បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Sebastian Hille បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់នឹងបន្តការនាំចេញអាវុធរបស់ខ្លួន ទៅកាន់ប្រទេសអ៊ីស្រាអែលវិញចាប់ពីថ្ងៃទី ២៤ខែវិច្ឆិកា។ ការដឹកជញ្ជូនអាវុធដែលត្រូវបានផ្អាកតាំងតែពីនៅក្នុងខែសីហា នៅពេលដែលក្រុងយេរូសាឡឹមខាងលិចបានប្រកាសពីផែនការរបស់ខ្លួនក្នុងការកាន់កាប់ទីក្រុង Gaza ដែលជាផ្នែកនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។ យោងតាមលោកស្រី Hille ស្ថានភាពនៅលើសមរភូមិយ៉ាងណាក្តីស្ថិតនៅក្នុងស្ថេរភាពឡើងវិញចាប់តាំងពីពេលនោះមក ជាមួយនឹងបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកជាធរមានចាប់តាំងពីថ្ងៃទី ១០ខែតុលា។មន្ត្រីរូបនេះបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយថាតើអាល្លឺម៉ង់ដែលជាប្រទេសនាំចេញអាវុធធំទីពីរទៅកាន់អ៊ីស្រាអែលបន្ទាប់ពីសហរដ្ឋអាមេរិកអាចដាក់កម្រិតឡើងវិញម្តងទៀតប្រសិនបើស្ថានភាពផ្លាស់ប្តូរ។ អ្នកនាំពាក្យរូបនេះយ៉ាងណាក្តីគឺបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើថាតើការដឹកជញ្ជូនណាមួយដែលស្នើដោយអ៊ីស្រាអែលត្រូវបានលុបចោលឬពន្យារពេលនៅពេលដែលការរឹតបន្តឹងបានកើតឡើងនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសហ្វាំងឡង់ បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំចម្ងាយត្រឹមតែ១០០គីឡូម៉ែត្រប៉ុណ្ណោះពីបន្ទាត់ព្រំដែនរុស្ស៊ី។ការប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងការពារជាតិហ្វាំងឡង់ (FDF) បានឲ្យដឹងទៀតថាសមយុទ្ធយោធាដែលមានឈ្មោះថាNorthern Strike 225 របស់សមាជិកណាតូថ្មីមួយនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នឹងបន្តរយៈពេលមួយសប្តាហ៍នៅឯទីលានបាញ់គ្រាប់ពិត Rovajarvi នៅតំបន់ភាគខាងជើងឆៀងខាងកើតនៃប្រទេស។ សមយុទ្ធយោធាគ្រាប់ពិតនេះបានប្រមូលផ្តុំកងពលតូចហ្វាំងឡង់ចំនួនបី ឆ្មាំព្រំដែនរបស់ប្រទេស និងថ្មបាញ់រ៉ុក្កែតជាច្រើនរបស់ប៉ូឡូញ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ កងកម្លាំងយោធាសរុបចំនួន២២០០នាក់ និងរថយន្ត៥០០គ្រឿងកំពុងចូលរួមក្នុងសមយុទ្ធនេះ ដែល FDF បាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនចង់មានជម្លោះជាមួយណាតូទេ ប៉ុន្តែអាចត្រូវបានបង្ខំឱ្យចាត់វិធានការដើម្បីធានាសន្តិសុខរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងវោហាសាស្ត្រ យោធានិយមកាន់តែខ្លាំងឡើងរបស់ប្លុកនេះ ។ លោកPeskov កំពុងធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ដែលកាលពីសប្តាហ៍មុនដែលបានប្រាប់ Frankfurter Allgemeine Zeitung ថារុស្ស៊ីអាចវាយប្រហារសមាជិកណាតូ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួនថា កំពុងព្យាយាមកសាងសណ្តាប់ធ្នាប់អន្តរជាតិ «ផ្អែកលើកម្លាំងយោធា» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងនៅក្នុងសន្និសីទអន្តរជាតិមួយដែលមានចំណងជើងថា «ច្បាប់អន្តរជាតិស្ថិតនៅក្រោមការវាយប្រហារ៖ ការឈ្លានពាន និងការការពារ» នៅទីក្រុងតេអេរ៉ង់ លោកបានលើកឡើងថា បរិយាកាសពិភពលោកបច្ចុប្បន្នឆ្លុះបញ្ចាំងពីគោលនយោបាយ «ប្រឆាំងច្បាប់អន្តរជាតិ» ដែលទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនបានជំរុញឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាចលនាមួយដែលគាំទ្រដល់សណ្តាប់ធ្នាប់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា រដ្ឋាភិបាលលោកខាងលិចបានបន្តការអំពាវនាវឱ្យបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពី «បរាជ័យ» ក្នុងការសម្រេចគោលបំណងរបស់ពួកគេតាមរយៈសកម្មភាពយោធាថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA។ លោក Araghchi បានលើកឡើងថា ការអំពាវនាវឱ្យមានការសន្ទនាគឺជា «ធម្មជាតិ» បន្ទាប់ពីមហាអំណាចលោកខាងលិច «មិនបានសម្រេចអ្វីដែលពួកគេចង់បានទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈការវាយប្រហារយោធា» ដោយបន្ថែមថា...
ក្រសួងមហាផ្ទៃ អំពាវនាវពលរដ្ឋខ្មែរ មានបំណងវិលត្រឡប់មកកម្ពុជាវិញ ធ្វើដំណើរតាមច្រកទ្វារព្រំដែនផ្លូវការ ចៀសវាងហានិភ័យផ្សេងៗ លោក ស៊ុន ចាន់ថុល ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក បានផ្តល់ភាពច្បាស់លាស់សម្រាប់វិនិយោគិន លោក ផន រឹម ៖ រថភ្លើងដឹកប្រេងក្រឡាប់ធ្លាយ នៅស្រុកបាកាន មិនមែនដឹកចេញពីថៃទេ ករណីរំដោះអ្នកទោសនៅស្វាយរៀង ! សមត្ថកិច្ច...
ភ្នំពេញ៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ២៥រូប ទទួលបានកញ្ចប់ថវិកាសម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យពីសាប៊ូវីសូពិសេស ដែលជាម៉ាកផលិតផលនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល ពោរពេញដោយអារម្មណ៍រំភើបអបអរមោទនភាព និងក្តីសង្ឃឹម កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយនេះបានបង្ហាញពី ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ម៉ាកផលិតផលមួយនេះ ក្នុងការលើកស្ទួយប្រទេសកម្ពុជាតាមរយៈវិស័យអប់រំ។ ការអបអរសាទរនៃក្ដីស្រមៃ និងការប្ដេជ្ញាចិត្ត៖វត្តមានសមាជិកគ្រួសារ និងឥស្សរជនជាច្រើនរូបបានចូលរួមអបអរសាទរនូវសមិទ្ធិផលសិក្សានៃសិស្សានុសិស្សឆ្នើម...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ព្រមទាំងទទួលការគាំទ្រ ប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ នាឱកាសអញ្ជើញដឹកនាំសិក្ខាសាលាបិទ “គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល” ដំណាក់កាលទី៤ ២០២០-២០២៥ នៅទី១៨ ខែវិច្ឆិកា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាពលរដ្ឋ ជាពលករនៅប្រទេសថៃ មានបំណងវិលត្រឡប់ ចូលមាតុប្រទេសវិញ ធ្វើដំណើរមកតាមច្រកទ្វារព្រំដែនផ្លូវការ ដើម្បីចៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ។ ការអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បន្ទាប់ពីកម្លាំងប្រដាប់អាវុធថៃ បានភួង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សាលើពលករខ្មែរ ជាពិសេសក្រុមកម្លាំងប្រដាប់ អាវុធថៃយ៉ាងតិច ៧នាក់ បានគំរាមដោយប្រដាប់អាវុធ បង្ខំបំបែកយុវតីរងគ្រោះ...
ត្បូងឃ្មុំ៖ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។ លោក នី...