុតរបស់អាមេរិក ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត បើទោះបីជាមានការព្រួយបារម្ភថា ប្រទេសចិន អាចទទួលបានលទ្ធភាពប្រើប្រាស់ បច្ចេកវិទ្យារបស់យន្តហោះ របស់អាមេរិកក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលក់ទៅឱ្យប្រទេស...
បេរូត ៖ មេដឹកនាំក្រុមប្រដាប់អាវុធហេសបូឡា លោក Naim Qassem បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចលីបង់ កាន់តែធ្ងន់ធ្ងរឡើង និង អ៊ីស្រាអែលថា កំពុងបង្កើនភាពតានតឹង តាមបណ្តោយព្រំដែន ភាគខាងត្បូងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Qassem បានលើកឡើងថា គោលនយោបាយរបស់សហរដ្ឋអាមេរិក បានរួមចំណែកដល់ការដួល រលំសេដ្ឋកិច្ចលីបង់...
បរទេស៖ ទីភ្នាក់ងារពន្លត់អគ្គីភ័យ ជាតិរបស់ជប៉ុន បាននិយាយនៅថ្ងៃពុធថា ភ្លើងបានឆាបឆេះអគារច្រើនជាង ១៧០ នៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសជប៉ុន ដោយបានឆេះពេញមួយយប់ ហើយនៅតែមិនទាន់រលត់ ទាំងស្រុងនៅឡើយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកស្រុកប្រហែល ១៧៥ នាក់នៃសង្កាត់ Saganoseki នៃទីក្រុង...
ភ្នំពេញ ៖ សហគមន៍ខ្មែរ នៅប្រទេសជប៉ុន ទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ ព្រៃផ្សៃយង់ឃ្នង របស់ក្រុមទាហានឈុតខ្មៅថៃ ដែលបានធ្វើមកលើក្រុមពលករ ទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេព សន្ថវៈយ៉ាងព្រៃផ្សៃ។ តាមរយៈញត្តិថ្កោលទោសសហគមន៍ខ្មែរ នៅជប៉ុន លើកឡើងថា ទាហានឈុតខ្មៅថៃបានប្រើអំពើហិង្សា...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្ម ផលិតកម្មរ៉ែមាស នៅតំប់អូរខ្វាវ ស្រុកកែវសីម៉ា ចាប់ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ផលិតមាសសុទ្ធបាន សរុបប្រមាណ ១៦តោន។ នេះបើយោតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ ស្ដីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគទុនធនធានរ៉ែ រវាងក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង មិនមានគម្រោងជួបជា មួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសចំនួន ២០ នៅអាហ្វ្រិកខាងត្បូងនៅចុងសប្តាហ៍នេះទេ ដោយបង្ហាញ ពីទំនាក់ទំនង កាន់តែអាក្រក់ទៅៗ ជុំវិញការកត់សម្គាល់ថ្មីៗ របស់លោកស្រី លើបញ្ហាកោះតៃវ៉ាន់។ ការប្រកាសនេះបានកើតឡើង...